សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឃាត់​រថយន្ដ​សាំង​យ៉ុង​ដឹកឈើ ១ គ្រឿង និង​ឃាត់ខ្លួន​អ្នក​ពាក់​ពន្ធ័​និង​អ្នក​នៅនិងកន្លែង​ដឹកឈើ​ចំនួន​៨​នាក់ រួម​នឹង​វត្ថុតាង

ឃាត់​រថយន្ដ​សាំង​យ៉ុង​ដឹកឈើ ១ គ្រឿង និង​ឃាត់ខ្លួន​អ្នក​ពាក់​ពន្ធ័​និង​អ្នក​នៅនិងកន្លែង​ដឹកឈើ​ចំនួន​៨​នាក់ រួម​នឹង​វត្ថុតាង

ក្រចេះ ៖ នគរបាល​ស្រុក​សំបូរ រួម​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ក្បាលដំរី បាន​សហការ​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​សណ្ដាន់ ក្រោម​បញ្ជា​លោក ធុច បញ្ច​សន្តិភាព ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តក្រចេះ បាន​ឃាត់​រថយន្ដ​សាំង​យ៉ុង​ដឹកឈើ ១ គ្រឿង និង​ឃាត់ខ្លួន​អ្នក​ពាក់​ពន្ធ័​និង​អ្នក​នៅនិងកន្លែង​ដឹកឈើ​ចំនួន​៨​នាក់ រួម​នឹង​វត្ថុតាង ។​

​ប្រតិ​ប​ត្តិការ​នេះ​ធ្វើឡើង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​ទី​ខែ​កុម្ភៈ ឆ្នាំ​២០១៧ នៅ​ភូមិ​អូរ​ពោរ​ឃុំ​ក្បាលដំរី​ស្រុក​សំបូរ​ខេត្ត​ក្រចេះ ។​

​នគរបាល​ស្រុក​សំបូរ​បញ្ជាក់​ឲ្យដឹងថា រថយន្ដ​១​គ្រឿង​នោះ​ម៉ាក់​សាំង​យ៉ុង ស្លាក​លេខ​ភ្នុំពេញ​2Y8445 ដឹក​សសរ​ចំនួន​៨​ដើម និង​ឈើ​ក្ដារបន្ទះ ចំនួន​១៩​សន្លឹក ប្រវែង​៣​មែត្រ និង​ឃាត់ខ្លួន​មនុស្ស​ចំនួន​៨​នាក់ ៣​នាក់់​ជាប់​ពាក់​ពន្ធ​នឹង​ដឹកឈើ​ខុសច្បាប់ និង​៥​នាក់​ទៀត​ជាប់​ពាក់​ពន្ធ័​ពី​បទ​កំហែង​យក ដោយ​អ្នក​ទាំង​៥​នាក់ ជា​មន្ត្រី​អង្គការ​ការពារ​បរិស្ថាន​និង​សិទ្ធ​ពលរដ្ឋ​កម្ពុជា ហើយ អ្នក​ទាំងនេះ​បាន​ឃាត់​រថយន្ដ​សាំង​យ៉ុង​១​គ្រឿង​ដឹក​ឈើ​យក​មក​ទុក​ផ្ទះ​ខ្លួន​ឯង ដើម្បី ជំរិត​ទារប្រាក់​។​

​លោក ណ​យ ស៊ី​ថាច អធិកា​រង​ស្រុក​សំបូរ​ទទួល​កា​ងារ​យុត្តិធម៌ បានឲ្យដឹងថា ក្រោយពី​ឃាត់ខ្លួន​អ្នក​ទាំង​៥​នាក់ ជា​មន្ត្រី​អង្គការ​ការពារ​បរិស្ថាន និង​រថយន្ដ​របស់​ពួក​គេ​ចំនួន​២​គ្រឿង យក​ទៅ​សួរនាំ ហើយ កម្លាំង​ចែក​ក្នុង​រថយន្ដ​អ្នក​ទាំង ៥ នោះ រកឃើញ​កាំបិតផ្គាក់ និង​កាំបិត​តាំង​តោ​ក្នុង​រថយន្ដ ។​

