សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្ដឹង​អាជីវករ​ផ្សារ​បាន​លុង​៥​នាក់​ដែល​ព្រួត​គ្នា​វាយ​ជនរងគ្រោះ​ដោយ​ ​ទារ​សំណង​ជំងឺ​ចិត្ដ​១០​ដុល្លារ​

ប្ដឹង​អាជីវករ​ផ្សារ​បាន​លុង​៥​នាក់​ដែល​ព្រួត​គ្នា​វាយ​ជនរងគ្រោះ​ដោយ​ ​ទារ​សំណង​ជំងឺ​ចិត្ដ​១០​ដុល្លារ​

រតនគិរី ៖ ស្ដ្រី​រងគ្រោះ​ម្នាក់​បាន​ដាក់ពាក្យ​ប្ដឹង​អាជីវករ​ផ្សារ​បាន​លុង​ចំនួន​៥​នាក់​ម្ដាយ​និង​កូន​ទៅ​តុលាការ​ពី​ករណី​ព្រួត​គ្នា​វាយ​ទៅលើ​ខ្លួន​បណ្ដាលឱ្យ​រងរបួស​ជា​ទម្ងន់​ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ដ​ចំនួន​១០​ម៉ឺន​ដុល្លារ​។​

​ជនដៃដល់​ទាំង​៥​នាក់​ដែល​ព្រួត​គ្នា​វា​ជនរងគ្រោះ​នោះ​រួមមាន​ទី​១​ឈ្មោះ​ហេង​ផល្លី​ភេទ​ស្រី​យុ​៤៥​ឆ្នាំ​ជនជាតិ​ខ្មែរ​មាន​របរ​លក់​ចាន​ឆ្នាំ​ទី​២​ឈ្មោះ​សៀ​គឹម​អៀង​ភេទ​ស្រី​អាយុ​២៨​ឆ្នាំ​ទី​៣​ឈ្មោះ​សៀ​ស្រី​ពេជ្រ​ភេទ​ស្រី​អាយុ​២៦​ឆ្នាំ​ទី​៤​ឈ្មោះ​សៀ​ដា​រា​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​និង​ទី​៥​ឈ្មោះ​សៀ​ដា​រូ​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​ពួកគេ​ជា​ម្ដាយ​និង​កូន​រស់នៅ​ភូមិ​ជ័យ​ជំ​ន​:​សង្កាត់​ឡា​បាន​សៀក​ក្រុង​បាន​លុង​។​

​ចំណែក​ស្ដ្រី​រងគ្រោះ​ឈ្មោះ​សេង​ចាន់​ហម​អាយុ​៣៩​ឆ្នាំ​ជនជាតិ​ខ្មែរ​មាន​ទីលំនៅ​ភូមិ​១​សង្កាត់​ឡា​បាន​សៀក​ក្រុង​បាន​លុង​មាន​របរ​លក់​អង្ករ​នៅក្បែរ​ជនសង្ស័យ​។​

​គួរបញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០១៧ ជនសង្ស័យ​ឈ្មោះ សៀង គឹម​អៀង បាន​និយាយ​ពាក្យ​ដដែលៗ​ម្ដង​ជា​ពីរ​ដង​ថា អញ​នឹង​វាយ​ងែង​ទាល់តែ​ងាប់ រួច​ដើរចូល​គុក ។ ប៉ុន្ដែ​ពាក្យសំដី​ទាំងនោះ មិន​សំដៅ​ចំ​ឈ្មោះ​ជន​ណា​ម្នាក់​ឡើយ​។​

