សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ពលរដ្ឋ​រិះគន់​អាជ្ញាធរ​ឃុំ​រាំង​កេ​សី​ថា​ឃុបឃិត​គ្នា​ចាក់ដី​លុប​បឹង​បូរាណ​លក់​យកលុយ​ចែកគ្នា​?

ពលរដ្ឋ​រិះគន់​អាជ្ញាធរ​ឃុំ​រាំង​កេ​សី​ថា​ឃុបឃិត​គ្នា​ចាក់ដី​លុប​បឹង​បូរាណ​លក់​យកលុយ​ចែកគ្នា​?

បាត់ដំបង ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ស្វាយ​ជាតិ​រិះគន់​ខ្លាំងៗ​ថា អាជ្ញាធរ​ឃុំ​រាំងកេ​សីថា​បាននិងកំពុង​ឃុបឃិត​គ្នា​ចាក់​ដី​លុប​បឹង​បូរាណ​មួយកន្លែង​លក់​យក​លុយ​ចែកគ្នា​។​

​ប្រជាពលរដ្ឋ​បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧​ខែ​កុម្ភះ​ឆ្នាំ​២០១៧​ក្នុងពេល​សកម្មភាព​ចាក់​ដី​នៅ​បន្តថា​៖​បឹង​បូរាណ​មួយ​កន្លែង​មាន​ឈ្មោះ​ថា​បឹង​ស្វាយ​ជាតិ​ស្ថិតក្នុង​ភូមិ​ស្វាយ​ជាតិ ឃុំ​រាំង​កេសី​

​ស្រុក​សង្កែ ខេត្ត​បាត់ដំបង ដោយ​មាន​ទំហំ​ដី​៦​ហិកតា ។​ពី​ដើម​មក​បឹង​មួយ​នេះ​មានទឹក​ខួបប្រាំងខួបវស្សា​មិន​ដែល​ដាច់​ឡើយ​ហើយ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ទាំងមូល​អាស្រ័យ​ផល​ប្រើប្រាស់​ទឹក​បឹង​នេះ​ទាំងអស់គ្នា  តែ​ក្រោយមក​បឹង​មាន​សភាព​រាក់​នឹង​ជួប​គ្រោះរាំងស្ងួត​ខ្វះ​ទឹក​ប្រើប្រាស់​ផង​នោះ​ខាង​អង្គការ​បាន​ចំណាយ​លុយ​រាប់​ម៉ឺន​ដុល្លារ​អោយ​ពលរដ្ឋ​ស្តារ​បាន​ទឹក​ប្រើប្រាស់​រហូត​ដល់​សព្វថ្ងៃ​នេះ​។​

​ពលរដ្ឋ​និយាយទៀតថា​៖​អាជ្ញាធរ​ភូមិ​ឃុំ​រាំង​កេសី​នេះ​មិន​ត្រឹមតែ​មិន​បាន​ថែរក្សា​អភិរក្ស​បឹង​បូរាណ​ទុក​អោយ​បាន​គង់វង្ស​នោះទេ​ថែមទាំង​បាន​ឃុបឃិត​គ្នា​ចាក់ដី​លុប​បឹង​ពុះ​ជា​ឡូ​លក់​ក្នុង​រូបភាព​ផ្សេងៗ​ជា​លេស​ដើម្បី​យក​លុយ​ចែក​គ្នា​ទៀត​ផង​។​

​ពាក់ព័ន្ធ​ទៅនឹង​បឹង​បូរាណ​នេះដែរ លោក ម៉ិញ  ភឿត ជា​មេឃុំ​រាំង​កេសី បាន​ប្រាប់ សារព័ត៌មាន​យើង​ថា​៖​បញ្ហា​លុប​បឹង​នេះ​គឺ​លុប​មែន​ប៉ុន្តែ​មិនមែន​លុប​ទាំងស្រុង​នោះ​ទេ​គឺ​គ្រាន់តែ​លុប​ប្រវែង​៥០​ម៉ែត្រ​ដែល​ជា​ចំណី​ផ្លូវ​រថភ្លើង​ប៉ុណ្ណោះ​ដើម្បី​អោយ​បងប្អូន​ដែល​លក់ដូរ​នៅ​លើ​ចិញ្ចើម​ចុះទៅ​លក់​ខាងក្រោម​វិញ​ព្រោះ​គេ​ជិត​ជួសជុល​ផ្លូវ​រថភ្លើង​ឆាប់ៗ​នេះហើយ​។  ចំណែក​ថា​លោក​លុប​ដី​បឹង​លក់​គឺ​មិនមែន​ទេ​គឺ​គ្រាន់តែ​បើសិនជា​ការ​លុប​នោះ​ចំណាយ​លុយ​អស់​(​មួយ​ម៉ឺន​ដុល្លារ​)​លោក​អោយ​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​នៅ​លើ​ដី​នោះ​រៃអង្គាស​គ្នា​គ្រប់​(​មួយ​ម៉ឺន​ដុល្លារ​)​ទៅ​អោយ​គេ​តែ​ប៉ុណ្ណោះ​ឃុំ​មិន​កេងប្រវ័ញ្ច​យកលុយ​នោះទេ​។​

​ចំណែក​លោក គឹម វណ្ណះ អភិបាល​នៃ​គ​ណះ​អភិបាល​ស្រុក​សង្កែ​លោកថា​៖​មិន​បានដឹង​ទេ​ពាក់​ព័ន្ធ​នឹង​ការ​លុប​ដី​បឹង​បូរាណ​មួយ​នេះ​?​។​លោក​បាន​ចាត់​អោយ​លោក​សំ​ចន្ថា​អភិបាលរង​ស្រុក​ចុះ​ទៅ​មើល​ហើយ​ក្រោយមក​មាន​ការសម្របសម្រួល​គ្នា​ជាមួយ​ប្រជាពលរដ្ឋ​ដោយ​ព្រមព្រៀង​គ្នា​ឲ្យ​លុប ប៉ុន្តែ​ត្រូវ​កាយ​ស្រះ​ថ្មី​នៅក្នុង​បឹង​នោះ​អោយ​ពួក​គាត់​មួយ​ផង​ដើម្បី​បាន​ទឹក​ប្រើប្រាស់​។​

​ទោះជា​យ៉ាងណាស់​ប្រភព​ផ្សេង​ទៀត​ជាច្រើន​បាន​រិះគន់​ផងដែរ​ថា​បើ​ទោះបីជា​លោក​មេឃុំ​ចង់​អភិវឌ្ឍន៍​គួរតែរ​រក​ទីកន្លែង​ផ្សេង​មក​អភិវឌ្ឍន៍​អោយ​ពួកគាត់​ទៅ​លក់ដូរ​មិនគួរ​លុប​យក​បឹង​បូរាណ​ដែល​ជា​បឹង​អភិរក្ស​អោយ​រស់នៅ​លក់ដូរ​ទីនោះ​ទេ​បឹង​មួយ​នេះ​គួរតែ​មាន​ការស្តា​ឡើង​វិញ​ទើប​ត្រឹមត្រូវ​.៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់