សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោកយឹក​យូ​បន្ត​យន្តការ​ប្រមូល​លុយ​របស់​លោក​គិន​លីនៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ​!

លោកយឹក​យូ​បន្ត​យន្តការ​ប្រមូល​លុយ​របស់​លោក​គិន​លីនៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ​!

​ខេត្ត​ព្រះ​សី​ហន​ ៖ ​កាលពី​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៧ លោក​ទុំ ណូ​ប្រធាន សាខា​គយ​និង​រដ្ឋាករ ខេត្ត​ប៉ៃលិន ត្រូវបាន​ផ្ទេរ​ភារកិច្ច មក​ជា​ប្រធាន សាខា​គយ​និង​រដ្ឋាករ ខេត្ត​ព្រះសីហនុ​វិញ ជំនួស​លោក លោក យ៉ឹក យូ ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​ព្រះសីហនុ ផ្ទេរ​ភារកិច្ច​ទៅ កាន់​ប្រធាន សាខាគយ និង​រដ្ឋាករ កំពង់ផែ​អន្តរជាតិ ក្រុងព្រះសីហនុ ជំនួស​លោក គិន លី ដែល​ត្រូវ​ចូលនិវត្តន៍​ក្រោម​អធិបតីភាព​លោក​នួន​ច័ន្ទរិ​ទ្ធ​អនុប្រធាន​លោក​គុណញឹម​មេគយ​ធំ​ស្រុក​ខ្មែរ​និង​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​។​លោក​នួន​ច័ន្ទរិ​ទ្ធបាន​ថ្លែង​ជំរុញ អោយ​ប្រធាន​នៃ ថ្នាក់ដឹកនាំ នៃ​អង្គភាព​ទាំងពីរ ដែល​ទើប តែងតាំង​ថ្មី ត្រូវ​ខិតខំ​ជំរុញ​កៀរគ​នូវ​ការ បង់ពន្ធ​ចូល​រដ្ឋ អោយបាន​ច្រើន និង​ធ្វើ​ការបង្ក្រាប ទំនិញ​គេច​ពន្ធ ទាំងឡាយ ដោយ​សហការ​ជា មួយ​ស្ថាប័ន ពាក់ព័ន្ធ ជាពិសេស​ស្ថាប័ន​ច្បាប់ ។

​ស្តាប់​ការណែនាំ​របស់​លោក​នួន​ច័ន្ទរិ​ទ្ធ​ដូច​ជា​ពិរោះ​គួស​មក៏​ប៉ុន្តែ​សួ​ថា​តើ​លោក​ទុំ ណូ​និង​លោក យ៉ឹក យូ​ស្តាប់​ដែរ​អត់​?​។​ព្រោះថា​ដើម្បី​បាន​តំណែង​ទាំងពីរ​នេះ​តើ​អស់លោក​ម្នាក់ៗ​ត្រូវ​ចាយ​សេ​វ៉ា​អស់​ប៉ុន្មាន​?​។​ជាក់ស្តែង​មុន​នឹង​បញ្ចេញ​លោក​គិន​លីពី​មេគយ​ផែ​ដែល​អ្នក​ណា​ក៏​ដឹងថា​ជា​កន្លែង​រក​ចំណូល​ដ៏​ធំ​ទាំង​រដ្ឋ​និង​ឯកជន​នោះ​មាន​ធ្លាយ​ព័ត៌មាន​ថា អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ប្រកាស​ដេញថ្លៃ​ប៉ុស្តិ៍ សាខាគយ កំពង់​ផែ​ខេត្ត​ព្រះសីហនុ ក្នុងតម្លៃ​១​លាន​ដុល្លារ​ឡើង ។

​ព័ត៌មាន​ទាំងនោះ គឺ​បាន​លេចចេញ​ពី​ប្រអប់មាត់​មន្ត្រី​គយ​ស្ទើ​គ្រប់​កន្លែង​ទាំងអស់​ដែ​ល​ពួកគេ​ខ្សឹបខ្សៀវ​គ្នា​អំពី​ការដេញថ្លៃ​ប៉ុស្តិ៍​ខ្លាញ់​មួយ​នេះ ។​បើទោះបី​វា​ជាព​តិមាន​ក្រៅផ្លូវការ​ក៏ពិតមែន​ក៏ប៉ុន្តែ​អ្នក​រកស៊ី​ក៏​ដូច​ជា​មន្ត្រី​គយ​និយាយ​ថា​គយ​ផែ​ជា​កន្លែង​ខ្លាញ់​បើ​គ្មាន​ខ្សែ​ទុយោ​រឹងមាំ​និង​ប្រើ​សេវា​ទេ​កុំ​សង្ឃឹមថា​បាន​មក​កាន់​ឲ្យសោះ​នោះ​!​។​

