សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ការបង្ក្រាប​បទល្មើស​នេសាទ​ក្នុង​បឹង​ទន្លេសាប​រង​ការរិះគន់​ពី​ពលរដ្ឋ​

ការបង្ក្រាប​បទល្មើស​នេសាទ​ក្នុង​បឹង​ទន្លេសាប​រង​ការរិះគន់​ពី​ពលរដ្ឋ​

ខេត្ត​ពោធិ៍សាត់ ៖ សមត្ថកិច្ច​ជា​ច្រើន​នាក់ ស្ទើរ​ទង្គិច​ក្បាល​គ្នា​ចែក​មុខព្រួញ​សម្រុកចូល​បឹង​ទន្លេសាប ដើម្បី​បង្ក្រាប​បទល្មើស​នេសាទ ហើយ​សកម្មភាព​នោះ​ត្រូវបាន​គេ​សង្ស័យថា ត្រូវមាត់​ថ្នាក់ដឹកនាំ ក្រោយ​ពី​ឃើញ​ឧទ្ធម្ភាគចក្រ​ហោះហើរ​កាលពី​ថ្ងៃ​ទី​០៧​ខែ​កុម្ភៈ ឆ្នាំ​២០១៧​កន្លងមកនេះ​។​

​ប្រតិបត្តិការ​ខាងលើ​នេះ​ប្រព្រិត្ត​ឡើង​នា​ថ្ងៃ​ទី​១១-១២ ខែ​កុម្ភៈ ឆ្នាំ​២០១៧ នៅ​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​នានា​នៃ​ស្រុក​ចំនួន ០៣ គឺ​ស្រុក​ក្រគរ​.​ស្រុក​បាកាន និង​ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់​។​

​ប្រភព​ព័ត៌មាន​ពី​កំលាំង​ចុះ​ប្រតិបត្តិការ​ខាងលើ​បង្ហើប​ឲ្យដឹងថា កំលាំង​ជា​ច្រើនសន្ធឹក​សន្ថាប់​នេះ ចែក​មុខព្រួញ​គ្នា​ជា​បី​តាម​បណ្ដា​ស្រុក​ខាងលើ ហើយ​ជា​លទ្ធផល​ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ដោយ សរុប​ទាំង ០៣​ស្រុក រួមមាន កំលាំង​ធ្វើការ​បង្ក្រាប​បាន​បទល្មើស​ប្រភេទ​ឧបករណ៍​រួមផ្សំ​(​ប​)​ចំនួន ៣៨​ខ្សែ​ឬ​កន្លែង ដែល​មាន​ប្រវែង​ចំនួន ១៦១៤០​ម៉ែត្រ ក្បាល​(​ប​)​ចំនួន ៣១​គ្រឿង លូ​កង​ចំនួន ០៨​មាត់ បង្គោល​ចំរឹង​ចំនួន ៥១៨៤​ដើម ចាក់​លែង​ត្រី​ចុះ​រុះ​ចូល​ក្នុង​ទឹក​បឹង​ទន្លេសាប​ជា​បឹង​ធម្មជាតិ​វិញ​ចំនួន ៦៧៨​គីឡូក្រាម​។

​ប្រភព​ព័ត៌មាន​ខាងលើ​បន្ត​ទៀត​ថា លទ្ធផល​ដែល​កំលាំង​បង្ក្រាប​បាន​ជា​វត្ថុតាង នៃ​ឧបករណ៍​បទល្មើស​នេសាទ​ខុសច្បាប់​ស្តីពី​ជលផល បាន​បំផ្លាញចោល​ទាំងស្រុង​នៅ​នឹង​កន្លែង​។​

​ប្រភព​ព័ត៌មាន​ផ្សេងៗ​លើកឡើងថា ទន្ទឹម​និង​ការ​ដែល​កំលាំង​ចំរុះ​ខេត្ត​ចែក​មុខព្រួញ​គ្នា ដើម្បី​ធ្វើ​ការចុះ​បង្ក្រាប​បទល្មើស​នេសាទ​តាម​បណ្ដា​ស្រុក​នានា​ទាំង​ចំនួន ០៣​នេះ ដោយសារ​តែ​ត្រូវមាត់​ថ្នាក់ដឹកនាំ និង​គំរាម​ដក​គ្រ​វ័ត​ចោល​ទៀត​ផង​នោះ ទើប​នាំគ្នា​ចុះ​ធ្វើ​ការបង្ក្រាប​បែបនេះ ។​

​ប្រតិបត្តិការ​នោះ​គឺ​ក្រោយពី​គេ​ឃើញ​លោកស្រី Suwanna Gauntlett ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​អង្ក​ការ​សត្វព្រៃ​(Wildlife Allialance) និង​ក្រុម​រួម​ការងារ​របស់​លោកស្រី បាន​អញ្ជើញ​លោក អភិបាល នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​លោក អភិបាលរង​ឡើង ឧទ្ធម្ភាគចក្រ ហោះហើរ នា​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧ មកនេះ ដើម្បី​ត្រួតពិនិត្យ​ក្នុង​ការបង្ក្រាប​បន្ត​កិច្ចប្រតិបត្តិការ ទាំង​បទល្មើស​ព្រៃឈើ​ទាំង​បទល្មើស​នេសាទ​៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់