សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កងកម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ធកិច្ច​ខេត្ត​ចុះ​បង្ក្រាប ឃ្លាំង​ស្តុក​ឈើប្រណិត​ខុសច្បាប់​មួយ​កន្លែង​ក្នុង​ក្រុង​បាន​លុង​

កងកម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ធកិច្ច​ខេត្ត​ចុះ​បង្ក្រាប ឃ្លាំង​ស្តុក​ឈើប្រណិត​ខុសច្បាប់​មួយ​កន្លែង​ក្នុង​ក្រុង​បាន​លុង​

​ខេត្ត​រតនគិរី ៖ ទីតាំង​ស្តុក​ឈើប្រណិត​មួយកន្លែង​ស្ថិតនៅក្នុង​ភូមិ​អូរ​រមៀត  (​ហៅ ភូមិ​ថ្មី​)    សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី ដែល​ម្ចាស់​ឃ្លាំង​ត្រូវបាន​គេ​ស្គាល់ឈ្មោះ  យា​វ លាង​ហេង ភេទ​ប្រុស អាយុ 30 ឆ្នាំ ជនជាតិខ្មែរ  មាន​ទីលំនៅ ភូមិ ឃុំ​ខាងលើ គឺជា​ឈ្មួញ​ដុះ​ស្លែ​ម្នាក់ សកម្ម​ក្នង​ការប្រម៉ែប្រមូល​ទិញ​ឈើ​គ្រប់​ទីកន្លែង​ដែល ឈ្មួញ​នានា  ដឹក​តាម​ម៉ូតូ តាមរឺ​ម៉ក​ម៉ូតូ និង​តាម​រថយន្ត ៘ ទូ​ទាំង​ក្រុង​បាន​លុង​មក​ស្តុក​ទុក   រងចាំ​ឱកាសល្អ  បញ្ចេញ​បន្ត​ទៅ​អោយ​ឈ្មួញ​ផ្សេងៗ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ឬ  តាម​សិប្បកម្ម​កែច្នៃ​ជាដើម​ត្រូវ​បាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ធកិច្ច​នៃ​ស្នងការដ្ធាន​នគរ​បាល​ខេត្ត​ដែល​ដឹកនាំ​ផ្ទាល់ ដោយ​លោក នូវ ដា​រ៉ា នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ធកិច្ច​ខេត្ត និង​មាន​ការ​សម្រប សម្រួល​ពី  លោក ម៉ម  វណ្ណ ដា ព្រះរាជអាជ្ញារង​អម​សាលាតំបូង​ខេត្តរតនគិរី​ផងដែរ  ​យុទ្ធនាការ​ចុះ​បង្ក្រាប​ទីតាំង​ខាងលើ​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧ វេលា​ម៉ោង 9 និង 30​នាទី និង​ធ្វើការ​រិបអូស​បាន​ឈើប្រណិត​ប្រភេទ​ឈើ​ធ្នុង មុខកាត់​ធំៗ ខ្នាត​ចម្រុះ ចំនួន ពី​ររឺម៉ក កន្លះ   រឺ​ម៉ក ខ្នាត​យក្ខ  (2,5​រ៉ឺម៉ក​)​។​

​បើ​តាម​ប្រភព ពី​ប្រជា​ពលរដ្ធ​ដែល​រស់នៅ​ក្បែរ​ឃ្លាំង​ស្តុក​ឈើ​ខាងលើ​បាន​បង្ហើប​អោយ ភ្នាក់ងារ សារព័ត៏មាន​ដំណឹង​ភ្នំពេញ ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣​នេះ​ថា ៖  មួយ​យប់ៗ​ពួកគាត់​ដេក​ស្តាប់​ឮ​ស្នូរ​សម្លេង​ទំលាក់​ឈើ​ចេញ​ពី​ឃ្លាំង​ខាងលើ ក្តុងក្តាំងៗ ឥត​លាស់​ថ្ងៃ​នោះ​ឡើយ ដេក​មិន​លក់​បក់​មិន​ល្ហើយ​ទាល់តែសោះ    ពុំ​ដែល​ឃើញ​មាន​ក្រុម​សមត្ថកិច្ច​ជំនាញ​ណា​មួយ​ចុះ​មក​បង្ក្រាប​សោះ  ។   ហើយ​ពេលនេះ​ពួកគាត់​សប្បាយចិត្ត អបអរសាទរ ដោយ បាន​ឃើញ​សមត្ថកិច្ច​ខេត្ត​យើង​មាន​ចំណាត់ការ​ចុះ​មក​បង្ក្រាប  ទីតាំង​ខាងលើ   យប់​នេះ​ពួកគាត់​និង​បាន​ដេកលក់​ស្រួល​ជាមិនខាន​។​

​បច្ចុប្បន្ន សមត្ថកិច្ច​នគរបាល​បាន​ដឹក​ជញ្ជូន​ឈើ​ទៅ​រក្សាទុក​នៅ​ស្នងការដ្ធាន​នគរបា​ល​ខេត្ត​ដើម្បី​បំពេញ​សំណុំ​បែបបទ​បញ្ជូន​ទៅ​ខ័ណ្ឌរ​ដ្ធ​បាល​ព្រៃឈើ​ខេត្ត​ចាត់ការ​បន្ត ។ ដោយឡែក ម្ចាស់​ឈើ  ឈ្មោះ យា​វ  លាង ហេង សមត្ថកិច្ច​ជំនាញ​និង​ត្រូវ​អោយ​ចូល​ខ្លួន ទទួលខុសត្រូវ ដើម្បី​ធ្វើ​ការបង់​ផាក់ពិន័យ​ទៅតាម​ច្បាប់​រដ្ធបាល​ព្រៃឈើ ៕
​ដោយ ៖ ចាប សំអាន​

 

Filed in: ព័ត៌មានជាតិ