សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រជាពលរដ្ឋ​ព្រួយ​ខ្លាច​ប្រតិបត្តិ​ការរកឃើញ​ឈើប្រណិត​រាប់រយ​ម៉ែត​គូប​នៅ​ស្រុក​រំដួល​ខេត្តស្វាយរៀង​គ្រាន់តែ​ជា​បាយឡុកបាយឡ​!

ប្រជាពលរដ្ឋ​ព្រួយ​ខ្លាច​ប្រតិបត្តិ​ការរកឃើញ​ឈើប្រណិត​រាប់រយ​ម៉ែត​គូប​នៅ​ស្រុក​រំដួល​ខេត្តស្វាយរៀង​គ្រាន់តែ​ជា​បាយឡុកបាយឡ​!

ស្វាយរៀង​៖​រហូតមកដល់​ថ្ងៃទី​១៣  ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ កងកម្លាំង​ចម្រុះ នៃ​គណកម្មការ​បង្ក្រាប​បទ​ល្មើស​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត  រួមទាំង​មេព្រៃ​ចុះ​មកពី​ក្រសួង  ដឹកនាំ​ប​ញ្ផា​ដោយ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង​ផង​នោះ​នៅ​មិនទាន់​រាយការណ៍​ឲ្យ​ដឹង​ពី​លទ្ធផល​នៃ​ការរកឃើញ​ឃ្លាំង​ស្តុក​ឈើប្រណិត​សម្រាប់​នាំចេញ​ទៅ​ស្រុក​យួន​នោះឡើយ​ដែល​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ថា​ប្រតិបត្តិ​ការណ៍​មួយ​នេះ​ទទួលបាន​លទ្ធ​ស្មើ​សូន្យ​។​​សូមបញ្ជាក់ថា​៖​កងកម្លាំង​ចម្រុះ​មួយ​នេះ​បាន​ចុះ​ឆែកឆេរ​ឃ្លាំង​ឈើ​ចំនួន ៣​កន្លែង ស្ថិតនៅក្នុង​ខេត្តស្វាយរៀង  ចាប់តាំងពី​ថ្ងៃទី​១០  ខែកុម្ភៈ  ឆ្នាំ​២០១៧​មក​ម្លេះ ។ ជាក់ស្ដែង​នៅក្នុង​ការ​ការចុះ​ឆែកឆេ​នេះ​សម​ត្ត​កិច្ច​បាន​រក ឃើញ​ឈើរា​ប់​សឹ​ប​ម៉ែត​គូប​នៅលើ​រថយន្ត​អា​វេ​អង ចំនួន​៧​រថយន្ត​កន្លះ សង្ស័យថា​មាន​ភាពមិនប្រក្រតី ។ តែបើ​ប្រពន្ធ លោក​សាយ​ដែលជា​ម្ចាស់​ឃ្លាំង  បាន​អះអាងថា​ឈើ​ប្រណីត​រាប់សិប​ម៉ែត​គូប​នេះ​គឺ  សុទ្ធសឹងតែ​ឈើ​មានច្បាប់​(​ស៊ិ​ក​)​។ ប្រការនេះ​បានធ្វើ​ឲ្យ​គេ​សង្ស័យថា​ម្ចាស់​ឈើ​ពិតប្រាកដ​គឺជា​ឧកញ៉ា​លឹម​ប៊ុន​ណា​ហៅ​ឧក​ញ៉​ខ្នា​ព្រោះថា​ឧកញ៉ា​ឈ្មួញ​ឈើ​ល្បីឈ្មោះ​នៅ​ភូមិភាគ​ឥ​សាន្ត​រូបនេះ​គឺជា​អ្នក​ដែល​ទទួលបាន​សិទ្ធ​ប្រ​ម៉ូ​ល​ឈើ​ពី​បាត​អាង​សេ​សាន​២​ដែល​ឧកញ៉ា​គិត​ម៉េង​ទទួលបាន​សិទ្ធ​កសាង​ទំនប់​វ៉ា​រី​អគ្គិសនី​។​

​សូម​បញ្ជាក់ដែរថា ឃ្លាំង​ឈើ​ទី​១-​ឈ្មោះ​សាយ​នោះ បាន​យកទៅ​ផ្ញើរ​ក្នុង​ដេប៉ូ​ឈើ  ឈ្មោះ ឯក ស៊ីថា ស្ថិតក្នុង​ភូមិ​តា​ណែ​ង  និង​ឃ្លាំង​ចំនួន​ជាង​៣​រថយន្ត​កន្លះ ។​ទី​២- ទុក​នៅ​ចំណុច​កា​រ៉ា​ស​សាំង ខ្លួនឯង​《​ឃ្លាំង​លោក​សាយ​》​ស្ថិតនៅ​ក្នុងភូមិ​ពោន នៅក្នុង​ឃុំ​សង្កែ  ស្រុក​រំដួល  ខេត្តស្វាយរៀង​ដូចគ្នា​មាន​ចំនួន​ជាង​៤​រថយន្ត អា​វេ​អង ។ ចំណែក​ដេប៉ូ​ទី​៣- មាន​ម្ចាស់​ឈ្មោះ លាភ  ជាក់​ស្ពែ​ង​ពុំមាន​ឈើ​នៅលើ​រថយន្ត​នោះទេ  តែមាន​ឈើដុលៗ ធំៗ វែងៗ ជាច្រើន​សង្ស័យថា​លើស​ប៉េសេ 《​ច្បាប់​ដឹកជញ្ជូន​》​មាន ប្រហែល​១០០​ម៉ែត្រគូប តែ​ម្ចាស់​បាន​អះអាងថា  ជា​ឈើ​មានច្បាប់​ត្រឹមត្រូវ​ដែរ​? ។

