សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឧទ្ធរណ៍​បើកសវនាការ​កាត់ទោស​អ្នកស្រី ទេព វ​ន្នី និង​បក្ខពួក​៣​នាក់

ឧទ្ធរណ៍​បើកសវនាការ​កាត់ទោស​អ្នកស្រី ទេព វ​ន្នី និង​បក្ខពួក​៣​នាក់

​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧​នេះ​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស (​ម​២) បាន​នាំ​ខ្លួន​លោកស្រី ទេព វ​ន្នី តំណាង​សហគមន៍​បឹងកក់ មកកាន់​សាលាឧទ្ធរណ៍ ដើម្បី​ជំនុំជម្រះ​។ រីឯ​ជនជាប់ចោទ​៣​នាក់​ទៀត ដែល​ស្ថិតនៅ​ក្រៅ​ឃុំ​ក៏​មាន​វត្តមាន​ក្នុង សវនាកា​រដែរ​។ សវនាការ​នេះ​ដឹកនាំ​ដោយ​លោក ញូ​ង ធុល អនុប្រធាន​សាលាឧទ្ធរណ៍ និង លោក ស យស​ថាវរៈ ជា​តំណាង​មហាអយ្យការ​។​

​គួររំលឹកថា ស្ត្រី​បឹងកក់​៤​នាក់ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៦ ផ្តន្ទាទោស​ដាក់​ពន្ធនាគា​រ​ក្នុង​ម្នាក់ៗ​៦​ខែ ដោយ​គ្មាន​ការពិន័យ​ជា​ប្រាក់​នោះ​ទេ​។​

​លោក លី សុខ​លេង ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្តន្ទាទោស​ឈ្មោះ ទេព វ​ន្នី ឈ្មោះ បូ ឆវី ឈ្មោះ គង់ ចន្ថា និង ឈ្មោះ ហេង មុំ បទល្មើស​ប្រមាថ​អ្នករាជការ​សាធារណៈ និង​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា ៥០២ និង​មាត្រា ៥០៤ នៃ​ក្រម​ព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅមុខ​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១១ ដែល​ករណី​នេះ សាលា​រាជធានី​ភ្នំពេញ ជា​ដើមបណ្ដឹង​៕

 

Filed in: ព័ត៌មានជាតិ