សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រជុំ​សាមញ្ញោ​លីក​ទី​៥​អាណត្តិ​ទី​២ ក្រុមប្រឹក្សា​ខេត្ត​

ប្រជុំ​សាមញ្ញោ​លីក​ទី​៥​អាណត្តិ​ទី​២ ក្រុមប្រឹក្សា​ខេត្ត​

​កិច្ចប្រជុំ​សាមញ្ញោ​លីក​ទី​៥ អាណត្តិ​ទី​២ របស់​ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង បាន​ប្រព្រឹត្តទៅ​កាលពី​រសៀល​ថ្ងៃ​ទី​២ ខែតុលា នៅ​សាលប្រជុំ​សាលាខេត្ត ក្រោម​អធិបតីភាព​ឯកឧត្តម អ៊ុក វង្ស ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ហើយក៏​មាន​វត្តមាន ឯកឧត្តម លោក លោកស្រី ជា​អភិបាល អភិបាលរង នៃ​គណ​អភិបាលខេត្ត អញ្ជើញ​ចូមរួម​ផង​ដែរ​។​

​ក្រោយ​ពី​ប្រសាសន៍​បើក​អង្គប្រជុំ របស់​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា និង​ការពិនិត្យ ដោយ​លោក សឿ​ម ប៊ុន​រិទ្ធី នាយក រដ្ឋបាល​សាលាខេត្ត​រួចមក អង្គប្រជុំ​បាន​អនុម័ត សេចក្តីព្រាង​របៀប​ថាៈ កិច្ចប្រជុំ​សាមញ្ញោ​លីក​ទី​៥ ក៏​ដូចជា​ពិនិត្យ​អនុម័ត​សេចក្តី ព្រាង​កំណត់ហេតុ កិច្ចប្រជុំ​សាមញ្ញោ​លីក​ទី ៤ កាលពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៤ និង​ស្តាប់​របាយ​ការ សកម្មភាព​ការងារ របស់ គណកម្មាធិការ ពី​គ្រោះ​យោបល់ កិច្ចការ​ស្ត្រី និង​កុមារ ប្រចាំខែ​ក​ញ្ញ របស់​លោកជំទាវ អ៊ីវ តារា ប្រធាន គ​,​ក​,​ស​,​ក ខេត្ត បាន បញ្ជាក់​ពី​សកម្មភាព លទ្ធផល​ការងារ​មានៈ សកម្មភាព​លទ្ធផល​ការងារ របស់​សមាជិក គ​,​ក​,​ស​,​ក មកពី​មន្ទីរ​អង្គភាព​ជំនាញ ការងារ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​ជាតិ​សម្បទា កា​ងារ​កិច្ចការនារី ការងារ​ស្នងការដ្ឋាន នគរបាល​ខេត្ត ការងារ​អភិវឌ្ឍន៍ ជនបទ ការងារ​អប់រំ​យុវជន និង​កីឡា និង​ការងារ​កសិកម្ម​ជាដើម​។​

​ទន្ទឹម​និង​នោះ​អង្គប្រជុំ​បាន​ពិនិត្យ​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាង សេចក្តីសម្រេច​ស្តីពី​ការបែងចែក​ភារៈកិច្ច ជូន​ដល់ សមាជិក​ក្រុមប្រឹក្សា​ខេត្ត បាន​ជួយ​ប្រាស្រ័យ​ទាក់ទង និង​សហការ​ជាមួយ​ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ​អង្គភាព​ជំនាញ និង​ជាមួយ​សហគម ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ព្រមទាំង​បាន​ពិនិត្យ​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាង ប្រតិទិន​ការងារ សម្រាប់ ដំណេរិ​ការកសាង​ផែន​ការអភិវឌ្ឍន៍ ៥ ឆ្នាំ ២០១៥-២០១៩ និង​ពិនិត្យ​ពិភាក្សា អនុម័ត​សេចក្តីព្រាង​ប្រតិទិន ការងារ​សម្រាប់ ដំណើរការ​កសាង កម្មវិធី វិនិយោគ​បី​ឆ្នាំ​រំកិល ២០១៥-២០១៧ របស់​ខេត្ត​។​

​ឯកឧត្តម អ៊ុក វង្ស បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​សកម្មភាព​ការងារ​ដ៏​មមាញឹក​របស់​គណ​អភិបាលខេត្ត រយៈពេល​មួយ​ខែ​កន្លងមក សម្រេចបាន​លទ្ធផល​គួរកត់សំគាល់ និង​ថ្លែង​អំណ​គុណ ដល់​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ទាំងអស់ ដែល បាន​ចូលរួម​ពិភាក្សា ប្តូរ​យោបល់​យ៉ាង​ផុលផុស ក្នុង​គោលដៅ​ជំរុញ​ការអភិវឌ្ឍន៍ លើ​គ្រប់​វិស័យ​ក្នុង​ខេត្ត ឱ្យ​កាន់តែ​មាន​សន្ទុះ មួយ​កំរិត​ថែមទៀត ៕​

2014_10_04v1 (1) 2014_10_04v1 (2) 2014_10_04v1 (3) 2014_10_04v1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី