សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

គ្មាន​លុយ​៦០​ម៉ឺន​រៀល​ក្មេងស្រី​អាយុ​១៥​ឆ្នាំ ម្នាក់​ត្រូវ​ស្លាប់ នៅក្នុង​មន្ទី​ពេទ្យ​អង្អែក​ខេត្ត​មណ្ឌលគិរី​

គ្មាន​លុយ​៦០​ម៉ឺន​រៀល​ក្មេងស្រី​អាយុ​១៥​ឆ្នាំ ម្នាក់​ត្រូវ​ស្លាប់ នៅក្នុង​មន្ទី​ពេទ្យ​អង្អែក​ខេត្ត​មណ្ឌលគិរី​

​មណ្ឌលគិរី :   មាន​សេចក្តីរាយការណ៍​ថា​៖ កាលពី​រសៀល​ថ្ងៃ​ទី​១​កុម្ភះ ២០១៧​កន្លងមកនេះ  មាន​ប្រជាពលរដ្ឋ ជាច្រើន​នាក់ រស់នៅ​ក្នុងភូមិ អូ​អាម ឃុំ​ស្រែ​ខ្ទុម ស្រុក កែវ​សីមា ខេត្ត មណ្ឌលគិរី បាន​សម្តែង​ការក្តៅក្រហាយ​និង​រិះគន់​ចំពោះ បុគ្គលិក​មន្ទីរពេទ្យ បង្អែក​ខេត្ត​មណ្ឌលគិរី ថា មិន​យក ចិត្ត​ទុកដាក់ ទៅលើ​អ្នក​ជំ​ម្ងឺ​ក្រីក្រ​ដោយសារតែ​បាន​បណ្តោយ​ឲ្យ​ក្មេងស្រី​ក្រីក្រ​អាយុ​១៥​ឆ្នាំ​ម្នាក់​ស្លាប់​ព្រោះតែ​គ្មាន​លុយ​៦០​ម៉ឺន​រៀល ។​ជនរងគ្រោះ​ដែល​ស្លាប់​កូន​នៅ​ក្នុង​មន្ទីរពេទ្យ បង្អែក​ខេត្ត​មណ្ឌលគិរី​មានឈ្មោះ វិ វី អាយុ​៥៥​ឆ្នាំ និង ប្រពន្ធ ឈ្មោះ ជុំ តាន់ អាយុ ៥៤​ឆ្នាំ និង កូនស្រី​ដែល​ស្លាប់មាន ឈ្មោះ ស្រី​នី  ដែល រស់នៅក្នុង ភូមិ ឃុំ ខាងលើ​។​ប្តី​ប្រពន្ធ​នេះ បាន​និយាយ​រៀបរាប់ ទាំង​ទឹកភ្នែក ថា   ពួក គាត់​បាន នាំ​កូនស្រី​របស់​គាត់​ម្នាក់​មាន​ឈ្មោះ វី  ស្រី​វាត់ អាយុ​១៥​ឆ្នាំ ទៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​មណ្ឌលគិរី តាំងពី​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​៣១​មករា ២០១៦​។ ពេលទៅដល់ ឃើញ​មាន​តែ បុគ្គលិក​មន្ទីរពេទ្យ បង្អែក ម្នាក់​ប៉ុណ្ណោះ​មក​ប្រាប់​ពួកគាត់ ថា ពេលនេះ​គាត់​ចប់​ម៉ោង​ហើយ​សុំ​ចាំ​បន្តិច ដល់​ម៉ោង​គេ​មក​ប្តូ​រហើយ ។​

ក្រោយ​ពី​គ្រូពេទ្យ​និយាយ​បែប​នេះ ពួកគាត់​ក៍​បាន​បន្ត​អង្គុយចាំ រហូតដល់​ម៉ោង​៨:៣០​នាទី ទើប​ឃើញ មាន​បុគ្គលិក​ពេទ្យ មក​ប្តូរ​វេន និង​ពិនិត្យមើល​ជម្ងឺ​កូនស្រី​របស់​គាត់​។ គ្រូពេទ្យ​ក៏​បាន​ចាក់​ថ្នាំ បាន​បន្តិច​កូនស្រី​របស់​គាត់ ប្រកាច់ យ៉ាងខ្លាំង ហើយ​ពួកគាត់​ក៏​បាន​ទៅ​សួរ​គ្រូពេទ្យ តែ​គ្រូពេទ្យ​និយាយថា មិន​អី​នោះទេ​។ បាន​ប៉ុន្មាន​ម៉ោង​ក្រោយមក​ក៏​ឃើញ​ពេទ្យ​មក​ចាក់​ថ្នាំ​ទៀត លុះ​មកដល់​ម៉ោង​ប្រហែល ៣​រសៀល ថ្ងៃ​ដដែល ទើប​ឃើញ​មាន​បុគ្គលិក​មន្ទីរពេទ្យ បង្អែក​នោះមក​ប្រាក់​ពួកគាត់​ថា កូនស្រី​នេះ​មាន​ជម្ងឺរលាកស្រោមខួរ​ក្បាល ទាល់តែ​បញ្ជូនទៅ​មន្ទី​ពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ​ទើបបាន​។​