​លុះដល់​វេលា​ម៉ោង​ប្រហែល​បួន​ល្ងាច​ថ្ងៃ​ដដែល​នោះ ក៏​មាន​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ចូល​ទៅ​ចត​នៅខាងមុខ​តូប​របស់​ជនសង្ស័យ គឺ​ម៉ូយ​រក​ទិញ​អីវ៉ាន ។ ម៉ួយ​នោះ​បាន​ដើរហួស​ទៅ​រក​ទិញ​អង្ក​របស់ខ្ញុំ​(​ស្ដ្រី​រងគ្រោះ​) ហើយ​ភ្លាមនោះ ខាង​ជនសង្ស័យ​ឈ្មោះ សៀ ស្រី​ពេជ្រ ក៏​បាន​ស្រែកប្រាប់​អ្នក​ទិញ​អង្ករ​ថា កុំ​យក​ម៉ូតូ​មក​ចត​នៅ​កន្លែង​ហ្នឹង បើ​ទិញ​អីវ៉ាន់​កន្លែង​ណា ឱ្យ​ឈប់​ម៉ូតូ​កន្លែង​នុង​ទៅ ។​

​ជនរងគ្រោះ​បាន​ប្រាប់​អ្នកព័ត៌មាន​យើង​ឱ្យ​ដឹងថា​ក្រោយ​ពី​ស្ដីឱ្យ​អ្នក​ទិញ​អង្ករ​ស្ដ្រី​ឈ្មោះ​ហេង​ផល្លី​រួម​និង​កូន​បួន​នាក់​បាន​ដើ​សំដៅ​ទៅរ​ក​គាត់​ហើយ​ឈ្មោះ​ហេង​ផល្លី​ស្រែក​ថា​ង៉ែ​ង​ខ្លាំង​អី​អញ​វាយ​ង៉ែ​ង​ទាល់តែ​ងាប់​រួច​ពួកគេ​នាំគ្នា​សម្រុកចូល​ទៅ​ចាប់​វាយ​ដូច​ជា​សត្រូវ​ស៊ីសាច់ហុតឈាម​អីចឹង​អ្នកខ្លះ​ចាប់​បោចសក់​អ្នកខ្លះ​ខាំ​ដៃ​អ្នក​ខ្លះ​ទៀត​វាយដំ​លើ​ដងខ្លួន​និង​ក្បាល​បណ្ដាល​ឱ្យ​ដួល​រួច​ទាត់​ធាក់​ផ្ទប់​ទៅនឹង​ដី​ស្ទើតែ​ស្លាប់​បាត់បង់​ជីវិត​។​

​ស្ដ្រី​រងគ្រោះ​បាន​បន្ដ​ឱ្យដឹង​ទៀត​ថា​ពេល​ជាមួយគ្នា​នោះ​កូនស្រី​ខ្ញុំ​ដែល​ទើបតែ​សម្រាលកូន​បាន​បី​ខែ​បាន​បង្ខំចិត្ដ​ចូល​ទៅ​ជួយ​ខ្ញុំ​ហើយ​ក៏​ត្រូវ​ពួកគេ​ចាប់​វាយ​ជាច្រើន​ដៃ​ទៅ​លើ​នាង​បណ្ដាលឱ្យ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ដែរ​។​

​លោក មាស ពៅ​បូរ៉ា ស្នងការរង​ទទួលបន្ទុក​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ឱ្យ​អ្នកសារព័ត៌មាន​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​៦​ខែ​កុម្ភះ​នេះ​ថា​ករណី​ជនសង្ស័យ​៥​នាក់​ម្ដាយ​និង​កូន​ដែល​ព្រួត​គ្នា​វាយ​ស្ដ្រី​ម្នាក់ល​ក់​អង្ករ​នៅ​ផ្សារ​បាន​លុង​ភ្លាមៗ​នោះ​កម្លាំង​យើង​បាន​ចុះទៅ​ឃាត់ខ្លួន​បាន​ពីរ​នាក់​គឺ​ម្ដាយ​និង​កូន​រួច​បញ្ជូន​ពួកគេ​មកកាន់​ស្នងការ​ខេត្ដ​ធ្វើកា​សាក់សួរ​។​