​សេចក្តីរាយការណ៍​និយាយថា​មុន​និង​ឈាន​ដល់​ការ​ដាក់​លោក​យ៉ឹក​យូ​នេះ  មាន​មន្ត្រី​គយ​មិនតិច​នោះទេ ដែល​មាន​ខ្សែ បក្សពួក និង​មាន​លុយ ផង​ប្រជែង​គ្នា ដើម្បី​ដណ្តើមយក​ដំណែង ដែល​គេ​គិតថា ជា​កន្លែង​ខ្លាញ់​លើស​គេ​ក្នុង​ចំណោម​ប៉ុស្តិ៍​គយ​សំខាន់ៗ ក្នុង​ទូទាំង​ប្រទេស ។​

​ប្រភព​ខាងលើ​បានបញ្ជាក់​ថា ដោយសារតែ​មាន​ការ​ប្រជែង​គ្នា​ចង់បាន​ដំណែង​មេ​គយ​ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ នោះ​ហើយ ទើប​តម្លៃ​កៅអី​ប៉ុស្តិ៍​ខ្លាញ់​មួយ​នេះ បាន​ឡើង​តម្លៃ​ពី​៥០​ម៉ឺន​ដុល្លារ ដល់​១​លាន​ដុល្លារ ហើយ​អាច​ឡើង​ជាងនេះទៅទៀត ព្រោះថា លុយ​១​លាន​ដុល្លារ​មិន​ច្រើន​នោះឡើយ សម្រាប់​ប៉ុស្តិ៍​អន្តរជាតិ​មួយ​នេះ ដោយសារ​តែ​ចំណូល​ដែល​គេ​រកបាន​ដោយ​មិន​ប្រព្រឹត្តិ​អំពើ​ពុករលួយ​យ៉ាងហោចណាស់ ក្នុង​មួយ​ថ្ងៃ​បាន​ជិត​១​ម៉ឺន​ដុល្លារ​ឬ​ច្រើន​ជាង​មួយ​ម៉ឺន​ដុល្លារ ។

​តាម​មន្ត្រី​គយ​និយាយថា ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​មាន​កុងតឺន័រ ផ្ទុកទំនិញ​ប្រមាណ​ជាង​៦០០​គ្រឿង​ធ្វើចរាចរ​ក្នុង​កំពង់ផែ​មួយ​នេះ ហើយ​បើ​ក្នុង​កុងតឺន័រ​មួយគ្រឿង ៗ ត្រូវ​បង់​ត្រឹមតែ​១០​ដុល្លារ​សម្រាប់​ការ​ស៊ីញ៉េ​ដោយ​ស្របច្បាប់​នោះ​ក៏​គេ​អាច​រកបាន​៦​ពាន់​ដុល្លារ​អាមេរិក​ដោយ​មិនបាច់​ប្រឹង ។ នេះ​គេ​មិន​ទាន់​និយាយ​អំពី​លោក​គយ​ដែល​ថ្លើមធំ​ហ៊ាន​បិទ​ភ្នែក​ឲ្យ​នាំចូល​ទំនិញគេចពន្ធ​ឬ​ទំនិញ​ក្លែង​ភេទ ដែល​ទទួលបាន​ប្រាក់​លើសពី​នេះ​ដប់​ដង​ទៅទៀត ។

​លទ្ធផល​ដេញថ្លៃ​បង្ហាញថា​៖​អ្នក​ស្នង​លោក​គិន​លី​គឺលោក​យ៉ឹក​យូ​ដែល​ជា​មនុស្ស​ជំនិត​របស់​លោក​កើត​សុធា​រ៉ា​មេ​គយ​ច​ល​ត័ម៉ា​ស្រុក​ខ្មែរ​។​ហេតុ​អី​បានជា​លោក​កើត​សុធា​រ៉ា​មេ​គយ​ចល័ត​ខ្លាំង​ដៃ​ម៉េស​អាច​ជ្រែតំណែង​ឲ្យ​លោក​យ៉ឹក​យូបាន​?​។​ងាយស្រួល​ដូច​បក​ចេក​គឺ​ថា​លោក​កើត​សុធា​រ៉ា​នេះ​គឺជា​ក្លើម្រាក់​របស់លោក​ទេស​រដ្ឋមន្ត្រី​អូន​ពន្ធ័មុន្នីរត្ន័​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។