​សាច់ញាតិ​ជនរងគ្រោះ​បន្តរ​ទាំង​ទឹកភ្នែក​ទៀតថា ពេល​នោះ​គ្រូពេទ្យ​និយាយទៀតថា ការបញ្ជូន​ទៅ​មន្ទី​ពេទ្យ​បង្អែក​នៅ​ភ្នំពេញ លុះត្រាតែ​មាន​លុយ​ចំនួន​៦០​ម៉ឺន​រៀល ទើប​ឡានពេទ្យ​បញ្ជូន​ទៅ​បាន  ។​ពេល​នោះ​ពួកគាត់​ក៏​បាន​សួរ​ទៅ​ពេទ្យ​វិញ​ថា ចុះ​លោកគ្រូ​ពេទ្យ​ថា​ជម្ងឺ​ស្រាល​មិន​អី​ទេ តើ​ហេតុអ្វី​បាន​ពេលនេះ មក​ប្រាប់​ពួក​ខ្ញុំ​យ៉ាង​នេះ​ទៅ​វិញ​?​។ ពេទ្យ​នោះ​ក៏​បាន​និយាយ​តប​មក​វិញ​ដោយ​គំរោះគំរើយ​ថា បើ​ចេះ​ជាង​ពេទ្យ​ធ្វើជា ពេទ្យ​វិញ​ទៅ ហើយ​ថែម​និយាយទៀតថា ខ្លួន ក្រ ហើយ​អន់​មាយា​ទ​ទៀត ។​

​បន្ទាប់មក​ក៏​សួរ​ពួកគាត់​ទៀតថា មាន​លុយ​៦០​ម៉ឺន​រៀល ដែរ​ក៏​អត់ ?​ពួកគាត់​បាន សុំ ត្រឹម​តែ​ចំនួន​៤០​ម៉ឺន​រៀល​បានទេ​។​តែ​ពេទ្យ​នោះ​ក៏​ក្រវីក្បាល រួច​ហើយ​ដើរ​ចេញ​ទៅ​វិញ​បាត់  ។​ពេល​ឃើញ កូនស្រី​របស់​គាត់​ចេះតែ​ប្រកាច់ ដោយ​គ្រូពេទ្យ​នៅ​ទីនោះ​មក បង្ខំ អោយ​ពួកគាត់​ជា​ឪពុក​ជនរងគ្រោះ ផ្ដិតមេដៃ ខណ​:​ម្តាយ​មិន​នៅ​ផង​នោះ ។​

​សាច់ញាតិ​ជនរងគ្រោះ បាន​បញ្ជាក់ទៀតថា ដោយ​មិន​ខ្វល់​ពី​អ្នក​ជម្ងឺ គ្រូពេទ្យ​ក៍​បន្តរ​ចាក់​ថ្នាំ រហូតដល់​ម៉ោង​៣​ទាបភ្លឺ ទី​១​កុម្ភះ ២០១៧ កូនស្រី​របស់​គាត់ ក៏​ស្លាប់ បាត់​ទៅ​ហើយ​ហើយ​គ្រូពេទ្យ​ទាំងនោះ ក៍​បាន​មក​បញ្ជា អោយ ពួកគាត់ យក​សព កូនស្រី ត្រលប់​ទៅ ផ្ទះ វិញ​។​

​ជំវិញ​ពាក់ព័ន្ធ​ករណី​នេះ​អ្នក​សា​រព​តិមាន បាន​ទៅដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​មណ្ឌលគិរី នា​រសៀល ថ្ងៃទី​២​កុម្ភះ ២០១៧  ហើយក៏​បាន​ជួប លោក ស៊ា សុខ​មាម ប្រធាន​មន្ទី ពេទ្យ​បង្អែក ខាងលើ ពេលនោះ​លោក​បាន​បំភ្លឺថា  កាលពី​ថ្ងៃ​ទី​៣១​មករា កន្លង​ទៅ​លោក​បាន​ទៅ​ប្រជុំ​នៅ​ឯ​ភ្នំពេញ លោក​មិន​បានដឹង​នោះទេ លុះ​មកដល់ ព្រឹក​ថ្ងៃ​ទី​កុម្ភះ ទើប​លោក​ចូលមក​ធ្វើការ​វិញ ពេល​នោះ​បុគ្គលិក​មន្ទីរពេទ្យ របស់លោក ប្រាប់ថា មាន​អ្នក​ជម្ងឺ​ម្នាក់​បាន​ស្លាប់ ។​

​លោក​វេជ្ជបណ្ឌិត បានឲ្យដឹងថា​៖​បុគ្គលិក​មន្ទីរពេទ្យ បំរើ​ការងារ​នៅ​ថ្ងៃ​នោះ មាន​ចំនួន​៤ នាក់  ទី​១ មានឈ្មោះ  ទុយ ស្រស់ ភេទ​ប្រុស មានទួ​នាទីជា អនុប្រធាន ទី​២- វេជ្ជបណ្ឌិត  នូ​សូ មិ​ធា  ភេទ​ប្រុស​ទី​៣ វេជ្ជបណ្ឌិត  លឹម តិច​ឡុង ភេទ​ប្រុស   ទី​៤- វេជ្ជបណ្ឌិត  សែម វាស្នា ភេទ​ប្រុស  ដោយ​គ្រូពេទ្យ​ទាំង​៤​នាក់​នោះ បាន​ទៅ​យាម​តាម​គោលដៅ​អស់​ទៅហើយ  ចាំ​ព្រឹក​គាត់​និង ប្រាប់​។ លុះ​មកដល់​ព្រឹក​ថ្ងៃ​ទី​៣​កុម្ភះ ក្រុម​ភ្នាក់ងារ​ក៏​បាន​ទៅ​ដល់​មន្ទីរ ពេទ្យ​បង្អែក​នោះ​ម្តង​ទៀត ដោយ​ពេលនោះ​ឃើញ​លោក​ប្រធាន​មន្ទីរពេទ្យ ឈ្មោះ ស៊ា សុខ​មាម ឈរ​និយាយ​ជាមួយ​បុគ្គលិក​របស់​លោក​ចំនួន​៤​នាក់​នោះ ហើយ​បន្ទាប់មក លោក​បាន​និយាយ ប្រាប់​ភ្នាក់ងារ​សា​រពតិ​មានថា ពួក ពេទ្យ​ទាំងនោះ​ទៅ​ធ្វើការ​អស់​ទៅហើយ គឺ​មិន​នៅ​ជួប​នោះទេ​។​

​ក្រុម ភ្នាក់ងា​រពតិ​មានបាន ថតទីធ្លាមន្ទីរពេទ្យ ប៉ុន្តែ​ក៏​ត្រូវបាន​បុគ្គលិក​ពេទ្យ  ចំនួន ៣​នាក់ ដោយ​មិន​ស្គាល់ឈ្មោះ បាន​មក​ហាម​មិន​អោយ​ក្រុមការងារ ថត យក​រូបភាព​នោះ​ទេ មិនតែប៉ុណ្ណោះ​ថែមទាំង គំរាមក្រុម​ភ្នាក់ងា​រពតិ​មានថា បើ​នៅ​តែ ថត ទៀត​នោះ​លោក​និង ដោះ ត្រ​នាប់​ជើង គុប​ក្បាល​ជាមិនខាន​។​ សូម​បញ្ជាក់​ដែរ​ថា ​ប្រតិកម្ម​ពី​គ្រូពេទ្យ​គេ​បាន​និយាយ​ពង្វៀង​រឿង​លុយ​៦០​ម៉ឺន​មិនមែន​ពេទ្យ​ទារ​ទេ​គឺ​ខាង​គ្រួសារ​ថា​មក​ភ្នំពេញ​អត់​លុយ​សម្រាប់​ចំណាយ​ទេ​។​

​ការពិត​ចម្លើយ​ចឹងៗ​លំបាក​ក​ទទួលយក​ព្រោះថា​លោក​ម៉ម​ប៊ុនហេង​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​បាន​ប្រកាស​ហើយ​ថាករ​ដឹកជញ្ជូន​អ្នក​ជម្ងឺ​មិន​ត្រូវ​បង់លុយ​ទេ​។​ករណី​គ្រូពេទ្យ​គ្មាន​សី​លធ​មិ​បណ្តោយ​ឲ្យ​ក្មេង​ក្រីក្រ​ស្លាប់ គេ​រំពឹងថា លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល នឹង​ចាត់វិធានការ​ឬ​បើក​កា​រសើប​អង្កេត ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ជនរងគ្រោះ​ជាមិនខាន ៕

 

Filed in: ព័ត៌មានជាតិ