សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ពេញ​ហ្វេ​ប៊ុក​កូន​លោក ​តោ ​គឹមស៊ាន​ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប​វ៉ៃ​ប៉ូលីស​ចរាចរ​ត្រូវបាន​អ្នកមានអំណាច​អន្តរាគមន៍​ដោះលែង​!

​ពេញ​ហ្វេ​ប៊ុក​កូន​លោក ​តោ ​គឹមស៊ាន​ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប​វ៉ៃ​ប៉ូលីស​ចរាចរ​ត្រូវបាន​អ្នកមានអំណាច​អន្តរាគមន៍​ដោះលែង​!

សៀមរាប ៖ នៅ​ព្រឹក​ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៧ នគរបាល​ចរាចរ​ហៅ ឃាត់​រថយន្ត Mercedes សេរី​ទំនើប​ពណ៌​ខ្មៅ​មួយ​គ្រឿង​ដែល លើស​ល្បឿន​កំណត់ ដើម្បី ផាកពិន័យ ។ ប៉ុន្តែ​ពេល​ចុះ​ពីលើ​ឡាន​មក យុវជន​យុវជន​ដែល​ជា​អ្នកបើកបរ​ឡាន​ស៊េរី​ទំនើប​ល្មើសច្បាប់​បាន​ស្ទុះ​មក​វាយ​មន្ត្រីនគរបាល​ចរាចរ​តែម្ដង ។ ឃើញ​ស្ថានភាព​បែប​នេះ​មន្ត្រី​នគរបាល​ចរាចរ​ក៏​រួម​គ្នា​ចាប់​យុវជន​រូប​នេះ​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់​។ ប៉ុន្តែ​គួរ​អោយ​សោកស្ដាយ ជនបង្ក​មិនទាន់បាន​ទៅដល់​ស្នងការដ្ឋាន​ស្រួលបួល​ផង​ក៏ មាន​ការអន្តរាគមន៍​ពី​អ្នកមាន​អំណាច​នៅ​ខេត្ត​សៀមរាប​អោយ​ដោះ​លែង​ជា​បន្ទាន់​តាមផ្លូវ​បាត់ ។​

​ទង្វើ​របស់​អ្នកមាន​អំណាច​នៅ​ខេត្តសៀមរាប​អន្តរាគមន៍​បែប​នេះ​ធ្វើអោយ​មន្ត្រី​នគរបាល​ច​រាចរ​ជា​អ្នកអនុវត្ត​ច្បាប់​អាក់អន់ចិត្ត​ជាខ្លាំង ។ គេ​មិនដឹងថា​អ្នក​អន្តរាគមន៍​ឲ្យ​ដោះលែង ជា​អ្នក​ណា​ទេ​តែ​ប្រជាពលរដ្ឋ​បាន​ស្គាល់​ច្បាស់​ថា​យុវជន​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ពីរដង​ផ្ទួនគ្នា​គឺជា​កូន​ប្រុស​លោក តោ គឹមស៊ាន សមាជិក​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប​ដ៏​មាន​ឥទ្ធីពល​ម្នាក់​។​ស្រុក​ខ្មែរ​ឲ្យតែ​មាន​ធុនៗ​ហ្នឹង​តេជោ​សែននាយករដ្ឋមន្ត្រី​ចាំ​តែលា​ទៅទាន​!!. សង្ឃឹមថា នឹង​មាន​ការពន្យល់​ពី​ករណី​មួយ​នេះ ពី​ភាគី​ពាក់​ពន្ធ័​ជា​មិន​ខាន​ថា​ហេតុ​អី​បាន​វ៉ៃ​ប៉ូលិស​?​ហេតុ​អី​បាន​ដោះលែង​?៕

 

Filed in: ព័ត៌មានជាតិ