សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​ឈើប្រណិត​បន្ត​ដឹក​ចេញ​ដោយ​រលូន​

​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​ឈើប្រណិត​បន្ត​ដឹក​ចេញ​ដោយ​រលូន​

​រតនគិរី​ ៖ ​នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៧​នេះ​យ៉ាងហោច​ណាស់​មាន​រថយន្ត​សាំ​យ៉ុង និង​រថយន្ត​ត្រូពិច ប្រមាណ​ចាប់ពី​30​ទៅ​40​គ្រឿង ផ្ទុក​ឈើប្រណិត​ពេញ​ដឹក​ឆ្ពោះ​ទៅ​វៀតណាម តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​ដោយ​រលូន ដោយ​គ្មាន​ការទប់ស្កាត់​ពី​ជំនាញ​នោះ​ឡើយ ជាក់ស្តែង​ហ្វូង​រថយន្ត​ដឹកឈើ បាន​មកដល់​ចំណុច​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ ដោយ​មាន​សមត្ថកិច្ច​ប្រចាំការ រងចាំ​បើកទ្វារ​ឲ្យចូល​វៀតណាម​ថែមទៀត​ផង​។​

​ក្រុម​ឈ្មួញ​នាំគ្នា​ដឹក​ឈើប្រណិត​បាន​ដោយរ​លួ​ន​បែបនេះ ដោយសារ​អំណាច​លុយ ដុល្លារ​ពី​ក្រុម​ឈ្មួញ​វៀតណាម​បង់​ប្រចាំខែ និង​ប្រចាំថ្ងៃ ឲ្យ​ក្រុម​សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន​ដាក់​ប្រចាំការ ចាប់​ពី​ក្រុង​បាន​លុង​មក​ប្រមាណ​៥០​អង្គភាព​ឯណោះ​។​

​ឡាន​ដឹក​ឈើ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ឲ្យដឹង​ថា ពួក​គាត់​ស៊ីឈ្នួល​ដឹកឈើ ឲ្យ​ឈ្មួញ​វៀត ណា​ម ក្នុងតម្លៃ​១​ម៉ែត្រ​គីប​១០០០​ដុល្លារ ហើយ​រត់​ការ​ផ្លូវ​បង់​ឲ្យ​សមត្ថកិច្ច​ច្រើន​កន្លែង ជួនកាល​ខាត ហើយ​បើ​រថយន្ត​ខូច​ទៀត​នោះ​ច្បាស់​ជា​ឡុងចុង​តែម្តង​។​
​ទាក់ទិន​ទៅ​នឹង​សកម្មភាព​ក្បួន​រថយន្ត​ដឹក​ឈើប្រណិត សារព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក អ៊ី ចំរើន​មេ​ប៉ុស៌ ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​បាន​ទេ​៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់