សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​រវាង​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​វត្ត​បឹង​ខ្នា​ប្រជាពលរដ្ឋ​ថា​អាជ្ញាធរ​នៅ​ពីក្រោយ​ខ្នង​

​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​រវាង​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​វត្ត​បឹង​ខ្នា​ប្រជាពលរដ្ឋ​ថា​អាជ្ញាធរ​នៅ​ពីក្រោយ​ខ្នង​

កំពង់ឆ្នាំង ៖ កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០១៧​លោក​វន ស៊ីផា អភិបាល​ស្រុក​សាមគ្គី​មានជ័យ បាន​ដឹកនាំ​ក្រុម​កា​ងារ​ដែល​មាន​លោក ដួង ឌី អធិការរង​នគ​បាល​ស្រុក​សាមគ្គី​មានជ័យ លោក​ទា កុំ​មេឃុំ​ខ្នា​ឆ្មា លោក​ឈឹម សំអាត​មេ​ប៉ុស្ដិ​រដ្ឋបាល​ខ្នា​ឆ្មា​និង​មន្ត្រី​ការិយាល័​ធម្មការ​ស្រុក​ព្រមទាំង​គណៈកម្មការ អាចារ្យវត្ត​បឹង​ខ្នា ចុះ​ទៅ​សម្រប សម្រួល​ដោះស្រាយ​ករណី  ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​មួយកន្លែង នៅ​មុខ​វត្ត​បឹង​ខ្នា​រវាង​ប្រជាពលរដ្ឋ​និង​ព្រះសង្ឃ ។​

​ក្នុង​រឿង​នេះ​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ឈ្មោះ​ជា ស៊ុន​លី​(​ហៅ​យាយ​នាង​)​បាន​ចោទ​ថា​ព្រះគ្រូ​ចៅអធិការ​វត្ត​បឹង​ខ្នា​ព្រះនាម​(​នួន ស៊ី​ណាត់​)​បាន​ឃុបឃិត​គ្នា​ជាមួយ​មេឃុំ​ខ្នា​ឆ្មា​គឺ​លោក ទា កុំ​រំលោភ​យក​ដី​កេរ្ដិ៍​របស់​គាត់​តាំង​ពី​ដូនតា​ព្រមទាំង កាប់បំផ្លាញ​ផលដំណាំ​និង​ដក​បង្គោលរបង​ព្រុំដី​របស់គាត់​បំបាត់​ភស្ដុតាង​ទៀតផង​។

​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​ប្រជាពលរដ្ឋ​បាន​បង្ហើប​ថា ដំបូង​ព្រះសង្ឃ​ឈ្មោះ​នួន ស៊ីណាត់​រំលោភ​យក​ដី​ដោយ​បាន​អោយ​កូន​នេន​កាប់​ដើមឈើ និង​កាប់​បំផ្លាញ​ផលដំណាំ​និង​ដក​បង្គោលរបង​របស់​គាត់​អស់​១​ចំនួន​ហើយ​គាត់​ក៏​បាន​ទៅប្ដឹង​ប៉ូលីស​ប៉ុស្ដិ​ខ្នា​ឆ្មា​អោយ​ទៅ​ឃាត់ ចំណែក​ប៉ូលីស​ក៏​បាន​ទៅ​ឃាត់​ដែរ​មិន​ស្ដាប់ ដោយ​គេ​សំអាង​ថា​គេ​ជា​ក្មួយ​របស់​លោក​មេឃុំ ហើយ​លោក​មេឃុំ​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​បញ្ជា​អោយធ្វើ និង​មាន​លេច​ឮ​ពាក្យ​ថា បើ​លោក​រំលោក​យក​ដី​នោះ​បាន លោក​មេឃុំ​និង​យក​ដី​នេះ​មួយ​ចំណែក​ដើម្បី​ធ្វើជា​ទីតាំង​ផលិត​ទឹក​សុទ្ធ​ឬ​ទឹកស្អាត​លក់​។

