សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បង្ក្រាប​ឃាំង​ស្តុក​ឈើ​ក្រញូង​ដ៍​ធំ​របស់​ជនជាតិ​វៀតណាម​នៅ​ស្រុក​អន្លង់វែង សមត្តកិច្ច​ជាប់​សង្ស័យ​ថា​ស៊ីដាច់​ប្រមាណ​៤​តោន​ឈើ​

បង្ក្រាប​ឃាំង​ស្តុក​ឈើ​ក្រញូង​ដ៍​ធំ​របស់​ជនជាតិ​វៀតណាម​នៅ​ស្រុក​អន្លង់វែង សមត្តកិច្ច​ជាប់​សង្ស័យ​ថា​ស៊ីដាច់​ប្រមាណ​៤​តោន​ឈើ​

ខេត្ត​ឧត្តមានជ័យ ៖ ក្រោម​បទ​បញ្ជា​របស់​ឯកឧត្តម សរ ថា​វី អភិបាលខេត្ត​ឧត្តមានជ័យ លោក សូ​ត ស៊ី​សុឃៀង ប្រធាន​មន្ទី​កសិកម្ម ខេត្ត​ឧត្តមានជ័យ និង លោក អឹម សាវ​រឹទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត បាន​សហការ​ជាមួយ​និង​កងកំលាំង​អន្តរាគមន៍​ពិសេស នៃ​ស្នងការ​នគ​បាល​ខេត្ត ដឹកនាំ​ដោយ​លោក​ឧត្ដម​សេនី​ត្រី ហង្ស បូ បាន​ចុះ​ធ្វើការ​បង្ក្រាប​ឃ្លាំង​ស្តុក​លាក់​ទុក​ឈើ​ក្រញូង​ដ៍​ធំ​ជាង នៅ​ស្រុក​អន្លង់វែង​របស់​ជនជាតិ​វៀតណាម ឈ្មោះ​យាយ ម៉ៃ និង​ឈ្មោះ ទូ កាលពី​ថ្ងៃ​ទី​៤ កុម្ភៈ ឆ្នាំ​២០១៧ នៅ​ទីតាំង​ឃ្លាំង​លាក់ទុក​ឈើ​ក្រញូង ស្ថិតនៅក្នុង​ភូមិ​អភិវឌ្ឍន៍ ឃុំ​ត្រពាំងប្រិយ ស្រុក​អន្លង់វែង ខេត្ត​ឧត្តមានជ័យ ។
​តែ​អ្វី​គួ​ឲ្យ​ចាប់​អារម្មណ៍​នៅ​ត្រង់​ថា លទ្ធផល​រាយការណ៍​ដោយ​សមត្តកិច្ច​គឺ​បង្ហាញ​ពី​ការឃុបឃឹត​គ្នា​ជួយ​លាក់​ឈើ​ដែល​រក​ឃើញ​ឲ្យ​ឈ្មួញ​។

​យោងតាម​សេចក្តីរាយការណ៍​របស់​សមត្ថកិច្ច​នៅក្នុង​យុទ្ធនាការ​ចុះ​បង្ក្រាប​ឃ្លាំង​ស្តុប​ឈើ​ក្រញូង និង​ធ្វើការ​រឹបអូស​ឈើ​ក្រញូង ដែល​បាន​ធ្វើឡើង​មួយ​ថ្ងៃ​ពេញ ដោយ​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ឧត្តមានជ័យ ពួកគេ​បាន​ធ្វើការ​រឹបអូស​បាន​ឈើ​ក្រូង​ញូ​ង​បានជាង​ពីតោន និង​ម៉ាស៊ីន​តាប ចំនួន​៣​គ្រឿង ជញ្ជីង​ថ្លឹង និង​ផ្លែរ​ណា​ជ្រាក​ជាច្រើន ។ ផ្ទុយទៅវិញ ប្រភព​ច្បាស់​ការណ៍​បាន​បង្ហើប​អោយដឹងថា ឈើ​ក្រញូង​ដែល​បាន​ស្តុក​ទុក​នៅ​ក្នុង​ឃ្លាំង​របស់​ជនជាតិ​វៀតណាម​ឈ្មោះ​យាយ​ម៉ៃ និង​ឈ្មោះ​ទូ មាន​ចំនួន​ជិត​៧​តោន​ឯណោះ គឺ​ខុស​គ្នា​និង​របាយការណ៍​សមត្ថកិច្ច​ដូច​មេឃ​និង​ដី ដែល​ថ្វើ​ឲ្យគេ​សង្ស័យថា ៖ សមត្ថកិច្ច​ទាំងនោះ បាន​ត្រូវរ៉ូវ​និង​ឃុបឃិត​គ្នា​យក​ឈើ​ទៅ​លក់​នៅ​គ្រា​ដែល​បញ្ជូន​វត្ថុតាង​ទាំងនោះ​ទៅ​រក្សារ​ទុក​នៅ​ខណ្ឌ័​រដ្ឋបាល​ព្រៃឈើ​។

