សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អាជ្ញាធរ​ខេត្ត​បាត់ដំបង​ប្រារព្វ​ពិធី​បុណ្យ​អ៊ុំ​ទូក​លើក​ទី​១៤ ខេត្ត​បាត់ដំបង

អាជ្ញាធរ​ខេត្ត​បាត់ដំបង​ប្រារព្វ​ពិធី​បុណ្យ​អ៊ុំ​ទូក​លើក​ទី​១៤ ខេត្ត​បាត់ដំបង

អាជ្ញាធរ​ខេត្ត​បាត់ដំបង​ប្រារព្វ​ពិធី​បុណ្យ​អ៊ុំ​ទូក​ប្រពៃណី​ជាតិ​លើក​ទី​១៤ ក្នុងឱកាស​អបអរសាទ​រ​បុណ្យ​ចេញ ព្រះវស្សា​នៅ​ដងស្ទឹង​សង្កែ នៅ​ថ្ងៃរសៀល ថ្ងៃទី​០៧ នឹង​ទី​០៨  ខែតុលា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព​ឯកឧត្តម អ៊ុក វង្ស ប្រធាន ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង ឯកឧត្តម ប៊ុន សេង មេបញ្ជាការរង​ទព័​ជើងគោក និង​ជា​មេបញ្ជាការ យោធា ​ភូមិភាគ​ទី​៥ ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង​ ។​

​ពិធី​នេះ ក៏​មាន​អញ្ជើញ​ចូលរួម​ពី​សំណាក់ គណប្រតិភូ​ព្រះរាជាណាចក្រ​ថៃ ខេត្ត ច័ន្ទ បូរី​ត្រាត នឹង​ខេត្ត សូរិន ខេត្ត​កំពង់ឆ្នាំង  ខេត្ត ប៉ៃលិន ថ្នាក់ដឹកនាំ​មន្ត្រីរាជការ កងកម្លាំងប្រដាបអាវុធ​គ្រប់​ប្រភេទ​ជុំវិញ​ខេត្ត កីឡាករ កីឡា​ការិនី ទូក​ទាំង ៣​ខេត្ត សរុប ប្រមាណ ៨៨៦ នាក់ មាន​ទូក ២២​ទូក និង​ប្រជាពលរដ្ឋ​ភ្ងៀវ​ជាតិ នឹង​អន្តរជាតិ
ចូលរួម​រាប់ម៉ឺន​នាក់​ផង​ដែរ​។​

​បន្ទាប់​ពី​របាយការណ៍​របស់លោក អ៊ុយ វី សមាជិក​ក្រុមប្រឹក្សា​ខេត្ត នឹង​ប្រធាន​គណកម្មាធិការ រៀបចំ​អ៊ុំ​ទូក​ខេត្ត បាន​បញ្ជាក់​នៅក្នុង​របា​យ​កាណ៍​ថា ខេត្ត​បាត់ដំបង បានរៀបចំ​ពិធី​អ៊ុំ​ទូក​ថ្នាក់​ខេត្ត​នេះ ចាប់តាំងពី​ឆ្នាំ​២០០០​មក នឹង​បន្ត​ធ្វើ​ជា​រៀងរាល់ ឆ្នាំ រហូតមកដល់​ឆ្នាំ​២០១៤​នេះ គឺ​លើក​ទី ១៤ ហើយ​តែ​អាជ្ញាធរខេត្ត ក៏​បាន​ផ្អាក ២ ឆ្នាំ
ផ្ទួនៗ ពី​ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៣ កន្លងទៅ លុះ​ឆ្នាំ​២០១៤ នេះ គណកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ និង​អន្តរជាតិ​ជាពិសេស សម្តេច​តេជោ​ហ៊ុនសែន បានអនុញ្ញាត ឱ្យធ្វើ ពិធី បុណ្យ​អ៊ុំ​ទូក​ថ្នាក់​ខេត្ត នឹង​ថ្នាក់​ជាតិ​នេះ​ឡើង​វិញ​រួចមក ខេត្ត​បាត់ដំបង យើង​បាន​ប្រារព្វ​ពិធី​បុណ្យ​អ៊ុំ​ទូក​នេះ​ឡើង​វិញ​ដើម្បី អបអរសាទរ​រំលឹក ខួប​ដល់​វីរៈ កងទ័ព​ជើង​ទឹក​ដ៏​អង់អាច​ក្លាហាន ដែល​បាន​ប្រយុទ្ធ​យក​ជ័យជំនះ​លើ​ខ្មាំងសត្រូវ​នា​សម័យមុន ដែល មាន​ស្នាដៃ​ជា​ប្រវត្តសាស្ត្រ​របស់​កង​ទ័ព​ជើងទឹក កាលពី​សម័យ​មុន ​ផងដែរ ។​

​ឯកឧត្តម អ៊ុក វង្ស ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង មានប្រសាសន៍​ស្វាគមន៍​ទៅ​កាន់​អង្គពិធី នឹង​បាន​ថ្លែងអំណរគុណ​ដល់ ក្រុម​ការងារ​ទាំងអស់ ដែល​បាន​ខិតខំ​រៀបចំ ​ពិធី​នេះ​ឡើង នាពេលនេះ ដើម្បី​អបអរសាទរ បុណ្យ​អ៊ុំ​ទូក​ថ្នាក​ខេត្ត​នេះ​ឡើង​ដើម្បី ជ្រើស រើស ចំណាត់ថ្នាក់​ល្អ យក​ទៅ​ប្រកួត​នៅ​រាជធានី​ភ្នំពេញ នាពេល​ខាងមុខ​នេះ នឹង​ប្រកាស​បើក​ពិធី​អ៊ុំ​ទូក​នេះ​ចាប់ពី​ពេលនេះ តទៅ ៕​

2014_10_07 (2) 2014_10_07 2014_10_07 (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី