សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មាន​មន្ត្រី​ប៉ូលីស​ម្នាក់​ឈូសឆាយ​ដី​ព្រៃ​រាប់​រយ​ហិកតា​នៅ​ស្រុក​អូរយ៉ាដាវ​

​មាន​មន្ត្រី​ប៉ូលីស​ម្នាក់​ឈូសឆាយ​ដី​ព្រៃ​រាប់​រយ​ហិកតា​នៅ​ស្រុក​អូរយ៉ាដាវ​

រតនគិរី ៖ មាន​មន្ដ្រី​ប៉ូលិស​ម្នាក់​ដាក់​គ្រឿងចក្រ​ឈូសឆាយ​ដី​ព្រៃ​របស់​រដ្ឋ​រាប់​រយ​ហិកតា​នៅ​ស្រុក​អូរយ៉ាដាវ ធ្វើជា​កម្មសិទ្ធិ​អាជ្ញាធរ​ថា​អត់​ទាន់​បាន​ដឹង​នៅឡើយ ។ ដី​នោះ​មាន​ទំហំ​ប្រហែល​៣០០​ហិកតា មាន​ទីតាំង​នៅ​ស្ថិត​នៅក្នុង​ភូមិសាស្ដ្រ​ឃុំ​យ៉ា​ទុង​ស្រុក​អូរយ៉ាដាវ​ជាប់​មាត់​អូរ​តា​ងខាង​លិច​។​

​ប្រភព​ព័ត៌មាន​ពី​ឃុំ​យ៉ា​ទុង​បានឱ្យដឹងថា កាលពី​ចុងឆ្នាំ​២០១៦ មាន​មន្ដ្រី​ប៉ូលិស​ប៉ុស្ដិ៏​ការពារ​ព្រំដែន​ស្រុក​អូរយ៉ាដាវ​ម្នាក់ បាន​នាំ​គ្រឿងចក្រ​ចំនួន​៣​គ្រឿង​ចូល​ទៅ​ឈូសឆាយ​ដី​ព្រៃឈើ​របស់​រដ្ឋ​នៅ​តំបន់​ខាងលើ​គឺ​វាទ​យក​ដី​នោះ​ធ្វើជា​កម្មសិទ្ធិ​របស់​ខ្លួន​ដោយ​សម្អាងថា​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​។​

​ប្រភព​បាន​បន្ដ​ឱ្យដឹងទៀតថា នៅពេល​ធ្វើ​សកម្មភាព​ឈូសឆាយ​ដី​ព្រៃ​នោះ គេ​ពុំ​ឃើញ​មាន​អាជ្ញាធរ​មូលដ្ឋាន ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះ​ទៅ​ធ្វើកា​ទប់ស្កាត់​ទេ ។ រហូត​ដល់​គេ​ឈូសឆាយ​បាន​ដី​ប្រហែល​៣០០​ហិកតា ទើប​មាន​មន្ដ្រី​ស្រុក​អូរយ៉ាដាវ​មួយ​ក្រុម​ចុះ​ទៅ​ត្រួតពិនិត្យ ប៉ុន្ដែ​ត្រឡប់មកវិញ រហូត​ដល់​ថ្ងៃ​ទី​៧ ខែ​កុម្ភ​:​នេះ ពុំទាន់​មាន​វិធានការ​តាម​ផ្លូវច្បាប់​នៅឡើយ ។​

​លោក រ​ចំ​ហ្វេ​ន មេឃុំ​យ៉ា​ទុង បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​៦ ខែ​កុម្ភ​: ឆ្នាំ​២០១៧ ថា ដី​នោះ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់លោក ។ ប៉ុន្ដែ​រឿង​ថា ដាក់​គ្រឿងចក្រ​ឈូសឆាយ​ដី​ព្រៃ​នៅ​នោះ គេ​មិន​បាន​ប្រាប់​ឱ្យ​លោក​បាន​ដឹង​នោះ​ឡើយ​។​

