សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រតនគិរី​នឹង​កាន់តែ​កែប្រែ​មុខមាត់​ថ្មី​នៅ​ក្រោយពេល​ផ្លូវ​មួយ​ខ្សែ​ស្ថាបនា​ រួចរាល់​តាម​បណ្ដោយ​ខ្សែក្រវ៉ាត់​ព្រំដែន​កម្ពុជា​វៀតណាម​ឡាវ​

រតនគិរី​នឹង​កាន់តែ​កែប្រែ​មុខមាត់​ថ្មី​នៅ​ក្រោយពេល​ផ្លូវ​មួយ​ខ្សែ​ស្ថាបនា​ រួចរាល់​តាម​បណ្ដោយ​ខ្សែក្រវ៉ាត់​ព្រំដែន​កម្ពុជា​វៀតណាម​ឡាវ​

ខេត្ត​រតនគិរី ៖ ខេត្តរតនគិរី​នឹងត្រូវ​គេ​រំពឹងថា នឹង​មាន​ផ្លូវ​មួយ​ខ្សែ​យ៉ាង​ល្អ​ប្រណីត ក្រោម​ការស្ថាបនា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ផ្ឡូវ​នោះ បាននិងកំពុង​ស្ថាបនា​ឡើង​កាត់​ព្រៃភ្នំ ជ្រោះ​ជ្រលង​ដងអូរ កាត់​ភាពលំបាក​គ្រប់​ដំណាក់កាល តាម​បណ្តោយ​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា វៀតណាម ដោយ​ចាប់ផ្តើម​ពី​ចំណុច​បង្គោល​ព្រំដែន​លេខ​៣០ ដល់​តំបន់​មុំ​បី កន្ទុយ​នាគ ។​

​តាម​ប្រសាសន៍​ប្រធាន​ក្រុមបច្ចេកទេស​បោះបង្គោល​ខ័ណ្ឌសីមា​ប្រចាំ​ខេត្ត​រតនគិរី លោក ណែ​ម បូ​រា បាន​ប្រាប់​នៅ​ល្ងាច​ថ្ងៃទី​០៨ កុម្ភៈ​នេះ​ថា ផ្លូវ​ដែល​នឹង​ស្ថាបនា​នោះ មាន​ចម្ងាយ​១៦០​គីឡូម៉ែត្រ បច្ចុប្បន្ន​កំលាំង​វិស្វកម្ម​ត្រាស​សេ​បាន​ចម្ងាយ​២៧​គីឡូម៉ែត្រ​ហើយ ។​

​កាលពី​ព្រឹក​ម្សិលមិញ​ថ្ងៃទី​០៨ កុម្ភៈ ឯកឧត្តម សៀក សុជាតិ នាយក​ទីចាត់ការ​ការពារ​ព្រំដែន នៃ​អគ្គបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ និង​ឯកឧត្តម ថង សាវុន អភិបាលខេត្ត​រតនគិរី បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការស្ថាបនា​ផ្ឡូវ​នោះ​ជាក់ស្តែង ។​

​ផ្លូវ​ស្ថាបនា​ថ្មី តាម​ក្រវាត់​ព្រំដែន​កម្ពុជា វៀតណាម ដែល​មាន​ប្រវែង ១៦០​គីឡូម៉ែត្រ ចាប់ពី​បង្គោល​សី​ម៉ា​លេខ​៣០ ច្រកទ្វារ​អន្តរជាតិ​ស្រុក​អូរយ៉ាដាវ ក្នុង​ខេត្ត​រតនគិរី ទៅ​ទល់​នឹង​មុំ​បី​កន្ទុយ​នាគ កម្ពុជា វៀតណាម ឡាវ ត្រូវបាន​ស្ថាបនា​ដោយ​កម្លាំង​វិស្វកម្ម ត្រាស់​សេរ​បាន​២៧​គីឡូម៉ែត្រ​ហើយ​។​

