សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មន្ត្រី​បរិស្ថាន​ខេត្ត​ក្រចេះ ឃុបឃិត​ជាមួយ​ពួក​ឈ្មួញ បើកដៃ​ឲ្យ​កាប់ និង​ដឹកជញ្ជូន​ឈើ​យ៉ាង​រលូន​ចេញពី​តំបន់​ព្រៃ​ឡង់​

​មន្ត្រី​បរិស្ថាន​ខេត្ត​ក្រចេះ ឃុបឃិត​ជាមួយ​ពួក​ឈ្មួញ បើកដៃ​ឲ្យ​កាប់ និង​ដឹកជញ្ជូន​ឈើ​យ៉ាង​រលូន​ចេញពី​តំបន់​ព្រៃ​ឡង់​

ក្រចេះ ៖ សកម្មភាព​កាប់បំផ្លាញ និង​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ខុសច្បាប់ កំពុង​ធ្វើ​សកម្មភាព​យ៉ាង​គក្រឹកគក្រេង​ចេញពី​ក្នុង​តំបន់​ព្រៃ​អភិរក្ស​ព្រៃ​ឡ​ង់ ឋិត​នៅក្នុង​ទឹកដី​នៃ​ស្រុក​សំបូរ ខេត្ត​ក្រចេះ ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​មន្ទីរ​បរិស្ថាន​ខេត្ត ។​

​ប្រភព​ពី​ប្រជាពលរដ្ឋ បានឲ្យដឹងថា លោក ញ៉ែម វិសាល ជា​មន្ត្រី​បរិស្ថាន​ខេត្ត​ក្រចេះ  និង​ជា​នាយក​ដែន​ជម្រក​ព្រៃ​អភិរក្ស ព្រៃ​ការពារ ដែល​គេ​ហៅ​ថា​ព្រៃ​ឡង​ត៍​នោះ សព្វថ្ងៃ​កំពុង​ឈរជើង​នៅ​តំបន់​នោះ បាន​ឃុបឃិត​គ្នា​ជាមួយ​មេ​ឈ្មួញ​បើកដៃ​ឲ្យចូល​កាប់ និង​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​យ៉ាង​អណាធិបតេយ្យ និង​ដោយ​រលូន​តាម​គោយន្ត​កន្ត្រៃ​ជាច្រើន​គ្រឿង ដោយ​ក្នុង​មួយ​គោយន្ត​កន្ត្រៃ​ត្រូវ​បង់​ឲ្យ​លោក ញ៉ែម វិសាល មន្ត្រី​បរិស្ថាន​ពី ២០​ម៉ឺន​ទៅ ២៥​ម៉ឺន​រៀល ហើយ​ត្រូវ​ប្រាប់​មុន ព្រោះ​លោក​ធំជាងគេ​នៅ​ទីនោះ ។

​ចំណែកឯ​ប្រជាពលរដ្ឋ​វិញ  គ្រាន់​តែ​ដឹក​ជញ្ជូន​ឈើ​គ្រាក់ៗ​យក​មក​អា​ជន្លង់ម្រេច និង​ធ្វើ​ផ្ទះ ដើម្បី​ស្នាក់នៅ​ក៏​មិន​បាន​ផង កុំថាឡើយ​ចូលទៅ​កាប់​អារ​ឈើ​យកទៅ​លក់​នោះ ។​

​ប្រភព​ច្បាស់ការ បានឲ្យដឹងថា សកម្មភាព​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​តាម​គោយន្ត​កន្ត្រៃ ត្រូវបាន​គេ​មើលឃើញថា ដឹក​ចេញ​ជា​រៀងរាល់​យប់ ចេញពី​ព្រៃ​អភិរក្ស​ការពារ​ព្រៃ​ឡង់ ដែល​មាន​ព្រំប្រទល់​ជាប់​ខេត្ត​ចំនួន​បី ខេត្ត​កំពង់ធំ ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ ដែល​ជាប់​នឹង​ស្រុក​សំបូរ ដោយ​ឆ្លងកាត់​ស្រុក​ព្រែក​ប្រសព្វ ដោយ​ក្នុង​មួយ​គោយន្ត​ច្នៃ​មិន​ក្រោម ៥​ម៉ែត្រ តម្រង់​ឆ្ពោះ​យកទៅលក់​នៅ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​កំពង់ចាម ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់