​ប៉ុន្ដែ​ប្រជាពលរដ្ឋ​នៅ​ឃុំ​យ៉ា​ទុង បានឱ្យដឹងថា ដីព្រៃ​ដែល​មន្ដ្រី​ប៉ូលិស​ឈូសឆាយ​យក​ធ្វើជា​កម្មសិទ្ធិ​នោះ គឺ​គេ​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​នៅ​ទីនោះ គឺ​ក្នុង​មួយ​គ្រួសារ​បួនដប់​ហិកតា ហើយ​ដី​នោះ​មាន​ការទទួលស្គាល់​ពី​មេភូមិ និង​មេឃុំ​ទើប​គេ​ហ៊ាន​ន​ទិញយក​ធ្វើជា​កម្មសិទ្ធិ ។​

​លោក ម៉ា វិចិត្រ អភិបាលស្រុក​អូរយ៉ាដាវ​កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភ​: ឆ្នាំ​២០១៧ អ្នកសារព័ត៌មាន​យើង​បាន​សុំ​ការពន្យល់​ពី​រឿង​មន្ដ្រីប៉ូលិស​ដែល​បាន​ដាក់​គ្រឿងចក្រ​ឈូសឆាយ​ដី​ព្រៃ​របស់​រដ្ឋ​រាប់​រយ​ហិកតា​នោះដែរ​ប៉ុន្ដែ​ទូរស័ព្ទ​លោក​ពុំ​មាន​អ្នក​លើក​។​

​លោក ទឹម ស៊ី​ណាត ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគររូបណីយកម្ម​សំណង និង​សុរិយោដី​ខេត្ដ​រតនគិរី​កាលពី​ថ្ងៃ​ទី​៣ ខែ​កុម្ភ​: ឆ្នាំ​២០១៧​បាន​បញ្ជាក់​ឱ្យដឹង​តាម​ទូរស័ព្ទ​ថា ដីព្រៃ​ដែល​គេ​ដាក់​គ្រឿងចក្រ​ឈូសឆាយដី​នោះ យើង​មិន​ដែល​បានដឹង​ទេ ។​

​លោក​ប្រធាន​មន្ទីរ​សុរិយោដី​បាន​បញ្ជាក់ទៀតថា មកដល់ពេលនេះ ហើយ​គ្មាន​អ្នកណា​គេ​ហាន​ចេញ​ច្បាប់​ឱ្យ​ឈូសឆាយ​ដី​ព្រៃ​ទៀតឡើយ ។ បើ​មាន​គឺមាន​តែ​គេ​ធ្វើ​ដោយ​លួចលាក់​នៅត្រឹម​ថ្នាក់​មូលដ្ឋាន​ប៉ុណោះ ។ រឿង​នេះ​បើ​ចង់ដឹង​សួរ​ទៅ​មេឃុំ​,​ចៅហ្វាយស្រុក​,​មេព្រៃ​ខាង​កសិកម្ម និង​មន្ទីរ​បរិស្ថាន​ទៅ​ពួកគេ​ច្បាស់​ជា​បានដឹង ។​

​លោក ឡេង យុ​គ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​បរ​កែវ អណ្ដូង និង​ស្រុក​អូរយ៉ាដាវ បាន​បញ្ជាក់​ប្រាប់​អ្នកព័ត៌មាន​យើង​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភ​: ឆ្នាំ​២០១៧ ថា ពាក់ព័ន្ធ​ករណី​ដីព្រៃ​នៅ​ចំណុច​ខាងលើ គឺ​មាន​គេ​ទូរស័ព្ទ​មក​សួរ​លោក​ច្រើន​ដែរ​ក៏ ប៉ុន្ដែ​យើង​បាន​ប្រាប់ថា​ដី​នៅ​តំបន់​នោះ​វា​ស្ថិត​នៅក្រោយ​ការគ្រប់គ្រង​របស់​មន្ទី​រ​បរិស្ថាន​ខេត្ដ​ទេ​។​

