សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សំបូរ​ថ្មី​ដែល​ជា​អំណោយរបស់​ស្នងការ​នៃ​ស្នងការ​នគរបាល​ខេត្ត​ផ្ដល់​ជូន​នូវ​អគារដ្ឋបាល​ដល់​មន្ត្រី​ក្រោម​ឱវាទ​

ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សំបូរ​ថ្មី​ដែល​ជា​អំណោយរបស់​ស្នងការ​នៃ​ស្នងការ​នគរបាល​ខេត្ត​ផ្ដល់​ជូន​នូវ​អគារដ្ឋបាល​ដល់​មន្ត្រី​ក្រោម​ឱវាទ​

ខេត្ត​ក្រចេះ ៖ ស្នងការ​នគរបាល​ខេត្ត​ក្រចេះ លោក​ឧត្តមសេនីយ៍ទោ លន់ សុផាត នៅ​រសៀល​ថ្ងៃ​ទី​៨ កុម្ភះ បាន​ដឹកនាំ​គណៈ​ស្នងការ​ធ្វើ​ពិធី​បញ្ចុះ​បឋមសិលា​សាង​សង់ អគារ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សំបូរ បន្ទាប់​ពី​អគារ​ប៉ុស្តិ៍​រដ្ឋបាល​សម្រាប់​មន្ត្រី​នគរបាល​ធ្វើការ​បច្ចុប្បន​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​មាន​សភាព​ចាស់​ទ្រុឌទ្រោម​កាន់តែខ្លាំង​។​

​បើ​តាម​ការលើកឡើង​ពី​លោក​វរសេនីយ៍ទោ ប៊ុន ឈឿន អធិការនគរបាល ស្រុក​សំបូរ​បានឲ្យដឹងថា ដោយ​មើលឃើញ​ពី​ភាព​លំបាក​របស់​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សំបូរ ដែល​សព្វថ្ងៃ​កំពុងតែ​បម្រើរ​ការងារ​ក្នុង​អគារ​ចាស់​ទ្រុឌទ្រោម ធ្វើ​អំពី​ឈើ​ប្រក​សង្ក​សី ជាច្រើន​ឆ្នាំ​មកហើយ​នោះ លោក​ឧត្តមសេនីយ៍​ស្នងការ បាន​ចំណាយ​ថវិកា​ផ្ទាល់​មាន ចំនួន​ជិត​៤០​លាន​រៀល ដើម្បី​សាងសង់​អគារ​ថ្មី​មួយទៀត​នៅ​លើ​ទីតាំង​ចាស់​ដើម្បី​ជូន​មន្ត្រីនគរបាល​ប៉ុស្តិ៍​ងាយស្រួល​ក្នុង​ការ បំពេញ​កិច្ចការ​ប្រយោជន៍​ដើម្បី​បំរើ​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន នៃ​ឃុំ​សំបូរ ។​

​អគារ​ដែល​ត្រូវ​ធ្វើ​ពិធី​បញ្ចុះ​បឋមសិលា​សាង​សង់​នេះ មាន​ទំហំ​៤,៥​មែត្រ​X១០​មែត្រ ធ្វើ​ពី​បេតុង សម្រេច​សាងសង់​ឲ្យ​រួច​រាល់បាន​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុងអំឡុង​រយះពេល​៦​ខែ និង​សាងសង់​នៅលើ​ទីតាំង​ចាស់​ក្នុង​បរិវេណ​សាលាឃុំ​សំបូរ ស្រុក​សំបូរ​។​

​រាប់​ទាំង​អគារ​ប៉ុស្តិ៍​រដ្ឋបាល​ដែល​នឹង​ត្រូវ​សាសង់​ថ្មី​មួយ​នេះ​ទៀត ជា​អគារ​ប៉ុស្តិ៍​នគរ បាល​រដ្ឋបាល​ទី​៥ នៅតាម​បណ្តារ​អធិការ​ស្រុក​-​ក្រុង​ក្នុង​ខេត្ត ដែល មាន​សភាព​ចាស់ ទ្រុឌទ្រោម​ខ្លាំង ហើយ​ក៏​ត្រូវបាន​លោក​ឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការ​នគរបាល​ខេត្ត​ក្រចេះ បាន​សាងសង់​ថ្មី​សមរម្យ​សម្រាប់ឲ្យ​មន្ត្រីនគរបា​លងាយ និង​ធ្វើ​កិច្ច​ការងារ​ប៉ុស្តិ៍​ប្រយោជន៍ ងាយ​និង​បំរើរ​សេវា​សាធារណៈ​ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​។

​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​និង​ពលរដ្ឋ​ក៏ដូចជា​នាយ នាយរង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា នា​រសៀល​នោះ ស្នងការ​នគរបាល ខេត្ត​ក្រចេះ​លោក​ឧត្តមសេនីយ៍ទោ លន់ សុផាត បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ទៅ​បោះឆ្នោត​ឲ្យបាន​គ្រប់ៗ​គ្នា​នៅពេល​ខាងមុខ និង​ស្នើរ​ឲ្យ​ពលរដ្ឋ​មាន​ការទំនាក់ទំនង​មក នគរបាល​មូលដ្ឋាន​ដើម្បី​ជួយ​អន្តរាគ​ម​ឲ្យបាន​បាន​ឆាប់រហ័ស នូវ​រាល់​ករណី​ណាមួយ​ដែល កើតមាន​។ បន្ថែម​ពីលើ​នេះ​លោក​ឧត្តមសេនីយ៍​ស្នងការ បាន​មានប្រសាសន៍​ជម្រុញ​ឲ្យ នគរបាល​មូលដ្ឋាន​បន្តរ​ការផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ពិសេស ផលប៉ះពាល់​គ្រឿងញៀន ច្បាប់​ចរាចរណ៍ ក៏ដូចជា​លក្ខណះសម្បត្តិ​ផ្សេងទៀត ដល់​ពល រដ្ឋ​និង​សិស្សានុសិស្ស​ឲ្យ​ពួកគាត់​យល់ដឹងកាន់​តែ​ច្បាស់ ដើម្បី​ចូលរួម​កាត់បន្ថយ​បទល្មើស នៅក្នុង​មូលដ្ឋាន​របស់​យើង ។​

​ក្នុង​នោះ​ផង​ដែរ លោក​ឧត្ដមសេនីយ៍ បាន​កោត​ស​សើរ​ដល់​មន្ត្រី​ក្រោម​ឱវាទ​តាម​បណ្ដា​ស្រុក​ប៉ុស្ដិ​រដ្ឋបាល ដែល​បាន​ខិតខំ​បំពេញ​ភារកិច្ច​បំរើ​ប្រជាពលរដ្ឋ​អស់ពី​កម្លាំងកាយ​ចិត្ត​ដោយ​ចាត់ទុក​ពលរដ្ឋ​ជា​ម្ចាស់​និង​ជា​អានាព្យាបាល​របស់​ពួក​គាត់​ដោយ​មិន​គិត​ពី​ការនឿយហត់​ឡើយ ។

​លោក​បាន​បន្តទៀតថា ក្រោយពី​ទទួលបាន​ប៉ុស្ដិ​រដ្ឋបាល​ថ្មី​នេះ​ទៅ សូម​អោយ​មន្ត្រីនគរបាល នៅទីនេះ ត្រូវតែ​ខិតខំ​ថែរក្សា​ការពារ​និង​យកចិត្តទុកដាក់​ទ្វេរ​ដង​លើសពី​ឆ្នាំ​កន្លង​ទៅ ៕

Filed in: ព័ត៌មានជាតិ