សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក វ៉ា ថន អភិបាលរង​ខេត្ត សង្ឃឹម​ជឿជាក់ថា ភាពក្រីក្រ​របស់​ប្រជា​កសិករ​នៅ​ក្នុង​ខេត្ត ក៏​ដូច​ជា​ការ​នាំចូល​ផលិតផល​បន្លែ និង​ផ្លែឈើ​ពី​បរទេស នឹង​ត្រូវ​កាត់បន្ថយ​

លោក វ៉ា ថន អភិបាលរង​ខេត្ត សង្ឃឹម​ជឿជាក់ថា ភាពក្រីក្រ​របស់​ប្រជា​កសិករ​នៅ​ក្នុង​ខេត្ត ក៏​ដូច​ជា​ការ​នាំចូល​ផលិតផល​បន្លែ និង​ផ្លែឈើ​ពី​បរទេស នឹង​ត្រូវ​កាត់បន្ថយ​

​ក្រចេះ​៖ ដើម្បី​បង្ហាញ​ពី​ភាព​លូតលាស់​លើ​វិស័យ​កសិកម្ម បង្កើន​ការយល់ដឹង អំពី​សាកវប្បកម្ម និង​លើកកម្ពស់​សុវត្ថិភាព​ចំណីអាហារ មន្ទីរ​កសិកម្ម​ខេត្ត​ក្រចេះ បាន​រៀបចំ​ពិ​ពរណ៍​កសិកម្ម​ឡើង នៅ​រាត្រី​ថ្ងៃទី​០១ ខែ​គុម្ភៈ ឆ្នាំ​២០១៧ នៅ​បរិវេណ​មាត់ទន្លេ​ទល់មុខ​មហោស្រព​ខេត្ត ។​

​ការតាំង​ពិ​ពណ៌​ផលិតផល​កសិកម្ម​នេះ គឺ​ដោយ​មាន​ការគាំទ្រ​ពី​ទីភ្នាក់ងារ​ស្វីស​ដើម្បី​អភិវឌ្ឍន៍ និង​កិច្ចសហប្រតិបត្តិកា​រណ៍ ដែល​ហៅ​កាត់​ថា SDC ជា​ម្ចាស់​ជំនួយ និង​ក្រុម​អននុវត្តគ​ម្រោង ដែល​រួមមាន អង្គការ​អភិវឌ្ឍន៍​ហ​ហូ​ឡង់ (SNV) សហការ​ជាមួយ​មន្ទីរ​កិច្ចការនារី អង្គការ​មិនមែន​រដ្ឋាភិបាល វិស័យ​ឯកជន និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ទូទាំង​ខេត្ត ។​

​លោក ម៉ៅ វិចិត្រ អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានឲ្យដឹងថា គោលបំណង​សំខាន់​នៃ​ការរៀបចំ​ពិ​ពរណ៍​កសិកម្ម​នេះ​ឡើង គឺ​ចង់​ឲ្យ​សហគមន៍​អ្នក​ដាំ​បន្លែ​ផ្លែឈើ បានដាក់​តាំងនូវ​ផលិតផល​របស់​ខ្លួន និង​ចង់​ឲ្យ​ពួកគាត់​បាន​ស្គាល់ ជាមួយ​ខាង​ក្រុមហ៊ុន ក្រុម​អ្នក​ទិញ​បន្លែ ជាពិសេស គឺមាន​ទំនាក់ទំនង​ជាមួយ​គ្នា ។​

​លោក បាន​បន្តថា ការរៀបចំ​ពិ​ពរណ៍​កសិកម្ម​នេះ មិនមែន​ដើម្បី​រក​ប្រាក់​ចំនូល​ឡើយ ប៉ុន្តែ​ជា​ព្រឹត្តិការណ៍ ដើម្បី​បង្កើន​តំបន់​ផលិតកម្ម រក​ឱកាស​ភ្ជាប់​បណ្ដាញ​ទីផ្សារ​ជាមួយ​ពាណិជ្ជករ និង​អ្នកពាក់ព័ន្ធ​ដទៃទៀត និង​ដើម្បី​អនុញ្ញាត​ឲ្យ​អ្នកពាក់ព័ន្ធ​ទាំងនោះ បាន​បង្ហាញ​ពី​ផលិតផល និង​សេវាកម្ម​របស់​ខ្លួន សម្រាប់​ការចែក​រំ​ឡែក​ចំណេះដឹង និង​ការតភ្ជាប់​កិច្ច​ស​ន្ទា ពាក់ព័ន្ធ​និង​វិស័យ​កសិកម្ម និង​រក​ឱកាស​សម្រាប់​សាកវប្បកម្ម​ក្នុង​ខេត្ត​ក្រចេះ ។​

