សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អង្គការ​គម្រោង​ជួយ​សង្គ្រោះ​កុមារ​កម្ពុជា បាន​បើកសម្ពោធ​ជា​ផ្លូវការ ក្រោយ​ក្រសួងមហាផ្ទៃ​សម្រេច​ចុះឈ្មោះ​ក្នុង​បញ្ជី​NGO

អង្គការ​គម្រោង​ជួយ​សង្គ្រោះ​កុមារ​កម្ពុជា បាន​បើកសម្ពោធ​ជា​ផ្លូវការ ក្រោយ​ក្រសួងមហាផ្ទៃ​សម្រេច​ចុះឈ្មោះ​ក្នុង​បញ្ជី​NGO

​ភ្នំពេញ​ ៖ អង្គការ​គម្រោង​ជួយ​សង្គ្រោះ​កុមារ​កម្ពុជា​(PRC) បាន​បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​ជា​ផ្លូវកា​រហើយ នៅ​ថ្ងៃ​ទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧​នេះ បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ សម្រេច​ចុះឈ្មោះ​ក្នុង​បញ្ជី​អង្គការ​មិនមែន​រាជរដ្ឋាភិបាល​។​

​អង្គការ​ថ្មីស្រឡាង​មួយ​នេះ បង្កើតឡើង​ក្នុង​គោលបំណង​ជួយ​កុមារ​ដែល​រស់នៅ តាម​ទីសាធារណៈ​ដើម្បី​ធ្វើ​សមាហរណកម្ម​ទៅក្នុង​គ្រួសារ​របស់​ពួកគេ​វិញ ជួយ​ពួកគេ​ឲ្យ​កែប្រែ​ផ្លូវចិត្ត តាមរយៈ​ការសិក្សាអប់រំ និង​ការផ្សាយ​ដំណឹង​ល្អ ផ្តល់​ជា​ថ្នាំ និង​ការព្យាបាល​ដល់​កុមារ យុវជន ប្រជាពលរដ្ឋ​ទូទៅ ដោយ​មិន​គិតថ្លៃ​នៅតាម​សហគមន៍​ក្រីក្រ​។​

​ក្រៅពីនោះ អង្គការ​គម្រោង​ជួយ​សង្គ្រោះ​កុមារ​កម្ពុជា ក៏​មាន​គោលបំណង ផ្តល់​ឲ្យ​កុមារ និង​ប្រជាពលរដ្ឋ​ទូទៅ នូវ​ការសិក្សា បណ្តុះបណ្តាល​វិជ្ជាជីវៈ សម្រាប់​ជីវភាព​ខ្លួនឯង ឧបត្ថម្ភ​ស្បៀង សម្ភារៈប្រើប្រាស់ ថវិកា និង​សេវា​ថែរក្សា​សុខភាព​ដល់​កុមារ និង​មនុស្ស​ចាស់ជរា ការការពារ និង​លើកកម្ពស់​សិទ្ធិ​ប្រជាពលរដ្ឋ​រងគ្រោះ ឲ្យទៅជា​ប្រជាពលរដ្ឋ​ថ្លៃថ្នូរ​នៅក្នុង​សង្គម ផ្តល់ឱកាស​ឲ្យ​ពួកគេ​បាន​រៀន​អាជីព តាមរយៈ​ការហ្វឹកហាត់ ពិគ្រោះ​បញ្ហា​របស់​ប្រជា​ពលរដ្ឋ​គ្រប់រូប​ដើម្បី​បំបែក​ភាព​ឯកោ និង រក​ដំណោះស្រាយ​។​

​លោក ជូរ ម៉េង​ចាន់ នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បាន​ថ្លែងឲ្យដឹងថា លោក​សាទរ​ចំពោះ​អង្គការ គម្រោង ជួយ​សង្គ្រោះ​កុមារ​កម្ពុជា ដែល​បាន​បើកសម្ពោធ​ដំណើរការ​ជា​ផ្លូវការ​នៅ​កម្ពុជា​នា​ពេល​នេះ ហើយ​លោក​ក៏​សុំ​អរគុណ ដល់​អ្នក​ផ្តួចផ្តើម​បង្កើត អង្គការ​នេះ​ឡើង​ផងដែរ បើ​ទោះបីជា​លោក​ជា​ជនបរទេស​ក៏ដោយ​។​

​លោក ជូរ ម៉េង​ចាន់ រំពឹងថា អង្គការ​គម្រោង​ជួយ​សង្គ្រោះ​កុមារ​កម្ពុជា នឹង​ជួយ​ដល់​កុមារ​កម្ពុជា មនុស្ស​ចាស់ជរា និង ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​កម្ពុជា ៕

Filed in: ព័ត៌មានជាតិ