សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្អូនស្រី​មាន​ជំងឺ ហំ ស្រី​លីន ដែល​ព្យាបាល​ពី​គ្រូពេទ្យ​គន្ធបុប្ផា​ក្រុងភ្នំពេញ ក្រោម​ជំនួយ​បុត្រា​នាយករដ្ឋមន្ត្រី បាន​ទទួល​មរណៈភាព​ហើយ​

ប្អូនស្រី​មាន​ជំងឺ ហំ ស្រី​លីន ដែល​ព្យាបាល​ពី​គ្រូពេទ្យ​គន្ធបុប្ផា​ក្រុងភ្នំពេញ ក្រោម​ជំនួយ​បុត្រា​នាយករដ្ឋមន្ត្រី បាន​ទទួល​មរណៈភាព​ហើយ​

ខេត្ត​រតនគិរី ៖  ប្អូនស្រី​មាន​ជម្ងឺ​ប្រចាំកាយ​ឈ្មោះ ហំ ស្រី​លីន ដែល​ទើបបាន​បុត្រា​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ទទួលយក​ទៅ​ព្យាបាល​នៅ​ទីក្រុង​ភ្នំពេញ​នោះ ឥឡូវ​នេះ​នាង​ត្រូវ​គេ​ផ្តល់​ដំណឹង​ថា បាន​ស្លាប់​លាចាក​លោក​យើង​នេះ​ទៅ​ហើយ ដែល​នាង​ទើបតែ​ទទួល​ការព្យាបាល​បាន​ចំនួន​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ ពី​ក្រុមគ្រូពេទ្យ​គន្ធបុប្ផា​រាជធានី​ភ្នំពេញ ។​

​ហំ ស្រី​លីន ត្រូវបាន​ឳ​ពុក​នាង​បញ្ជាក់​នៅ​មុន​បញ្ជូន​ទៅ​ក្រុងភ្នំពេញ​ថា នាង​ត្រូវ​ជា​កូន​ទី​ពីរ មាន​អាយុ​១២​ឆ្នាំ ដែល​ត្រូវបាន​ម្តាយ​ចាកចោល​ទៅ​មាន​ឪពុក​ថ្មី​ជា​ច្រើន​ខែ​មក​ហើយ ។ លោក ពៅ តឿ ជា​ឪពុក​បាន​បញ្ជាក់ថា នាង​មាន​ជម្ងឺ​ប្រចាំកាយ​រយៈពេល​២​ឆ្នាំ​កន្លង​ទៅ​ហើយ ប៉ុន្តែ​លោក​មិន​មាន​ប្រាក់​ដើម្បី​ព្យាបាល​ទេ គឺ​ទុក​អោយ​កូនស្រី​ដែល​មាន​ជម្ងឺ​ប្រចាំកាយ​នោះ​នៅ​នឹង​ផ្ទះ​តែម្នាក់ឯង ពោល​គឺ​ជីវិត​នាង​បណ្តោយ​តាម​យថាកម្ម ។ ចំណែក​លោក ហើយ​និង​បងប្រុស​របស់​នាង​មាន​អាយុ​ទើបតែ​១៤​ឆ្នាំ រវល់​ទៅ​ជៀ​ជ័រកៅស៊ូ​ដើម្បី​ជីវៈភាព​ប្រចាំថ្ងៃ បើ​ពុំនោះ​ទេ​នឹង​ត្រូវ​ដាច់បាយ​ស្លាប់​ទាំងអស់គ្នា ។ លោក ពៅ តឿ បានបញ្ជាក់​ប្រវត្តិ​ជីវិត​របស់​លោ​ថា មុន​នឹង​មក​ខេត្ត​រតនគិរី គឺ​លោក​មាន​ស្រុកកំណើត​នៅឯ​ភូមិប​សេធ​ន៍ ស្រុក​ពាម​រក៍ ខេត្ត​ព្រៃវែង ។

​ដោយសារ​តែ​កត្តា​ជីវភាព លោក​និង​ប្រពន្ធ​ដែល​ទៅ​មាន​ប្តី​ថ្មី​និង​កូន​២​នាក់ ក៏​ស្រុះស្រួល​បបួលគ្នា មក​រក​ការងារ​ធ្វើ​ក្នុង​ខេត្ត​រតនគិរី គឺ​រូបគាត់​ហើយ​និង​កូនប្រុស​ច្បង​បាន​ចូល​ធ្វើ​ជា​កម្មករ​ជៀ​ជ័រកៅស៊ូ ដោយ​ស្នាក់នៅ​ក្នុង​ចំការ​របស់​ថៅកែ​កៅស៊ូ​នោះ​តែម្តង ។ ជីវិត​រស់នៅ​ក្នុង​ភាព​ដ៏​កំសត់ បានធ្វើអោយ​ប្រពន្ធ​របស់​លោក លួច​ទៅ​មាន​សា​ហាយ​ថ្មី ធ្វើអោយ​លោក​ហើយ​និង​កូនៗ​រស់នៅ​ក្នុង​ភាព​កណ្តោចកណ្តែង​ជាទីបំផុត ។ ស្រាប់តែ​ជិវិត​កណ្តោចកណ្តែង​មិនទាន់​បាន​បញ្ចប់​ផង​នោះ កូនស្រី​របស់​លោក​គឺ​នាង ហំ ស្រី​លីន បាន​ធ្លាក់ខ្លួន​មាន​ជម្ងឺ​យ៉ាងដំណំ រហូត​ដំណឹង​ជម្ងឺ​របស់​នាង​បាន​បែកធ្លាយ​ដល់​ប្រព័ន្ធ​ព័ត​មាន​ក្នុង​ខេត្ត​រតនគិរី ទើប​ធ្វើអោយ​មាន​ការចុះផ្សាយ​អំពី​ដំណឹង​នោះ កាលពី​ថ្ងៃ​ទី​៤ កុម្ភៈ​កន្លងទៅនេះ ដែល​សុំអោយ​មាន​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ច​វិកា​ដើម្បី​ព្យាបាល​ជម្ងឺ​នាង ។