​ទន្ទឹម​នោះ លោក វ៉ា ថន អភិបាលរង​ខេត្ត​ក្រចេះ បាន​មានប្រសាសន៍​លើកឡើងថា តាមរយៈ​ព្រឹត្តិការណ៍​នេះ នឹង​ក្លាយជា​ឱកាស​មួយ ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍​ជាមួយ​កសិករ​ផ្សេងទៀត រៀន​អំពី​អាហារ​រូបត្ថ​ម្ភ ការទទួលបាន​នូវ​បច្ចេកវិទ្យា​ថ្មី និង​ឱកាស​ដើម្បី​ពិភាក្សា​កង្វល់ និង​ការលំបាក់​របស់​កសិក​រ​ក្នុងការ​ធ្វើ​កសិកម្ម​ជាមួយ​អ្នកជំនាញ ឬ​ការចែក​រំ​ឡែក​ស្នាដៃ និង​បទពិសោធន៍​របស់​អ្នក​ជាមួយ​កសិករ​ផ្សេងទៀត ដែល​មកពី​តំបន់​ផ្សេងគ្នា ។​

​លោក​អភិបាលរង​ខេត្ត មានប្រសាសន៍​បន្ដ​ថា នៅ​ឆ្នាំ​២០១៦ ខេត្ត​ក្រចេះ អនុវត្ត​ការងារ​ដាំ​ដុះ​រួមមាន ផ្ទៃដី​បង្កបង្កើន​ផល​ស្រូវ​រដូវវស្សា​អនុវត្តន៍​បាន​ចំនួន ៣៣.០៧២​ហិកតា លើ​ផែនការ ៣៣.០០០​ហិកតា ទិន្នផល​មធ្យម ២,៧៤៦​តោន​ក្នុង​១​ហិកតា បរិមាណ​ផល​សរុប ៩០,៨២៩​តោន ។

​ផ្ទៃដី​បង្កបង្កើន​ផល​ស្រូវ​រដូវប្រាំង អនុវត្ត​ន៍​បាន​ចំនួន ១៤.០០០​ហិកតា លើ​ផែនកា ១៤.០០០​ហិកតា ទិន្នផល​មធ្យម ៤,៨២៩​តោន​ក្នុង​១​ហិកតា បរិមាណ​ផល​សរុប ៦១.២៥១​តោន ។ ផ្ទៃ​ដី​ដាំ​ដុះ​ដំណាំ​រួមផ្សំ​អនុវត្តបាន​ចំនួន ១៤៥.២៨១​ហិកតា ធៀប​នឹង​ឆ្នាំ​២០១៥ ខ្ពស់ជាង ៦០.៧៩៩​ហិកតា បរិមាណ​ផល​សរុប ២.៦៤២.០៣៩​តោន ធៀប​នឹង​ឆ្នាំ​២០១៥ ខ្ពស់ជាង ១.១៤៤.៧៦៧​តោន ។ ដំណាំ​ក​សិ​-​ឧស្សាហកម្ម​រយៈពេល​ខ្លី អនុវត្តបាន ៦.៤២១​ហិកតា បរិមាណ​ផល​សរុប ៦៣.១៧១​តោន ធៀប​នឹង​ឆ្នាំ​២០១៥ ខ្ពស់ជាង ៥១.២៣០​តោន និង​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​រយៈពេល​វែង ១០០.៤១៥​ហិកតា ធៀប​នឹង​ឆ្នាំ​២០១៥ កើនឡើង ១១.៥៩០​ហិកតា ។​

​លោក​បាន​បន្ដថា បន្លែ​ភាគច្រើន​ដែល​ប្រជាជន​កម្ពុជា ទទួលទាន​មាន​ច្រើន​ប្រភេទ​ណាស់ ដែល​មួយចំនួន​នៃ​បន្លែ​ទាំងនោះ​ជា​ប្រភេទ​បន្លែ ដាំ​ដុះ​ក្នុង​មូលដ្ឋាន ប៉ុន្តែ​ផលិតផល​នៅក្នុង​ខេត្ត​នៅ​ពុំទាន់​បាន​បំពេញ​តាម​តម្រូវការ​បរិភោគ​ឲ្យបាន​គ្រប់គ្រាន់​នៅឡើយ​ទេ ដែល​ជា​កត្តា​ទាមទារ​នូវ​ការ​នាំចូល​ពី​ខេត្ត​ជិតខាង និង​ពី​បរទេស ។

​តាមរយៈ​ការអនុវត្ត​គម្រោង​CHAIN​ជាក់ស្ដែង ដោយ​មាន​កិច្ចសហការ​ជាមួយ​មន្ទីរ​កសិកម្ម និង​មន្ទីរ​កិច្ចការនារី​ខេត្ត លោក​សង្ឃឹម​ជឿជាក់ថា ភាពក្រីក្រ​របស់​ប្រជា​កសិករ​នៅ​ក្នុង​ខេត្ត​ក្រចេះ ក៏​ដូច​ជា​ការ​នាំចូល​ផលិតផល​បន្លែ និង​ផ្លែឈើ​ពី​បរទេស នឹង​ត្រូវ​កាត់បន្ថយ​មួយ​ក​ម្រឹត​ថែមទៀត ៕

 

Filed in: ព័ត៌មានជាតិ