សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រថយន្ត​សាំង​យ៉ុង​ដឹកឈើ​ធ្វើ​សកម្មភាព​យ៉ាង​អណាធិបតេយ្យ​ឆ្លងកាត់​ទឹកដី​នៃ​ក្រុង​ក្រចេះ សមត្តកិច្ច​ដេកលក់​!

រថយន្ត​សាំង​យ៉ុង​ដឹកឈើ​ធ្វើ​សកម្មភាព​យ៉ាង​អណាធិបតេយ្យ​ឆ្លងកាត់​ទឹកដី​នៃ​ក្រុង​ក្រចេះ សមត្តកិច្ច​ដេកលក់​!

ក្រចេះ ៖ រថយន្ត​សាំង​យ៉ុង​ដឹកឈើ​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​យ៉ាង​អនាធិបតេយ្យ​ពេញ​ទឹក​ពេញ​ដី ឆ្លងកាត់​ទឹកដី​នៃ​ក្រុង​ក្រចេះ ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ប៉ុន្តែ​សមត្ថកិច្ច មន្ត្រី​ជំនាញ​រដ្ឋបាល​មេព្រៃ​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ​ធើ​មិនដឹង​? ។​ប្រជាពលរដ្ឋ​នៅ​ក្រុង​ក្រចេះ បានអោយដឹងថា​៖ ក្នុង​មួយ​ថ្ងៃ​មាន​រថយន្ត​សាំង​យ៉ុង​ដឹកឈើ​យ៉ាងតិច​បំផុត​មិន​ក្រោម​១០០​គ្រឿង​នោះ​ទេ បើ​ពេល​យប់​វិញ​ច្រើន​ជាង​នោះ​ទៅ​ទៀត ហើយ​បើក​លឿន​ដូច​ហោះ ថែម​ទាំង​បង្ក​គ្រោះថ្នាក់​ជា​ញឹកញាប់​ទៀត​ផង ។​

​រថយន្ត​សាំង​យ៉ុង​ដឹកឈើ​ទាំងនោះ គឺ​ឆ្លងកាត់​ពី​ស្រុក​សំបូរ ចិត្រ​បុរី ក្រុង​ក្រចេះ ស្រុក​ឆ្លូង និង​ស្រុក​ស្នួល ហើយ​ឆ្លង​កាត់មុខ​ស្នាក់ការ​សមត្ថកិច្ច មន្ត្រី​ជំនាញ​មេព្រៃ​ជាច្រើន​កន្លែង ប៉ុន្តែ​រថយន្ត​បទល្មើស​ទាំងនោះ បែរ​ជា​ទៅ​ដោយ​រលូន​ប្រកបដោយ​សុវត្ថិភាព ដោយ​គ្មាន​ការចុះ​បង្ក្រាប​ពី​កម្លាំង​សមត្ថកិច្ច ជំនាញ​មេព្រៃ​អ្វី​ឡើយ រាប់​ទាំង​ក្រុម​កា​ងារ​បង្ក្រាប់​ដឹកនាំ​ដោយ​លោកនាយ​ឧត្តមសេនីយ៍​សៅ​សុខា​ទៀត​ស្ងាត់ឈឹង​ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​គិតថា​ប្រហែលជា​អស់លោ​ក​ទាំងនោះ ត្រូវ​រូ​វ​គ្នា​ទទួលបាន​លាភសក្ការៈ​អស់ហើយ ។​

​ជាក់ស្តែង ឈ្មួញ​រកស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ម្នាក់​ឈ្មោះ «​ពៅ​» ដ៏​មាន​ឥទ្ធិពល​ខ្លាំងក្លា​ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​មន្ត្រី​នរគ​បាល​ខេត្ត​ត្បូងឃ្មុំ សមត្ថកិច្ច​ជំនាញ​ហាក់បីដូចជា​មាន​ការ​រ​អារ​ក្នុង​ការបង្ក្រាប​មេ​ឈ្មួញ​ឈើ​ដ៏​ធំ​មួយ​នេះ ។​

​ប្រព​ភព​ត័មាន បាន​បង្ហើប​ឲ្យដឹងថា ឈ្មួញ​ទាំងនោះ​មានឈ្មោះ ឆ​យ , អូន ,​ពៅ ,​ឡាយ , ហុង , ម​នោ ដែល​ជា​ក្រុម​ឈ្មួញ​ដ៏​សកម្ម​ក្នុង​ការ​
​រកស៊ី​ដឹក​ជញ្ជូន​ឈើ ហើយ​បាន​រត់​ការបង់​ក្បាល​ឡាន និង​ដាក់​ខែ​អោយ​សមត្ថកិច្ច និង​ជំនាញ​មេព្រៃ នៅតាម​ដងផ្លូវ​អស់ហើយ ។​