​ប្រជាពលរដ្ឋ​ម្ចាស់​ដី​បាន​ប្រាប់​អោយដឹងថា ការធ្វើ​របង​ស៊ី​មង​ត៍ព័​ទ្ធយក​ដី​របស់​គាត់​ពង្រីក​យក​ធ្វើជា​ដី​វត្ត​នេះ គាត់​មាន​បំណង​ចង់​រួមចំណែក​ដែរ ប៉ុន្តែ​ត្រូវ​មាន​ការដោះដូរ​ជា​ដី ឬ​ជា​ថវិការ​ទៅ​តាម​ការព្រមព្រៀង​គ្នា មិនគួរ​មក​ព័ទ្ធ​យក​ដី​របស់​គាត់​ទទេៗ បែបនេះ​ទេ ប្រទេស​មាន​ច្បាប់ ត្រូវ​គោរព​ច្បាប់​។ ម្យ៉ាងទៀត​គាត់​(​ម្ចាស់​ដី​)​ក៏​ធ្លាប់​បាន​បរិច្ចាក (​ប្រគេន​)​ដី​អោយ​វត្ត​សម្រាប់​កសាង​សមិទ្ធិផល​អស់​មួយចំនួន​ដែរ​ហើយ ដូច​ជា​ដី​កសាង​សាលាឆាន់​ជាដើម​។​

​នៅក្នុង​ពេល​ចុះ​ទៅ​សម្រប សម្រួល​ដោះស្រាយ​ករណី​ដី​ទំនាស់​នោះ លោក​អភិបាលស្រុក​បាន​សណូ​ម​ពរ និង​ដាក់បទបញ្ជា​អោយ​ភាគី​ទាំងសងខាង​បញ្ឈប់​ការធ្វើ​សកម្មភាព​ជា​បណ្ដោះ​អាសន្ន​សិន​រងចាំ​ការដោះស្រាយ​។

​លោក​អភិបាល​បាន​បញ្ជាក់បន្ថែម​ថា ករណី​នេះ​លោកគ្រូ​ចៅអធិការ​គួរតែ​រក​ដំណោះស្រាយ​ដោះដូរ​ជា​ថវិកា ដោយ​ចេញ​ជា​សោហ៊ុយ​(​ទឹកប្រាក់​)​អោយ​ទៅ​ភាគី​ខាង​ម្ចាស់​ដី​ទើប​បាន​ប្រសើ ។ នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៧​នេះ លោក​វន ស៊ីផា​អភិបាលស្រុក​សាមគ្គី​មានជ័យ​បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​ថា​ខាង​លោក​វត្ត​បឹង​ខ្នា​ឮ​ថា​ព្រម​ចេញ​លុយ​អោយ​ម្ចាស់​ដី​ហើយ​គឺ​ត្រឹមតែ​ប្រមាណ​ពី​៤​ពាន់​ឬ​៥​ពាន់​ដុល្លា​ប៉ុណ្ណះ ។ ចំណែក​ម្ចាស់​ដី​បាន​ដាក់​តម្លៃ​១​ម៉ឺន​ប្រាំ​ពាន់​ដុល្លា ព្រោះ​ដី​របស់​គាត់​មាន​ទំហ៊ំ​ធំ​គឺ​មាន​ជាង​៨៥​ម៉ែត្រ​គុណ​នឹង​ជាង​៩០​មឹ​ត្រ និង​មាន​ដើមឈើ ដើមត្នោត និង​ដំណាំ​ស្រុក​ជាច្រើន​ផងដែរ ប៉ុន្តែ​បច្ចុប្ន្ន​ត្រូវ​បាន​ខាង​ភាគី​ខាងលោ​កកាប់បំផ្លាញ និង​គាស់​គល់​បំបាត់​ភ័ស្តុតាង​អស់​មួយចំនួន​ធំ​ហើយ សូម​ដោះស្រាយ​អោយបាន​សមរម្យ​ផង ៕

 

Filed in: ព័ត៌មានជាតិ