សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ពិធី​ផ្សព្វផ្សាយ​ស្ដីពី​ការរីកចម្រើន​របស់​នា​រី​កម្ពុជា និង​ផែនការ​ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ឃុំ សង្កាត់ ឆ្នាំ​២០១៧

​ពិធី​ផ្សព្វផ្សាយ​ស្ដីពី​ការរីកចម្រើន​របស់​នា​រី​កម្ពុជា និង​ផែនការ​ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ឃុំ សង្កាត់ ឆ្នាំ​២០១៧

​ស្រុក​ឆ្លូង បាន​រៀបចំ​ពិធី​ផ្សព្វផ្សាយ​ស្ដីពី​ការរីកចម្រើន​របស់​នា​រី​កម្ពុជា និង​ផែនការ ឆ្ពោះ ទៅ កាន់​ការបោះឆ្នោត​ឃុំ សង្កាត់ ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព លោកជំទាវ ស៊ុន សា​ភឿន តំណាងរាស្ត្រ មណ្ឌល​ក្រចេះ អមដំណើរ​ដោយ​លោកជំទាវ​ពេជ្យ ពិ​ទូ​រដ្ឋា រួមមាន លោកស្រី ប៊​ន សុ​ភី អភិបាលរង​ខេត្ត លោកស្រី​អភិបាលរង​ស្រុក  និង មាន​ការចូលរួម​ពី​ស្ត្រី ប្រមាណ ជាង ១០០ នាក់ កាលពី​ព្រឹក​ថ្ងៃទី ០៤ ខែ​កុម្ភៈ ឆ្នាំ​២០១៧​។​

​លោកស្រី ម៉ែន សុផល អភិបាលរង​ស្រុក​ឆ្លូង​មានប្រសាសន៍ថា នេះ​គឺជា​ការ ផ្ដល់​កិត្តិ យស​ដ៏​ធំធេង និង​បញ្ជាក់​ពី​ឆន្ទះ និង​ការយកចិត្តទុកដាក់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ថ្នាក់ដឹកនាំ​របស់​រាជរដ្ឋាភិបាល ក្នុង​ការលើកកម្ពស់​ស្ថានភាព​ស្ត្រី និង​យុវវ័យ ដើម្បី​ឲ្យ​ស្ត្រី ទទួលបាន​នូវ​ការគោរព​សិទ្ធិ​អំណាច ឋានៈ តួនាទី និង​ឱកាស​ចូលរួម​ដោយ​ស្មើភាព​រវាង​បុរស និង​ស្ដ្រី ក្នុង​សមភាព​នៃ​ការអប់រំ និង​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី ក្នុង​កិច្ច​អភិវឌ្ឍន៍​សង្គម ។​

​មានប្រសាសន៍​បន្ថែម​ក្នុង​ពិធី​ផ្សព្វផ្សាយ​ស្ដីពី​ការរីកចម្រើន​របស់​នា​រី​កម្ពុជា និង​ផែនការ ឆ្ពោះ ទៅ កាន់​ការបោះឆ្នោត​ឃុំ សង្កាត់ ឆ្នាំ​២០១៧ លោកជំទាវ ស៊ុន សា​ភឿន តំណាង រាស្ត្រ មណ្ឌល​ក្រចេះ បានបញ្ជាក់​ថា យើង​មាន​ថ្ងៃនេះ​ក៏​ដោយសារ​គុណបំណាច់ របស់​គណបក្ស ប្រជាជន​កម្ពុជា​ដែល​បាន​រំដោះ​យើង​ពី​ប្រល័យ​ពូជសាសន៍ ។​រហូតមកទល់​ពេលនេះ យើង រស់នៅ​បាន​សុខ​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​សង្គម និង​នយោបាយ​ទោះ​មាន​បញ្ហា ប្រឈម​តិចតួច បណ្ដាល​មកពី​គណបក្ស​ប្រឆាំង​ខ្លះ​ក៏ដោយ ។ ប្រទេស​យើង​ក្រោម​ការដឹកនាំ ដ៏​ឆ្លាត​វៃ ប្រកបដោយ​គតិបណ្ឌិត​ខ្ពស់​របស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ នាយករដ្ឋមន្ត្រី មាន​ការអភិវឌ្ឍន៍​លោះ​គ្រប់​វិស័យ សូមបី​តែ​អន្តជាតិ​ក៏​ទទួល ស្គាល់​ដែរ ។ លោកជំទាវ បាន បន្ត ទៀតថា  ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់​នេះ ខិត​ជិត​មក​ដល់ គឺ​នៅ តែ​ប្រហែលជា ៤​ខែ​ប៉ុណ្ណោះ គឺ​ថ្ងៃ​ទី ០៤ ខែ​មិថុនា​ឆ្នាំ​២០១៧ មាន​សារៈសំខាន់ និង​ជា​គន្លឹះ​សម្រាប់​ការបោះ ឆ្នោត ព្រឹត្តសភា និង​ជា​ពិសេស​ការបោះឆ្នោត​ទូទៅ សកល ជ្រើសរើស​តំណាងរាស្ដ្រ​នៅ​ឆ្នាំ ២០១៨ ខាងមុខ ដែល ជា​កត្តា​ស្លាប់​រស់ ។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែល​លោក​ជំទាវ និង​ក្រុម​ការងារ​បាន​នាំយក​អំណោយ ទៅ​ជូន​ដល់​គ្រួសារ​ចំនួន​០៤​ដែល​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ នៅ​ភូមិ​ព្រែក​សំរោង​ទី​១ ឃុំ​ខ្សាច់​អណ្ដែត ស្រុក​ឆ្លូង ដែល​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ ១​បាវ ទឹកស៊ីអ៊ីវ ១​យួរ ត្រីខ ១​យួរ មុង ភួយ កន្ទេរ និង​ថវិការ​៥០​ម៉ឺន​រៀល ៕

Filed in: ព័ត៌មានជាតិ