​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ភូមិសាស្ដ្រ​ដីព្រៃ​ដែល​គេ​ឈូសឆាយ​យក​នោះ​គឺ​ស្ថិតនៅ​ក្នុង​ព្រះរាជក្រិត្យហើ​យខាង​ក្រសួង​បាន​ឱ្យ​អភិរក្ស​ទុក​សម្រាប់​ធ្វើជា​តំបន់​ទេសចរ​ផ្នែក​កីឡា​ប្រមាញ់​សត្វព្រៃ​។​

​លោក ផុន ខេមរិន្ទ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ដ​រតនគិរី កាលពី​ថ្ងៃ​ទី​៧ ខែ​កុម្ភ​: ឆ្នាំ​២០១៧ បាន​ទូរស័ព្ទ​ទំនាក់ទំនង​ទៅ​លោក ដើម្បី​សុំ​ការបំភ្លឺ​ពី​បញ្ហា​ដី​នៅ​ចំណុច​ដូចខាងលើ ប៉ុន្ដែ​ទូរស័ព្ទ​រោទិ៍​ជាច្រើន​ដង ពុំ​មាន​អ្នកទទួល ។ នៅ​ថ្ងៃ​ដដែល​នោះ​ដែរ លោក ទេព បូរិន អនុប្រធាន​ស្ដីទី នៃ​មន្ទីរ​បរិស្ថាន​ខេត្ដ​បាន​បញ្ជាក់​ឱ្យដឹង​តាម​ទូរស័ព្ទ​ថា ដីព្រៃ​ដែល​គេ​ឈូស​ឆាយ​នៅ​ភូមិសាស្ដ្រ​ដូច​ខាងលើ​នោះ លោក​មិន​ទាន់​បាន​ដឹង​នៅឡើយ​ទេ ។ ម្យ៉ាងទៀត ពាក់ព័ន្ធ​ទៅនឹង​ផ្នែក​ធនធានធម្មជាតិ​មាន​តែ​លោក​ប្រធាន​តែ​ម្នាក់​ប៉ុណ្ណោះ ដែល​អាច​ដឹង​ពី​រឿង​នោះ​ដូច្នេះ​លោក​ឲ្យ​សួរ​ទៅ​ប្រធាន​ទៅ ។​

​លោក ញឹម ផែ ន​អភិបាលរង​ខេត្ដ​រតនគីរី ទទួល​បន្ទុក​វិស័យ​ដីធ្លី​លោក​បាន​បញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​៧ ខែ​កុម្ភ​: ឆ្នាំ​២០១៧​ថា ករណី​ដី​ព្រៃ​របស់​រដ្ឋ​ស្រុក​អូរយ៉ាដាវ​នោះ នៅ​មិនទាន់មាន​គេ​រាយ​ការណ៏​មក​ខេត្ដ ឱ្យបាន​ដឹង​នៅឡើយ​ទេ ។ កាលពី​មុន​នេះ​មួយ​ថ្ងៃ គណ​:​បញ្ជាការ​ឯកភាព​ខេត្ដ​បាន​ប្រជុំ​លើក​ពី​បញ្ហា​ដីធ្លី​ដែរ ប៉ុន្ដែ​ហេតុ​អ្វី​ចៅហ្វាយស្រុក​អូរយ៉ាដាវ​បែរជា​មិន​លើកឡើង​ពី​បញ្ហា​ដី​នោះ ។​

​លោក​អភិបាលរង​ខេត្ដ​បានបញ្ជាក់​ឱ្យដឹងទៀតថា រឿង​ដី​ព្រៃ​របស់​រដ្ឋ​ដែល​គេ​បាន​ឈូស​ឆាយ​នោះ លោក​និង​សាកសួរ​ទៅ​ខាង​ស្រុក​អូរយ៉ាដាវ​សិន​បើ​មាន​ករណី​បែប​នោះ​មែន យើង​នឹង​មាន​វិធានការ​តាម​ផ្លូវច្បាប់ ៕
​ម៉ី មេ​ង​ហ៊ុយ  រតនគិរី​

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់