​ប្រភព​ដដែល​បាន​បន្តថា​នៅក្នុង​ជំនួញ​ឈើ​ខុស​ច្បាប់​របស់​មន្ត្រីនគរបាល​រូបនេះ គឺ​គេ​មាន​ដៃគូរ​ដ៏​ល្បី​ម្នាក់ទៀត ជា​អ្នក​សា​រពត៍​មាន​ប្រចាំ​ខេត្ត​ក្រចេះ ហើយ​ជា​ចាងហ្វាង​កាសែត​ដែរ​។​អ្នក ទាំងពីរ​បាន​ចាប់​ដៃគូ​នឹង​គ្នា​ក្នុង​ការប្រកប​របរ​ក​ស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដឹក​តាម​រថយន្ត​សាំ​យ៉ុង​ម្តងៗ​មិនតិច​ជាង​១០​គ្រឿង​ធ្វើ​ចរាចរណ៍​ឈើ​ដោយ​មិន​ខ្វាយខ្វល់​ពី​ទង្វើ​ខុសច្បាប់​ឡើយ ពិសេស​មិន​ខ្វល់​ពី​សុវត្ថិភាព​របស់​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​ឡើយ ។​

​ប្រភព​ដដែល​បន្ត​ថា​ស​កម្ម​ភាព​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​ទាំងអស់​នោះ​ត្រូវបាន​ឈ្មួញ​ប្រមូល​ទិញ​ពី​ត​បន់​នាៗ​ស្ថិតក្នុង​ចំនុច​ភ្នំ​ខៀវ​ជាប់​ព្រំប្រទល់​ក្រចេះ​_​ស្ទឹងត្រែង​ក្នុង​ភូមិសាស្ត្រ​អូរ​កណ្តៀ​ឃុំ​អូរ​គ្រៀង​ស្រុក​សំបូរ​ខេត្ត​ក្រចេះ​ឆ្លងកាត់​ស្រុក​ឆ្លូង​ឆ្ពោះទៅ​ខេត្ត​ត្បូងឃ្មុំ បាន​យ៉ាង​រលូន​ដោយ​មាន​ការឃុបឃិត​ពី​មន្ត្រី​ជំនាញ​ព្រៃឈើ​ក្រចេះ​មួយ​ចំនួន​រួម​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​តាម​ដងផ្លូវ​ជួយ សម្រួល​បើកផ្លូវ​ផងដែរ ។​

​ជាក់ស្តែង​កាលពី​យប់​ថ្ងៃទី​០១​ខែគុម្ភៈ​ឆ្នាំ​២០១៧​មាន​ក្បួន​រថយន្ត​របស់​មេ​ឈ្មួញ​ខាងលើ​បាន​ធ្វើ​ចរាចរណ៏​ដឹក​ឈើ​ខុសច្បាប់​តាមរថយ​ន្ត​សាំ​យ៉ុង​មាន​ចំនួន​ប្រមាណ​១០​គ្រឿង​យ៉ាង​រលូន​លើ​ដងផ្លូវ​ជាតិ​លេខ​៧ ។​

​ប្រភព​មួយ​ផ្សេងទៀត​បានឲ្យ​ដឹង​ដែរថា ជាមួយ​និង​សកម្មភាព​ខាងលើ​នេះ​អាច​ដំណើរការ​ទៅ​បាន​គឺ​ដោយ​មាន​ឈ្មោះ​«​ពៅ​ជា​មន្ត្រី​នគរបាល​មកពី​ខេត្ត​ត្បូងឃ្មុំ ជិះ​រថយន្ត​បា​ឡែន រត់ការ​ជួប​ជាមួយ​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ។​

​ទាក់ទង​នឹង​បញ្ហា​ខាងលើ​នេះ​យើង​មិន​អាច​ទំ​នាក់ ទំនង​សុំ​ការបំភ្លឺ​ពី​លោក បួ​យ រតនា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ​បាន​ឡើយ ព្រោះថា​ទូរស័ព្ទ​ខ​ល​ចូល​តែ​ពុំ​មាន​ការឆ្លើយតប ។

 

Filed in: ព័ត៌មានជាតិ