​លោក​ស្នងការរង​បាន​បន្ដ​ឱ្យដឹងទៀតថា យើង​បាន​ធ្វើ​ការសាកសួរ​ជនសង្ស័យ​រួច ក៏​បាន​បង្ក​សំណុំរឿង​នោះ បញ្ជូន​ខ្លួន​ពួកគេ​ទាំង​ពីរ​នាក់​ទៅ​តុលាការ​កាលពី​ថ្ងៃ​ទី​២៨​ខែ​មករា​ដើម្បី​ឱ្យ​ជួយ​ចាត់ការ​បន្ដ​តាម​និតិ​វិធី​ច្បាប់ ។ ប៉ុន្ដែ​បើ​ខាង​ជនរងគ្រោះ​ចង់​ប្ដឹង​ម្ទាស់ និង​ការសម្រេច​របស់​តុលាការ​នោះ​គឺជា​សិទ្ធិ​របស់​ពួកគាត់​ទេ​។​

​នៅក្នុង​រឿង​នោះដែរ ខាង​ជនរងគ្រោះ គឺ​អ្នកស្រី សេង ចាន់​ហម បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ថា តុលាការ​បាន​ដោះលែង​ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ ដោយ​មិន​មាន​ការព្រមព្រាង​ជាមួយ​ជនរងគ្រោះ​នោះឡើយ គឺ​ដោះលែង​ដោយ​ស្ងាត់ៗ ចូល​តាម​ទ្វារ​មុខ​ចេញ​តាម​ទ្វារក្រោយ ខណ​:​ពេល​ខ្ញុំ​កំពុង​សម្រាក​ព្យាបាល​មុខរបួស ។​

​អ្នកស្រី​បាន​បញ្ជាក់ថា ក្រោយ​ពី​តុលាការ​ដោះលែង​ជនសង្ស័យ​រួច​នៅ​ទី​៣០ ខែ​មករា ខាង​ចៅក្រម​បាន​កោះហៅ​ខ្ញុំ​ឱ្យ​ចូល​ទៅ​បំភ្លឺ​ជុំវិញ​ដំណើរ​រឿង​នោះ ។ នៅពេល​នោះ​ដែរ ខ្ញុំ​បាន​បន្ដ​ដាក់​ប្ដឹង​ពី​ពួកគេ​ទាំង ៥ នាក់​នោះ ទៅ​សាលាឧទ្ទរ គឺ​តាមរយ​:​តុលាការ​ខេត្ដ ដើម្បី​សុំ​ឱ្យ​លោក​ជួយ​រក​យុត្តិធម៌​ជូន​នាង​ខ្ញុំ​និង​ទាម​សំណង​ជំងឺ​ចិត្ដ​ចំនួន​១០​ម៉ឺន​ដុល្លារ ។​

​លោកស្រី ជ័យ មា​លា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ដ​រត​គិរី បាន​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ឱ្យ​ដឹង​ដោយ​ខ្លី​តាម​ទូរស័ព្ទ កាលពី​ថ្ងៃ​ទី​៦ ខែ​កុម្ភ​: ឆ្នាំ​២០១៧ ថា ករណី​ដោះលែង​ជនសង្ស័យ​ខាងលើ មិនមែន​ជា​ការ​ជំនុំ​ជម្រោះ​ដែល​ត្រូវ​បង្ហាញជា​សាធារណ​:​ទេ ។ បើ​មាន​ការ​អី​លោក​អាច​ទាក់ទង​ទៅ​លោក​សួស​ឡា​ប្រធាន​តុលាការ​ទៅ​។​

​លោក សួស ឡា ប្រធាន​តុលាការ​ខេត្ដរ​ន​គិរី​ធ្លាប់​បាន​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា ការ​ដោះ​លេង​ជនសង្ស័យ​ខាងលើ​គឺ​ពុំ​មាន​ស្ថាន​ទំងន់​ទោស ហើយ​ជន​នោះ​គឺ​ឋិត​នៅក្រោម​ការឃ្លាំមើល​របស់ តុលាការ​៕
​ម៉ី មេ​ង​ហ៊ុយ រតនគិរី​

 

Filed in: ព័ត៌មានជាតិ