សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សមត្ថកិច្ច ចុះបង្ក្រាប​សង្វៀន​ជល់​មាន់​បាញ់អាប៉ោង​២​កន្លែង​ផ្សេង​គ្នា ឃាត់ខ្លួន​មនុស្ស​ចំនួន​៤​នាក់ រថយន្ត​០១​គ្រឿង់ និង​ម៉ូតូ​១៦​គ្រឿង

សមត្ថកិច្ច ចុះបង្ក្រាប​សង្វៀន​ជល់​មាន់​បាញ់អាប៉ោង​២​កន្លែង​ផ្សេង​គ្នា ឃាត់ខ្លួន​មនុស្ស​ចំនួន​៤​នាក់ រថយន្ត​០១​គ្រឿង់ និង​ម៉ូតូ​១៦​គ្រឿង

ក្រចេះ ៖ ទីតាំង​សង្វៀន​ជល់​មាន់​ចំនួន​២​កន្លែង​ផ្សេង​គ្នា ត្រូវបាន​សមត្ថកិច្ច ធ្វើ​ការបង្ក្រាប​និង​រឹបអូស​បាន​សំភា​រះ​វត្ថុ​តាំង​ជាច្រើន ព្រមទាំង​ចាប់​ឃាត់​មនុស្ស​ចំនួន​៤​នាក់ ។​

​ប្រតិបត្តិការ​ខាងលើនេះ គឺ​កម្លាំង​នគរបាល​ព្រហ្ម​ប្រទណ្ឌ​កម្រិត​ស្រាល​ខេត្ត  សហការ​ជាមួយ​កម្លាំង​អន្ត​រគ​មន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ  ក្រោម​ការសម្របសម្រួល​ដឹកនាំ​ពី​សំណាក់​លោក ទី សុវណ្ណ​ថាល់ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត និង​លោក ធុច ប​ច្ចៈ​សន្តិភាព ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​គឺ​បាន​ឆ្មក់​ទៅ​បង្ក្រាប​ទីតាំង​ចំនួន​ពី​ផ្សេងគ្នា កាលពី​ថ្ងៃ​ទី​៦ ខែ​កុម្ភះ ឆ្នាំ ២០១៧​នេះ គឺ​នៅក្នុង​ភូមិ​សំបុក ឃុំ​សំបុក ស្រុក​ចិត្រ​បុរី  និង​មួយ​កន្លែង​ទៀត​នៅ​ចំណុច​ត្បូង​ខ្លារ ស្ថិតក្នុង​ភូមិ​អូរ​កណ្តៀរ​ថ្មី  ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្ត​ក្រចេះ  ។​

​សមត្ថកិច្ច បានបញ្ជាក់​ថា បន្ទាប់​ស្រាវជ្រាវ​ដឹងថា​នៅ​ចំណុច​ទាំង​ពី​ខាងលើ​មាន លួច​បើក​សង្វៀន​ជល់​មាន់ និង​លេង​បាញ់​អាប៉ោង គឺ​កម្លាំង​សមត្ថកិច្ច​បាន​ឆ្មក់​ទៅ​ធ្វើ​ការបង្ក្រាប ដោយ​មិន​អោយ​អាជ្ញាធរ ឬ​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ដឹង​ឡើយ រហូត​ឈាន​ទៅដល់​ការចាប់​ឃាត់​ខ្លួន​មេ​អាប៉ោង និង​អ្នកញៀន​ល្បែង​ចំនួន​បួន​នាក់ និង​រឹបអូស​បាន​សំភារៈ​រួម​មាន​រថយន្ត​មួយ​គ្រឿង  ម៉ូតូ​១៦​គ្រឿង និង​សំភារៈ​សម្រាប់​មាន់​ជល់​មួយចំនួន​ផង​ដែរ ។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​អូរ​គ្រៀង​បាន​បញ្ជាក់​អោយដឹងថា នៅ​ចំណុច​ត្បូង​ខ្លារ ភូមិ​អូរ​កណ្តៀរ​ថ្មី  គឺ​មាន​លួច​បើក​សង្វៀន​ជល់​មាន់ និង​លេង​បាញ់អាប៉ោង​យូរ​មក​ហើយ​នោះ  គឺ​មាន​អ្នក​ចូល​ទៅ​លេង​ច្រើន​ណាស់​ប៉ុន្តែ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​នោះ​ទេ  ។ ប្រភព​បន្តរ ការ​ដែល​សមត្ថកិច្ច​មូលដ្ឋាន​មិន​ហ៊ាន​បង្ក្រាប គេ​មិនដឹងថា​ពួកគាត់​ទំនាក់ទំនង​ត្រូវរ៉ូវ​គ្នា ដោយសារ​ម្ចាស់​សង្វៀន​ជា​សមត្ថកិច្ច​ដូច​គ្នា​ឬ​ក៍​ពួកគាត់​មាន​ទំនាក់ទំនង​អី​ផ្សេង​ក៍​មិន​ដឹង ។​

​ពលរដ្ឋ​ខាងលើ​ក៍​បាន​អោយដឹងថា ម្ចាស់​សង្វៀន​ខាងលើ​មានឈ្មោះ​សេង សោភា គឺជា​មន្ត្រី​យោធារ និង​មាន​តួរ​នាទី​ជា​នាយរង​មណ្ឌល​ទីមួយ ដឺ​បេ ជើងគោក  ដែល​បាន​ទៅ​ឈរជើង​ប្រចាំ​នៅ​តំបន់​នោះ   ដោយឡែក​ទីតាំង​នៅក្នុង​ឃុំ​សំបុក​សមត្ថកិច្ច​នៅ​មិនទាន់​ដឹងថា ម្ចាស់​សង្វៀន​ជា​នរណា​ទេ ។​

​លោក គុណ សុភ័ណ្ឌ នាយការិយាល័យ​ព្រហ្ម​ប្រទណ្ឌ​កម្រិតស្រា​លននស្នងការ​ដ្ឋា​ន​នគរបាល​ខេត្ត បានអោយដឹងថា  ជាមួយ​និង​ប្រតិបត្តិ​ចំនួន​០២​ទីតាំង​ខាងលើ គឺ​សមត្ថកិច្ច​បាន​ឆ្មក់​ទៅ​បង្ក្រាប និង​រឹបអូស​បាន​ម៉ូតូ​ចំនួន ១៦​គ្រឿង រថយន្ត​០១​គ្រឿង និង​សំភា​រះ​សម្រាប់​លេង​អាប៉ោង​មួយចំនួន ឃាត់ខ្លួន​មនុស្ស​បាន​៤​នាក់ ក្នុងនេះ​មាន​មេអាប៉ោង​ម្នាក់ ហើយ​សមត្ថកិច្ច​ក៏​បាន​ធ្វើ​ការរុះរើ​បំផ្លាញ​ចោល​នូវ​ទីតាំង​សង្វៀន​នោះ ផងដែរ ។​

​លោកនាយ​ការិយាល័យ បាន​បញ្ជាក់បន្ថែម​ថា    បច្ចុប្បន្ន ទាំង​ម៉ូតូ រថយន្ត និង​អ្នកញៀន​ល្បែង​ទាំង​៤​នាក់ គឺ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទ័ណ្ឌ​កម្រិត​ស្រាល ដើម្បី​ធ្វើ​ការសាកសួរ និង​កសាង​សំ​ុ​នំ​ុ​រឿង​ចាត់ការ​តាម​នីតិវិធី​។​

 

Filed in: ព័ត៌មានជាតិ