​បើ​តាម​ការ​អោយ​ដឹង​ពី​រ​នាក់​នៅក្នុង​ហេតុការណ៍​ដែល​សុំ​លាក់​ឈ្មោះ​បាន​អោយដឹងថា ៖ ឈើ​ក្រញូង​ដែល​សមត្ថកិច្ច​រឹបអូស​បាន​ចំនួន​បី​រថយន្ដ ១.​រថយន្ដ​សា​រ៉ែ​ន​ម៉ាក​អ៊ី​ស៊ុយៗ​របស់​នគ​បាល​អន្តរាគមន៍​ស្នងការ ទី​២ រថយន្ដ​ត្រៃ​តុ​ន​របស់​ខណ្ឌ័​រដ្ឋបាល​ព្រៃឈើ និង​ទី​៣ រថយន្ដស្ទូច​ម៉ាក​ហ្វុយ​ហ្សូ ។ ដែល​រដ្ឋ​យន្ដ​ទាំងបី សុទ្ធតែ​ផ្ទុក​ឈើ​ពេញប្រៀប​ទាំងអស់ ។​

​បើ​តាម​ការសន្និដ្ឋាន​ទាំង​ក្រុមការងា​ចូល​រូ​ម​ផ្សេង​នោះ គ្រាន់​តែ​រថយន្ដស្ទួច​មួយ​គ្រឿងក៍ផ្ទុ​កបានឈើ​ក្រញូង​ជាង​បី​តោន​ដែរ ។ នេះ​មិន​គិត​ពី​ឈើ​ធ្នង់​បូក​ចូល​ជាមួយ​ផង​នោះ​។

​លោក សូ​ត ស៊ី​សុខ​ឃៀង ប្រធាន​មន្ទី​កសិកម្ម​ខេត្ត​ឧត្តមានជ័យ លោក​មិន​បញ្ជាក់​អំពី​ទិន្នយ័​ពិត អំពី​វត្ថុតាង​បទល្មើស​ឈើ​ក្រញូង​ដែល​បង្ក្រាប​បាន​នោះ​ឡើយ​នៅ​ថ្ងៃអាទិត្យ ទី​៥​ខែ​កុម្ភៈ​នេះ ។​

​រីឯ​លោក អឹម សាវ​រឹទ្ធ ក៍​ឆ្លើយ​របៀប​ការទូត​មិន​ខុស​គ្នា​ប៉ុន្មាន​ទេ​ដោយ លោក​ថា រង់ចាំ​បន្តិច បើ​ចង់​ច្បាស់​អោយ​សួរ​ទៅ​លោក​ប្រៃ​ងា​ម ដែល​ជា​មន្ត្រី​មន្ទី​ព៍ត័មាន​ខេត្ត​ទៅវិញ ។ នេះ​ហើយ​ដែល​គេ​កំពុង​សង្ស័យថា មន្ត្រី​ជុំនាញ​ពាក់ព័ន្ធ​កំពុងតែ​ឆ្លើយ​ដាក់​គ្នា ដែល​ធ្វើអោយ​វត្ថុតាង​ឈើ​ក្រញូង​បាត់​ច្រើន​ដ៍​សែន​លើសលុប ។
​ករណី​ឃុប​ឃឹត​គ្នា​ស៊ី​ករណី​នៃ​ការចុះ​បង្ក្រាប​ឃ្លាំង​ឈើ​របស់​ឈ្ម​ញ​យួន​ល្បីឈ្មោះ​នេះ ប្រសិន​បើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចង់​ស្រាវជ្រាវ​ងាយស្រួល​ចាប់​អ្នកប្រព្រឹត្ត​ដាក់គុក​ដូច​បក​ចេក​ចឹង​! ៕

 

Filed in: ព័ត៌មានជាតិ