បើ​យោងតាម​ការប៉ាន់ប្រមាណ​ពី​មហាជន​បានឱ្យដឹងថា ឈើ​នៅលើ​រថយន្ត អា​វេ​អង​ជាង​៧​រថយន្ត​នោះ មាន​ចំនួន​មិន​ក្រោម​ពី​ចំនួន​៤០០​ម៉ែត្រគូប​នោះទេ​ប្រ​សី​ន​បើ​វាស់វែង​ត្រឹមត្រូវ​។ ដូច​ការសន្និដ្ឋាន​ខាង​លើ​ចឹ​ង​ប្រជាពលរដ្ឋ មានការ​ព្រួយបារម្ភ ខ្លាចក្រែង​មាន សមត្ថកិច្ច​ខឹ​ល​ខូច​ខ្លះ  លួច​ស៊ិសស៊ុះ ឃុបឃិត​គ្នា  ជាមួយ​ពួក​ឈ្មួញ មុខ​ឌឺ ទាំងនោះ លួច​ទទួល​សំណូក ឬ​លាភសក្ការៈ​ផ្សេងៗ ហ៊ាន​ភូតកុហក់​លាក់បាំង​ជាមួយ​ថ្នាក់លើ ធ្វើ​របាយការណ៍  បន្ធូ​បន្ថយ​ចំនួន​ឈើ​ដែល​ខុសច្បាប់ ដើម្បី​ជួយ​សម្រាល​ដល់​ពួក​ឈ្មួញ ក្នុងការ​ចូលខ្លួន​ទៅ​បង់ពិន័យ ជូន​រដ្ឋ​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​ផ្លូវច្បាប់​និង​មិន​ឲ្យ​មានទោស​ពីបទ​ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ​ព្រៃឈើ​។

បានជា​មានការ​ព្រួយបារម្ភ​ចឹ​ង​ព្រោះ​តាំងពី​ថ្ងៃទី​១៥​មករា​ឆ្នាំ​២០១៦​រាជរដ្ឋាភិបាល​បង្កើត​ឲ្យ​មាន​ក្រុម​ប្រតិបត្តិការ​បទល្មើស​ព្រៃឈើ​ចំរុះ​ដឹកនាំ​ដោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​មេ​បញ្ជា​រការ​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​ចុះបង្ក្រាប​ក្តៅ​គ​គូក​រកឃើញ​ឈើប្រណិត​ល្មើសច្បាប់​ជាង​៧​ម៉ឺន​ម៉ែត​គូប​តែ​រក​មិនឃើញ​ឧក្រឹដ្ឋជន​បទល្មើស​ព្រៃឈើ​ណា ម្នាក់​មក​ផ្តន្ទាទោស​ឡើយ​បើទោះបី​ជាមាន​ភស្តុតាង​ជាក់ស្តែង​នៅតាម​ក្រុមហ៊ុន​តាម​ឃ្លាំង​ឯកជន​ក៏ដោយ​??​។​

ទោះជា​យ៉ាង​ណាមួយ​ករណី​ក្រោយនេះ​​សង្ឃឹមថា​សម​ត្ត​កិច្ច​ចំរុះ​នឹង​បើកចំហរ​ជា​សាធារណៈ​អំពី​សកម្មភាព​វ៉ា​ស់វែង​ឈើ​ដើម្បី​ដឹងថា​ឈើ​មកពី​ខាង​ណា​ពិត​ប្រក​ដ​ហើយ​មេៗ​ខាងលើ​នឹង​ចាត់វិធានការ យ៉ាង​ម៉ឺងម៉ាត់​បំផុត  ទៅតាម​ផ្លូវច្បាប់ មិន​យោគយល់  ចំពោះ​បុគ្គល​ណា  ដែល​ហ៊ាន​យក​ឋានៈ និង​តួនាទី​ទៅ​ប្រឡូកប្រឡាក់  ឬ​ពាក់ព័ន្ធ​ក្នុង​រឿង​អំពើពុករលួយ នេះ​ជា​មិ​ខាន​។ ព្រោះ​ដើម្បី​បញ្ជាក់ថា​បទបញ្ជា​ដ៏​ខ្ង​ខ្ពស់ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ពិតជា​មាន​ប្រ​សី​ទ្ធី​ភាព​មែន​!!!៕

 

Filed in: ព័ត៌មានជាតិ