សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កា​ម៉ា​រី​ហើម​ដឹក​ឈើប្រណិត លោតឆ័ត្រ​ចូល​ក្រុង​បាន​លុង ត្រូវ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ធកិច្ច​ខេត្ត​បង្ក្រាប

កា​ម៉ា​រី​ហើម​ដឹក​ឈើប្រណិត  លោតឆ័ត្រ​ចូល​ក្រុង​បាន​លុង   ត្រូវ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ធកិច្ច​ខេត្ត​បង្ក្រាប

ខេត្ត​រតនគិរី ៖  បន្ទាប់​ពី​មានការ​ស្ងប់ស្ងាត់​បទល្មើស​ព្រៃឈើ​អ ស់​រយៈពេល​ជាច្រើន​ថ្ងៃ​កន្លងមក ហើយ  ឈ្មួញ​ភាគច្រើន ពុំ​មាន​ឃើញ​បន្ត​ធ្វើ​សកម្មភាព ដឹកជញ្ជូន​បទល្មើស​ព្រៃ​ឈើ​ចេញចូល​សោះឡើយ​។​

​ដោយឡែក ក្រុម​ឈ្មួញ​មួយចំនួន​តូច​ឆ្លៀត​ឱកាស​បន្ត​លួច លោតឆ័ត្រ ឆ្ម​ក់ កញ្ឆក់​កណ្តៀត  ( បោះ​សន្ទូច​រំលង​ភ្នំ ) តាម​រថយន្ត​ខ្នាត​តូច​ស៑េរី​ទំនើបៗ​បំភ័ន្ត​ភ្នែក​សមត្ថកិច្ច​។​ល​។​

​ជាក់ស្តែង រថយន្ត​ម៉ាក​កា​ម៉ា​រី​គូទ​កាត់​មួយ​គ្រឿង​ព័ណ​ទឹកប្រាក់​ពាក់​ស្លាក​លេខ​បាត់ដំបង 2A:  1428  ផ្ទុក​ឈើប្រណិត​ពេញ​ណែន​ប្រភេទ​ឈើ​ធ្នុង​ដឹក​ចេញពី​ចំណុច ភូមិ​តឺន ឃុំ តឺន ស្រុក​កូន​មុំ​ខេត្ត​រតនគិរី  ឆ្ពោះ​មក​ក្រុង​បាន​លុង ខណៈ​មក​ដល់​ចំណុច​រង្វង់​មូល​យាយ​ទូល​ចេក ស្ថិតក្នុង​ភូមិ​១ សង្កាត់​កា​ចាញ ក្រុង​បាន​លុង ខេត្ត​រតនគិរី ត្រូវ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ធកិច្ច​ស្ទាក់​ចាប់​បង្ក្រា​បបាន​ភ្លា​មៗ​តែម្តង​។​

​មន្ត្រីនគរបាល​ដែល​ចុះ​បង្ក្រាប​បាន​បង្ហើប​អោយ​សារព័ត៏មាន​ដំណឹង​ភ្នំពេញ​អោយដឹងថា​៖ ការចុះ​បង្ក្រាប​នេះ​ធ្វើឡើង​កាលពី​យប់​ថ្ងៃទី​06​ខែ​មករា​ឆ្នាំ 2017 (​វេលា​ម៉ោង​02,​និង​30​នាទី រំលង​អធ្រាត​)  ។​

​មន្ត្រី​ដដែល​បន្តថា​៖  ដោយ​មាន​ការសហការ​ល្អ ជាមួយ​ភ្នាក់ងារ​សម្ងាត់​ខិតខំ​យកចិត្តទុកដាក់​ពួនស្ទាក់​និង​ក្លំ​មើល​សកម្មភាព​ដឹកជញ្ជូន​បទល្មើស​ផ្សេងៗ ទើប​ឈាន​ទៅ ធ្វើការ​ចាប់​បង្ក្រាបបាន​រថយន្ត​មួយ​គ្រឿង​ខាងលើ​នេះ​បាន​យ៉ាង​រលូន​តែ  តែ​តៃកុង​រថយន្ត​បើកទ្វា​រត់គេចខ្លួន​បាត់​ស្រមោល​។​

​បច្ចុប្បន្ន​ទាំង​វត្វុតាង  រថយន្ត សមត្ថកិច្ច​នាំ​មក​រក្សា​ទុក​ទាំង​យប់​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត  ដើម្បី​បំពេញ​សំណុំ​បែបបទ​បញ្ជូន​អោយទៅ​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​លំផាត់​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​ព្រៃឈើ ៕
​ដោយ ៖ លោក ចាប សំអាន ប្រចាំ​ខេត្ត​រតនគិរី​

 

Filed in: ព័ត៌មានជាតិ