​ក្រោយ​មាន​ការចុះផ្សាយ​ថ្ងៃទី​៤ កុម្ភៈ ដំណឹង​នោះបាន​សុះសាយ​ដល់​បុត្រា​នាយករដ្ឋមន្ត្រី ទើប​បុត្រា​នាយករដ្ឋមន្ត្រី គឺ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ស្នើ​អោយ​យក​នាង​ទៅ​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៥ កុម្ភៈ ។ នាង ហំ ស្រី​លីន ត្រូវ​គេ​បញ្ជូន​ភ្លាមៗ​ទៅដល់​មន្ទីរពេទ្យ​គន្ធបុបា្ផ ទីក្រុង​ភ្នំពេញ នៅវេលា​ម៉ោង ៤​និង​៣០​នាទី​ថ្ងៃ​ដដែល​នោះ ក្រោម​ការពិនិត្យ​តាមដាន​ពី​ក្រុមគ្រូពេទ្យ​យ៉ាង​ហ្មត់ចត់​ជាទីបំផុត ។

​អ្នកយក​ព័ត៌មាន​មិន​អាច​ស្វែងរក​ការបំភ្លឺ​ពី​ក្រុមគ្រូពេទ្យ​គន្ធបុបា្ផ​ទីក្រុង​ភ្នំពេញ​បាន​ទេ ប៉ុន្តែ​តាម​ព័ត​មាន​ពី​អ្នក​ថែទាំ​ជម្ងឺ​របស់​នាង បាន​បង្ហើប​ថា ក្រុម​គ្រូពេទ្យ​និយាយថា ថ្លើម សួត លំពែង ពោះវៀន របស់​នាង ហំ ស្រី​លីន មាន​សភាព​ខូចខាត​ទាំងស្រុង ។

​បើ​ទោះ​មាន​ការព្យាយាម​ព្យាបាល​យ៉ាង​ដិតដល់​ពី​ក្រុមគ្រូពេទ្យ​នៅ​ទីនោះ​យ៉ាងណាក៏ដោយ ក៏​នាង​នៅតែ​មិន​អាច​គេចផុត​សេចក្តីស្លាប់​បាន​ដដែល ។ នាង​ត្រូវ​គេ​បញ្ជាក់ថា បាន​ស្លាប់​បាត់បង់​ជីវិត​នៅវេលា​ម៉ោង​១១​ថ្ងៃត្រង់ ថ្ងៃទី​០៧ កុម្ភៈ​នេះ នៅក្នុង​មន្ទីរពេទ្យ​គន្ធបុបា្ផ​ទីក្រុង​ភ្នំពេញ ដែល​ធ្វើអោយ​អ្នក​ធ្លាប់ជួយ​ឧបត្ថម្ភ ធ្លាប់​អាន​ដំណឹង​នេះ មាន​អារម្មណ៍​សោកស្តាយ និង​ក្តុកក្តួល​ជាទីបំផុត ។​

​ក្រោយ​ការស្លាប់​របស់​នាង ហំ ស្រី​លីន ក្រុមការងារ​របស់​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ជំនួយ​ទឹកប្រាក់​ចំនួន​៧៥០​ដុល្លារ​សហរដ្ឋអាមេរិក និង​ទឹកប្រាក់​២០០​ដុល្លារ​និង​៥​មឺ​នរៀល​ទៀត​ដែល​ជំនួយ​មកពី​ប្រទេស​អាមេរិក និង​ប្រទេស​កូរ៉េ ដែល​ផ្តល់​មក​សហការី​ព័ត​មាន​ក្នុង​ខេត្ត​រតនគិរី ក៏​ត្រូវបាន​ភ្នាក់ងារ​នៅ​ទីក្រុង​ភ្នំពេញ បាន​ប្រគល់​ជូន​ទៅ​ឪពុក​នាង​សំរាប់​កិច្ចការ​សព​របស់​នាង​ហើយ​ផង​ដែរ ។​

​ដំណឹង​ចុងក្រោយ​នេះ សព​នាង ហំ​ស្រី​លីន ត្រូវគេ​បូជា​តាម​ការស្នើសុំ​របស់​ឪពុក​នាង នៅក្នុង​វត្ត​ព្រែកលាប រាជធានី​ភ្នំពេញ​រួចរាល់​ហើយ​ផង​ដែរ ។​

​បើទោះបី​នាង​បាន​លាចាក​លោក​នេះ​ក៏​ពិតមែន ក៏​អ្នក​ដែល​ធ្លាប់​ដឹង​ដំណឹង​របស់​នៅតែ​នឹក​ស្រណោះ​សោកស្តាយ និង​ចូលរួម​មរណៈទុក្ខ​នេះ​យ៉ាង​ក្រៀមក្រំ ព្រមទាំង​ឧទ្ទិស​អោយ​វិញ្ញាណ្ខន្ធ​របស់​នាង យោង​ចាប់កំណើត​ថ្មី​ក្នុង​សេចក្តីសុខ​ជា​រៀង​រហូត​ទៅ​អើយ​៕
​ដោយៈ យឹម សារិទ្ធិ

 

Filed in: ព័ត៌មានជាតិ