​ឯកឧត្តម សៀក សុជាតិ ដែល​ចុះ​ពិនិត្យ​ការដ្ឋាន​ផ្ទាល់ មានប្រសាសន៍ថា កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន តែង​គិតគូរ​ជានិច្ច​ចំពោះ​ការអភិវឌ្ឍន៍​តាម​តំបន់​ព្រំដែន ដើម្បី​ប្រែក្លាយ​តំបន់​ព្រំដែន អោយក្លាយ​ទៅ​ជា​តំបន់​សន្តិភាព មិត្តភាព និង​ការអភិវឌ្ឍន៍ ។

​ជាក់ស្តែង ការ​ឈូសឆាយ​ស្ថាបនា​ផ្ឡូវ ១៦០​គីឡូម៉ែត្រ​ពី​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ខេត្ត​យ៉ា​ឡាយ ប្រទេស​វៀតណាម ដែល​ចាប់ផ្តើម​ស្ថាបនា​ឡើង ពី​ចំណុច​បង្គោលប្ពំ​ដែន​លេខ​៣០ ឆ្ពោះទៅ​កាន់​តំបន់​មុំ​បី (​កន្ទុយ​នាគ​) នេះ​ស្រាប់ ។

​លោក​ថា ផ្លូវ​នេះ​គឺ​ឈូសឆាយ​ស្ថាបនា​ឡើង​ដោយ​កំលាំង​វិស្វកម្ម នៃ​កងយោធពល​ខេមរភូមិន្ទ បច្ចុប្បន្ន​ឈូសឆាយ​ត្រា​សេ​សបាន​ចម្ងាយ​២៧​គីឡូម៉ែត្រ​ហើយៗ នឹង​បន្ត​ឈូសឆាយ​អោយ​ដល់​តំបន់​មុំ​បី​កន្ទុយ​នាគ តាម​ផែនការ​របស់​រាជរដ្ឋាភិបាល ។​

​ឯកឧត្តម មានប្រសាសន៍​បន្ត​ថា ផ្លូវ​នេះ​ជំហាន​ដំបូង​គឺ​យើង​ធ្វើការ​ក្រាល​គ្រួស​ក្រហម​សិន ហើយ​នឹង​ឈាន​ទៅ​ក្រាល​បេតុង ឬ​ក្រាល​កៅស៊ូ​បន្តទៀត​នាពេល​អនាគត ហើយ​ផ្លូវ​ក្រវ៉ាត់​ព្រំដែន​នេះ ជា​ផ្លូវ​យុទ្ធសាស្ត្រ​
​សំរាប់​ការពារ​បូរណភាព​ទឹកដី និង​បំរើ​ផលប្រយោជប្រ​ជា​ពលរដ្ឋ ដែល​រស់នៅ​តាម​តំបន់​ព្រំដែន​នេះ​ផងដែរ ។​

​ជាមួយនឹង​ការ​រំពឹងថា នឹង​ទទួល​បាន​ផ្ឡូវ​ល្អ​ប្រណីត​មួយ​ខ្សែ​នេះ ខេត្តរតនគិរី​ត្រូវគេ​សម្លឹង​ឃើញ​ថា នឹង​កាន់តែ​កែប្រែ​មុខមាត់​ថ្មី ទាំង​វិស័យ​សេដ្ឋកិច្ច ទេសចរណ៍ វិស័យ​សិក្សាធិការ វប្បធម៌​ជាដើម​។​ល​។ មិនតែប៉ុណ្ណោះ​នៅ​ពេល​ដែល​ផ្លូវ​នេះ​ស្ថាបនា​រួច សង្ឃឹមថា​នឹង​មាន​ភ្ញៀវ​ទេសចរណ៍​ធ្វើដំណើរ​ទៅ​កាន់​តំបន់​កន្ទុយ​នាគ ដែល​ជា​តំបន់​ធ្លាប់​ត្រូវ​គេ​និយាយថា ជា​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ល្អ​ប្រណីត ដែល​ភ្ញៀវ​ទេសចរណ៍​មិន​ដែដល​បាន​ទៅ​ដល់​សោះ​៕
​ដោយ យឹម សារិទ្ធិ​

 

Filed in: ព័ត៌មានជាតិ