​ជនសង្ស័យ​ទី​១ ៖ ឈ្មោះ ស៊ីម គឹម​ស៊ា ភេទ​ប្រុស​អាយុ​២៧ រស់នៅ​ភូមិ​អូ​ពោ​ឃុំ​ក្បាលដំរី​ស្រុក​សំបូរ​ខេត្ត​ក្រចេះ ។​
​ទី​២ ឈ្មោះ រាជ ប្រកប ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ត្រែង​ឃុំ​ក្បាលដំរី​ស្រុក​សំបូរ​ខេត្ត​ក្រចេះ ។ ទី​៣ ឈ្មោះ ថៃ លាង ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទី​១ ឃុំ​កោះសំរោង ស្រុក​កំពង​សៀម ខេត្ត​កំពង់ចាម ។ ទី​៤​ឈ្មោះ ប៊ុន ចាន់ ថ្លា​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​អូ​ពោ​ឃុំ​ក្បាលដំរី​ស្រុក​សំបូ ខេត្ត​ក្រចេះ និង​ទី​៥ ឈ្មោះ ឡៃ សេង​ហ៊ាប ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​សណ្ដាន់​ឃុំ​សណ្ដាន់ ស្រុក​សំបូរ ខេត្ត​ក្រចេះ ។ អ្នក​ទាំង​៥​នាក់​មុខរបរ​ធ្វើការ​អង្គការ​ការពា​បរិស្ថាន​និង​សិទ្ធ​ពលរដ្ឋ​កម្ពុជា​។​

​ប​ច្ច​ប្បន្ន​អ្នក​ទាំង ៥ នាក់​ត្រូវ​នគរបាល​ឃាត់ខ្លួន​បណ្ដោះអាសន្ន នៅ​អធិកា​រដ្នា​ន​នគរបាល​ស្រុក​សំបូរ ដើម្បី សួរ​នាំ​បន្ដ​និតិ​វិធី ។ ដោយឡែក មនុស្ស​៣​នាក់​ដែល​ជា​ម្ចាស់​រថយន្ដ​និង​ព្រូ​រថយន្ដ​ដឹកឈើ​នោះ ត្រូវ​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​សណ្ដាន់ ដើម្បី កសាង​សំ​សុំ​រឿង​តាម​និតិ​វី​ធី​រដ្ឋបាល​ព្រៃឈើ ។​

​សូមបញ្ជាក់​ថា ក្នុងចំណោម​៥​នាក់​ជា​មន្ត្រី​អង្គការ​ការពា​បរិស្ថាន និង​សិទ្ធិ​ពលរដ្ឋ​កម្ពុជា​ឈ្មោះ ស៊ីម គឺ​ម​ស៊ា ជា​មេខ្លោង​កន្លងមក​ធ្លាប់​ប្រដេញ​រថយន្ដ​ដឹកឈើ​បន្ដិចបន្តួច បណ្ដាលឲ្យ​ក្រឡាប់​ពីលើ​ផ្លូវ និង​របួស​អ្នកជិះ​ក្នុង​រថយន្ដ​ដឹកឈើ​ជាច្រើន​នាក់​ទៀត​ផង ។ មិនតែប៉ុណ្ណោះ ក្រុម​អង្គការ​ការពារ​បរិស្ថាន និង​សិទ្ធិ​ពលរដ្ឋ​កម្ពុជា​នេះ តែងតែ​ធ្វើ​សកម្មភាព​បើករថយន្ដ​ប្រដេញ​ឡាន​រាល់ថ្ងៃ​លើ​កំណាត់​ផ្លូវជាតិ​លេខ ៧ ស្ថិត​នៅ​ស្រុក​សំបូរ ៕

 

Filed in: ព័ត៌មានជាតិ