សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពី​បទ​បឋ៉ុនប៉ង​រំលោភ​ក្មេងស្រីអ​នីតិ​ជននៅស្រុក​ស្នួល​

បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពី​បទ​បឋ៉ុនប៉ង​រំលោភ​ក្មេងស្រីអ​នីតិ​ជននៅស្រុក​ស្នួល​

ខេត្ត​ក្រចេះ ៖ នៅ​រសៀល​ថ្ងៃ​ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០១៧​នេះ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នរគ​បាល​ខេត្ត​ក្រចេះ នឹង​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅកាន់​សាលាដំបូង​ខេត្ត​ក្រចេះ ពី​បទ​ប៉ុនប៉ង​រំលោភ​សេព​ស​សន្ថវៈ លើ​ក្មេងស្រី​អនីតិជន ក្មេងស្រី​ក្រមុំ​វ័យ​១៥​ឆ្នាំ ។​

​ហេតុ​ការណ៏​នេះ បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០១៧ កន្លងទៅ​នៅ​ភូមិ​ស្រែ​ចា ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្ត​ក្រចេះ ។​

​លោក ប៊ុន នឿន អធិការរង​នគរបាល​ស្រុក​ស្នួល បញ្ជាក់ថា ជនល្មើស​ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់​ឃាត់ខ្លួន​បាន បន្ទាប់ពី​ជន​នេះ​បាន​ព្យាយាម​ឡើង​ទៅលើ​ផ្ទះ​របស់​ក្មេងស្រី​រងគ្រោះ​នៅ​ភូមិ​ស្រែ​ចារ ឃុំ​ស្វាយេជ្រះ ស្រុក​ស្នួល ដើម្បី​ធ្វើ​សកម្ម ភាព​ចាប់រំលោភ​លើ​រូបនាង កាលពី​ពាក់កណ្តាល​យប់​ថ្ងៃទី​១ កុម្ភះ ឆ្នាំ​២០១៧​តែ​មិនបាន​សម្រេច​។​

​លោក​បាន​បន្ត​ឲ្យដឹង​ទៀតថា នៅ​យប់​ថ្ងៃកើតហេតុ​ខ​ណះ​ដែល នាង​បាន​ដេក​នៅលើ​ផ្ទះ​តែ​ម្នាក់ឯង ដោយសារ​តែ​ឳ​ពុក​ម្តាយ​មិន​នៅ ជាប់រវល់​ទៅ​ស៊ីឈ្នួល​ដក​ដំឡូង​។

​ឃើញ​ឱកាសល្អ ជនល្មើស​ឈ្មោះ សំ បាត់​ធា អាយុ​៤១​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ ជាមួយគ្នា បាន​លួច​ឡើង​ទៅលើ​ផ្ទះ​របស់​នា​ង និង​បាន​ធ្វើ​សកម្មភាព​ចាប់​នាង​រំលោភ​។​

​បើ​តាម​លោក​អធិការរង​បានឲ្យដឹង​ទៀត​ថា ក្នុង​សកម្មភាព​ដែល​ជន​នេះ​បាន​ចាប់ រំលោភ​លើ​រូប​នាង គឺ​មិន​បាន​សម្រេច​នោះទេ ដោយសារតែ​នាង​បាន​ប្រឹង​ស្រែក​អោយ​គេឯង​ជួយ និង​ប្រឹង​រើ​បំរាស់ រហូត​ធ្លាក់​ពីលើផ្ទះ រងរបួស​លើ​រាងកាយ និង​បាន​រត់​ឲ្យគេ​ជួយ ។​

​លោក កែវ ច​ន្ធី ប្រធានការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បានឲ្យដឹងថា កាលពី​ព្រឹក​ថ្ងៃទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ក្រោយ​សួរ​នាំ​ជនសង្ស័យ​លើ​ករណី​នេះ​ជ ន​នោះបាន​សារភាពថា ខ្លួន​បាន​ប៉ុនប៉ង​រំលោភ​ពិតមែន ។ បច្ចុប្បន្ន​កម្លាំង​របស់​លោក​កំពុង​កសាង​សំនុំរឿង​ទៅ​សាលាដំបូង​ខេត្ត​ក្រចេះ នៅ​រសៀល​ថ្ងៃ​ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

Filed in: សន្តិសុខសង្គម