សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រថយន្ត​២​គ្រឿង​របស់​អ្មកកាសែត​បាន​រងកា​របុក​នឹង​វាយ​កំទេច សង្ស័យថា ក្រុម​ឈ្មួញ​បទល្មើស​ព្រៃឈើ​ជា​អ្នកបង្ក​

រថយន្ត​២​គ្រឿង​របស់​អ្មកកាសែត​បាន​រងកា​របុក​នឹង​វាយ​កំទេច សង្ស័យថា ក្រុម​ឈ្មួញ​បទល្មើស​ព្រៃឈើ​ជា​អ្នកបង្ក​

ខេត្ត​រតនគិរី ៖ រថយន្ត​ចំនួន ២ គ្រឿង​ក្នុង​ចំណោម​រថយន្ត​ចំនួន ៣ គ្រឿង របស់​អ្នកសារព័ត៌មាន​បានរ​ង​នូវ​ការបុក និង​វាយ​កំទេច​ដែល​សង្ស័យ​ថា បំណង​បំបាក់ស្មារតី ខណ​:​ពេល​ក្រុម​អ្នក​ព័ត៌មាន​ទាំងនោះ​បាន​ចុះ​យក​ព័ត៌មាន​បទល្មើស​ព្រៃឈើ ក្មុង​ស្រុក​វ៉ើន​សៃ​ខេត្តរតនគិរី ប៉ុន្តែ​អធិការនគរបាល​ស្រុក​និយាយថា ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​។​

​តាម​ប្រសាសន៍​លោក ទឺ នូ​ថង អធិការនគរបាល​ស្រុក​វ៉ើន​សៃ​ឲ្យដឹងថា រឿងហេតុ​នេះ ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភ​: ឆ្នាំ​២០១៧ ក្រោយ​ពេល​ក្រុម​អ្នកកាសែត និង​អង្គការ​អភិក្ស​ព្រៃឈើ និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ បាន​ចុះ​ទៅ​ថត​រូបភាព​នៅផ្ទះ​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ម៉េង ស្ថិតនៅក្នុង​ភូមិ​ផា​ក់ណា​ម ត្រង់​ចំណុច​លើ​កំពង់ដ ភូមិ​កោះ​ពាក្យ ឃុំ​កោះ​ពាក្យ ស្រុក​វ៉ើន​សៃ​។​

​លោក​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី​២ ខែ​កម្ភ​:​នេះ​ថា ក្រោយ​ធ្វើ​សម្មភាព​ថតរូប​រួច ពួកគេ​បាន​ជិះ​រថយន្ត​ត្រឡប់ក្រោយ មកដល់​ចំណុច​ទួល​អូរ​តូច (​កន្លែង​កប់ខ្មោច​ភូម​ឃួន​) ក៏​ស្រាប់តែ​មាន​គោយន្ត​កែច្នៃ​១​គ្រឿង បើក​ស្រប​ទិស​គ្នា​បាន​បុក​រថយន្ត​ក្រុមអ្នកកាសែត​ពីក្រោយ បង្ក​ឲ្យ​បែក​ស្តុ​ប​មួយ​ចំហៀង រួច​ក៍​បើក​ហួស​ទៅ​មុខ​ប្រមាណ​៦០​ម៉ែត្រ​ទៀត ក៏​បាន​បុក​ចំហៀង​រថយន្ត​ក្រុម​អ្នក កាសែត​ម្តងទៀត ទើប​ម្ចាស់​គោយន្ត​នោះ​គេច​ខ្លួន​រត់​ចូល​ព្រៃ​តែម្តង ក្រោយមក​សមត្ថកិច្ច​ចុះ​វាស់វែង និង​នាំ​យានយន្ត​ទាំង ២ មក​រក្សាទុក​នៅ​អធិការដ្ឋាន​។​

​លោក​បញ្ជាក់​បន្តថា ក្រោយ​កើតហេតុ​នេះ ក្រុម​អ្នកកាសែត​និង​អង្គការ​បាន​ត្រឡប់​ទៅ​ខេត្ត​វិញ ក៏​ស្រាប់តែ​ក្រុមអ្នកកាសែត​ទាំងនោះ​ត្រឡប់​មក​រាយការណ៍​ថា មាន​មនុស្ស​មិន​ស្គាល់​អត្តសញ្ញាណ​ប្រមាណ​១០​នាក់ ប្រដាប់​ដោយ​ដែក​ត្បែង​ពូថៅ​នឹង​ដំ​ថ្ម គប់​នឹង​វាយ​ទៅលើ​រថយន្ត​មួយគ្រឿង​ទៀត ម៉ាក​ហាយ​ឡែន​ឌឺ ពណ៌ ស​បណ្តាលឲ្យ​រង​ការខូច​ខាត រួច​ជន​ទាំងនោះ​បាន​គេច​ចូល​ព្រៃ ប៉ុន្តែ​មិន​បង្ក​ឲ្យមាន​របួសស្នាម​ទេ​។​

