សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មនុស្ស​៤៦៥​នាក់​បាន​ចូលរួម​ស្តាប់​ពី​ការផ្សព្វផ្សាយ​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​គ្រឿងញៀន​

មនុស្ស​៤៦៥​នាក់​បាន​ចូលរួម​ស្តាប់​ពី​ការផ្សព្វផ្សាយ​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​គ្រឿងញៀន​

​ខេត្ត​រតនគិរី ៖ អាជ្ញាធរ​ក្រុង​បាន​លុង បាន​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​និង​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​គ្រឿងញៀន តាម​ផែនការ​របស់​រាជរដ្ឋាភិបាល​ហើយ ក្រោយពី​កម្ពុជា​នា​ពេល​ចុងក្រោយ​នេះ ត្រូវ​គេ​ដឹងថា​យុវជន​កម្ពុជា​មួយចំនួន កំពុង​រង​គ្រោះថ្នាក់​ដោយ​សារ​តែ​បាន​ប្រើប្រាស់​គ្រឿងញៀន​នេះ​។​

​យុទ្ធនាការ​នេះ​គឺ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​០៦ កុម្ភៈ​នេះ ក្រោម​វត្តមាន​លោក គឹ​ន វណ្ណា ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី និង​មាន​ចូលរួម​ពី​អនុប្រធាន​មន្ទីរ​កងរាជអាវុធហត្ថ​ខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស រួម​ទាំង​អាជ្ញាធរ​ដែនដី មាន​មេ​ភូមិ អនុ​ភូមិ ចំនួន​សរុប ៤៦៥​នាក់​។​

​ការអនុវត្ត​ផែនការ​លេខ​០១​ផ ក ចុះ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ២០១៦ របស់​រាជរដ្ឋាភិបាល ស្តី​ពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ លើក​ទី​១​រយៈពេល​៦​ខែ ចាប់ពី​ថ្ងៃ​ទី​០១ មករា ដល់​ថ្ងៃ​ទី​៣០ មិថុនា ២០១៧ គឺ​ត្រូវបាន​គេ​ដឹងថា បាន​ធ្វើ​ឡើង​នូវ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ក្រោយពី​លោក អ៊ុន ស៊ី​ដេត អភិបាលរង​ក្រុង​បាន​លុង បាន​សំណេះសំណាល​បើក​កម្មវិធី​រួចមក លោក​វរៈសេនីយ៍ទោ គឹ​ន វណ្ណា បាន​ឡើង​ធ្វើ​បទ​បង្ហាញ​ច្បាប់ ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ដោយ​លើក​យ​យក​មាត្រា​ច្បាប់​មួយចំនួន ពាក់ព័ន្ធ​ទៅនឹង​ការដាំដុះ ការជួញដូរ ការរក្សារ​ទុក ការ​ចែកចាយ និង​ការប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន និង​បាន​ធ្វើ​ការពន្យល់​អំពី​ផលប៉ះពាល់ នៃ​ការប្រើប្រាស់​គ្រឿងញៀន ជូន​សមាជិក​សមាជិកា​រ ដែល​អញ្ជើញ​ចូលរួម​ក្នុង​អង្គពិធី​នោះ ។​

​លោក គឹ​ន វណ្ណា បាន​ថ្លែង​ទៅកាន់​លោកគ្រូ អ្នកគ្រូ និង​បងប្អូន​ប្រជាពលរដ្ឋ សិស្សានុសិស្ស ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ការ​បញ្ចុះបញ្ចូល​ពី​ជន​អគតិ​មួយចំនួន ដែល​តែងតែ​បោក​បញ្ឆោត​អោយ​ប្រព្រឹត្ត​នូវ​អំពើ​ខុសច្បាប់ ជាពិសេស​ការប្រើប្រាស់​នូ​វ​សារធាតុ​ញៀន ។ លោក​បាន​ថ្លែងថា យើង​ត្រូវតែ​ឆ្លើយថា​ទេ​ចំពោះ​គ្រឿងញៀន  ពីព្រោះ​គ្រឿងញៀន​វា​បាន​បំផ្លាញ​អនាគត បំផ្លាញ​សង្គម​គ្រួសារ និង​បំផ្លាញ​សង្គមជាតិ​យើង​ទៀតផង ៕
​ដោយ យឹម សារិទ្ធិ

 

Filed in: ព័ត៌មានជាតិ