សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ស្រី​ល័ក្ខ យាយ​អ៊ី យាយ​អ៊ូ​ក ស្រី​ពេជ្រ ស្រីល័​ក្ខ​សក់ក្រហម ស្រី​ម៉ី និង​ឈ្មោះ​ឡុង​ឈ្មួញ​ឈើ​ចិញ្ចឹម​សមត្តកិច្ច​!

ស្រី​ល័ក្ខ យាយ​អ៊ី យាយ​អ៊ូ​ក ស្រី​ពេជ្រ ស្រីល័​ក្ខ​សក់ក្រហម ស្រី​ម៉ី និង​ឈ្មោះ​ឡុង​ឈ្មួញ​ឈើ​ចិញ្ចឹម​សមត្តកិច្ច​!

ខេត្ត​រតនគិរី​៖ ឈ្មួញ​ឈើ​ជាច្រើន​អ្នក​នៅ​ក្នុង​ក្រុង​បាន​លុង ខេត្ត​រតនគិរី បាន​នាំគ្នា​ដឹក​ជញ្ជូន​ឈើ​ទាំង​យប់​ទាំង​ថ្ងៃ យកទៅលក់​នៅ​ប្រទេស​វៀតណាម​តាម​ផ្លូវជាតិ​លេខ​៧៨ ឆ្ពោះ​ទៅ​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ ក្នុង​១​ថ្ងៃៗ​រាប់រយ​ឡាន​តែ​មិន​ដែល​ឃើញ​សមត្ថកិច្ច​ជំនាញ​ណាមួយ​រាប់​តាំងពី​មេព្រៃ​លោក​កែប​កតត់​បង្ក្រាប​នោះទេ គឺមាន​តែ​កត់​ចំនួន​ក្បាល​ឡាន​ដើម្បី​យកលុយ​ដាក់​ក្នុង​ហោប៉ៅ​ធ្វើ​មាន ធ្វើបាន រៀងៗ​ខ្លួន​តែ​ប៉ុណ្ណោះ​។ ក្រុម​ឈ្មួញ​ឈើ​ទាំង​នោះ​មានឈ្មោះ​ដូច​ជា​ស្រី​ល័ក្ខ យាយ​អ៊ី យាយ​អ៊ូ​ក ស្រី​ពេជ្រ ស្រីល័​ក្ខ​សក់ក្រហម ស្រី​ម៉ី និង​ឈ្មោះ​ឡុង (​ជនជាតិ​វៀតណាម​)​ព្រមទាំង​ប្រពន្ធ​តា​អៀង​ដែល​ក្នុង​១​ថ្ងៃ ៗ​ពួក​គេ​ដឹក​ឈើ​យកទៅលក់​នៅ​ប្រទេស​វៀតណាម​មិន តិច​ជាង​ឡាន​២-៣​គ្រឿង​ហើយ​មិនដែល​ឃើញ​មេព្រៃ​សង្កាត់ ផ្នែក​ខណ្ឌ និង​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត និង​ក្រសួង ពិសេស​សមត្តកិច្ច​នៅ​ច្រក​អូរយាដាវ​ចាប់​ឃាត់ឡា​ន​ទាំងនោះ​ទេ ។

​មាន​សេចក្តីរាយការណ៍​ថា​៖​ព្រោះ​ក្រុម​ឈ្មួញ​បាន​បង់លុយ​ចំនួន​ជើង​ក្នុង​១​ថ្ងៃៗ​គឺ​ឡាន​សាំ​យ៉ុង​១​ប៉ូលិ​សេដ្ឋកិច្ច​ខេត្ត​អោយ​បង់លុយ​៣៥-៤០​ម៉ឺន​រៀល​ក្នុង​១​ឡាន បង់​មុន​ឲ្យ​ហើយ​ទើប​អោយ​ចេញ​ឡាន​។ តែបើ​ក្រុម​ឈ្មួញ​ណា​មិន​ព្រម​បង់លុយ​អោយ​នោះ​ទេ​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត​នោះទេ​គឺ​ត្រូវ​តែ​ចាប់​តែម្តង តែបើ​បង់លុយ​គ្រប់​ចំនួន​ហើយ​គឺ​OK នេះ​អ្នក​យក​ពត៌មាន​និយាយ​តែ​សមត្ថកិច្ច​១​នោះទេ ចំណែក​ឯ​សមត្ថកិច្ច​ជំនាញ​ដ៏​ទៃ​ទៀត​ក៏​មិន​ខុស​ពី​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត​នោះដែរ​។

​អ្នកសារព័ត៌មាន​បាន​រកឃើញ​ឃ្លាំង​ឈើ​មួយ​ដ៏​ធំ​ផ្ទុក​ដោយ​ឈើប្រណិត​ដែល​មាន​មុខកាត់​ធំៗ សមត្ថកិច្ច​ជំនាញ​ក្នុង​ខេត្ត​ទាំងអស់​មិន​ហ៊ាន​ចាប់​ថៅកែ​ឈើ​នោះ​ទេ ព្រោះ​សមត្ថកិច្ច​ទាំងនោះ​ត្រូវរ៉ូវ​តម្លៃ​គ្នា​អស់​ហើយ​ដូច្នេះ​ប្រជាពលរដ្ឋ​នៅ​ក្រុង​បាន​លុង​សំណូមពរ​អោយ​ក្រសួង​ពាក់ព័ន្ធ​ពិសេស​ក្រុម​ការងារ​ថ្នាក់​ជាតិ​ដឹកនាំ​ដោយ​លោកនាយ​ឧត្តមសេនីយ៍​សៅ​សុខា​មេ​ត្តា​ចុះ​មក​សួរសុខទុក្ខ​កូនចៅ​នៅ​ខេត្ត​រតនគិរី​នេះ​ផង​។ ព្រោះ​កម្លាំង​ជំនាញ​គ្រប់​ស្ថាប័ន​ទាំងនោះ​កំពុងតែ​សប្បាយ​ចិត្ត​យក​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​តូចធំ​នៅក្នុង​ខេត្ត​រតនគិរី​នេះ​ខ្លាំង​ណាស់​រហូត​ធ្វើអោយ​ក្រុម​សមត្ថកិច្ច​ទាំងនោះ​ដូរ​ស៊េរី​ឡាន​ស្ទើរ​គ្រប់​គ្នា​ទៅ​ហើយ​អា​ឡូ​វ​នេះ​៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់