​សូមបញ្ជាក់​ថា មនុស្ស​ដែល​ជិះ​នៅ​ក្នុង​រថយន្ត​ចំនួន​៣​គ្រឿង​របស់​អ្នកកាសែត​នឹង​អង្គការ​នោះ មាន​ចំនួន​៧​នាក់ ហើយ​រថយន្ត​បាន​រង​នៅ​ការបុក​ជា​មួយ​គោយន្ត​កែច្នៃ ជា​រថយន្ត​របស់​លោក តែម វាសនា បំម្រើការ​នៅ​អង្គការ​អភិក្ស​ព្រៃឈើ និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ ។ ចំណែក​រថយន្ត​ហាយ ឡែន​ឌឺ ពណ៌​ស ជា​កម្មសិទ្ធិ​របស់​លោក​សុខ​សុវណ្ណ ប្រធាន​សមាគមន៍​អ្នកព័ត៌មាន​ខ្មែរ​ប្រជាធិបតេយ្យ ។​

​អ្នកយក​ព័ត៌មាន​បាន​សុំ​ធ្វើ​បទសំភាសន៍​ជាមួយ​លោក សុខ សុវណ្ណ ប្រធាន​សមាគមន៍​អ្នកសារព័ត៌មាន​ខ្មែរ​ប្រជាធិបតេយ្យ និងជាប្រធាន​ក្រុមប្រឹក្សា​សារព័ត៌មាន​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២​ខែ​កុម្ភ​:​នេះ ដើម្បី​ស្វែងរក​ការបំភ្លឺ​ជុំវិញ​ករណី​កើតហេតុ​ខាងលើ​នេះ ប៉ុន្តែ​លោក​បាន​ឆ្លើយ​យ៉ាងខ្លី​ថា រឿងរ៉ាវ​នេះ គឺ​ទុកឲ្យ​សមត្ថកិច្ច​ចាត់វិធានកា​រ​។​

​គួរ​បញ្ជាក់​ឡើងវិញ​ថា នៅ​ព្រឹក​ថ្ងៃទី​២​ខែ​កុម្ភ​:​នេះ ក្រុមអ្នកកាសែត​ប្រមាណ​១០​នាក់ ក្នុងនោះ មាន​លោក សុខ សុវណ្ណ ផងដែរ ត្រូវ​គេ​ឃើញ​បាន​ចត​រថយន្ត​ច្រើន​គ្រឿង នៅក្នុង​ទឹកដី​ស្រុក​វ៉ើន​សៃ គឺ​ស្ថិត​នៅក្បែរ​កន្លែង​ដែល​មាន​មនុស្ស​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ធ្វើ​សម្មភាព គប់​ដំ​ថ្ម​នឹង​វាយ​ទៅលើ​រថយន្ត​របស់​លោក ។ មិនដឹងថា តើ​ក្រុមអ្នកកាសែត គ្រោង​នឹង​មាន​វិធានការ​ក្តៅ ដើម្បី​ជំរុញ​ឲ្យ​សមត្ថកិច្ច​វែកមុខ​អ្នកបង្ក​នោះ​ដោយ​វិធី​ណា​ទេ ប៉ុន្តែ​បើ​តាម​តម្រុយ​ខ្លះៗ អ្នកបង្ក​គឺ​ត្រូវបាន​គេ​ស្គាល់​នឹង​មាន​រូបភាព​ខ្លះៗ​ហើយ ។

​ម្ចាស់​តម្រុយ​ខាងលើនេះ អ្នកយក​ព័ត៌មាន​មិន​អាច​បង្ហាញ​បានទេ គឺ​សូម​រក្សា​សិទ្ធិ​នឹង​ក្រ​មសិល​ធម៌​វិជ្ជាជីវ​: របស់​អ្នកសារព័ត៌មាន​៕
​ដោយ ៖ កុច យ​ទ្ធ និង យឹម​សារិទ្ធ​

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់