​ចឹង​បានជា​គ្រាន់តែ​ដក​លោក​កែវ​សុ​ឃាងមេ​គយ​ចល័ត​ដុះ​ស្លែ​ចេញ​ភ្លាម​លោក​កើត​សុធា​រ៉ា​ត្រូវបាន​លោក​រដ្ឋមន្ត្រី​តម្លើង​ពី​មេ​គយ​ខេត្ត​ព្រះសីហនុ​ទៅ​ជា​មេ​គយ​ចល័ត​ហើយ​លោក​យ៉ឹក​យូ​ដែល​ជា​មនុស្ស​ជំនិត​លោក​កើត​សុធា​រ៉ា​ក៏​បន្តវែន​ជា​មេគយ​ខេត្តព្រះសីហនុ​ចឹង​ទៅ​។​អា​ឡូ​វ​ហេតុ​អី​បានជា​លោក​យ៉ឹក​យូ​ជា​មេគយ​ខេត្ត​ព្រះសីហនុ​ហើយ​សុខចិត្ត​ទៅ​ធ្វើ​ជា​មេ​គយ​កំពង់ផែ​វិញ​?​មូលហេតុ​គឺ​នៅ​ច្រក​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​មាន​ចំណូល​ក្រោម​តុ​ខ្ពស់​ដូច​កា​រៀបរាប់​ខាងលើ​ចឹង​។​

​មន្ត្រី​គយ​និយាយ​ដូចៗ គ្នា​ថា ដោយសារ​តែ​ចំណូល​ដ៏​មហាសាល​នោះ​ហើយ ទើប​គយ​ម្នាក់ៗ ស្រក់​ទឹកមាត់​ចង់​បាន​កន្លែង​នោះ ទោះ​កន្លះ​ឆ្នាំ​ត្រូវ​គេ​ប្តូរ​ចេញ​ក៏ដោយ ។ ប៉ុន្តែ​គេ​គិតថា ក្រៅ​ពី​មន្ត្រី​គយ​ដែលមាន​ខ្សែ មាន​បក្សពួក​ដែល​មាន​អំណាច​ឬ​មាន​លុយ​ទើប​អាច​មានសង្ឃឹម​ទៅ​អង្គុយ​កៅអី​ខ្លាញ់​នោះ​បាន​ឡើយ ។​អា​ឡូ​វ​នេះ​បើ​តាម​ប្រភព​ពី​អ្នករកស៊ី​មិន​មន្ត្រី​នៅ​ខេត្ត​ព្រះសីហនុ​សកម្មភាព​ឃុ​ឃឹត​ជាមួយ​ឈ្មួញ​រក​ចំណូល​ក្រោម​តុ​មិន​ចូល​រដ្ឋ ដែល​កើតមាន​ជំនាន់​លោក​គិន​លី​ត្រូវបាន​លោក​យ៉ឹ​ក​យូ​បន្តវេន​អនុវត្តន៍​ដែល​។
​ឧទ្ទាហរណ៍​ការប្រមូល​លុយ​ពី​ក្បាល​ឡាន​ដឹក​កុងតឺណឺ​ចេញពី​កំពង់ផែ​ដើម្បី​កុំ​ឲ្យ​គយ​ច​លត័​ធើ​ទុក្ខ​តាម​ផ្លូវ​ក្នុង​១​ឡាន​ដឹក​កុងតឺណឺ​ពី​៥០​ទៅ​១០០​ដុល្លារ​តាម​ធុន​តូច​ធំ​នៅ​តែ​បន្ត​ដដែល​គ្មាន​ប្រែប្រួល​នោះឡើយ​។​កន្លែង​រក​លុយ​ក្រោម​តុ​កដោយ​ប្រើ​អំណាច​សាធារណៈ​ធ្វើឲ្យ​បាត់​ចំណូល​រដ្ឋ​ចឹង​គួរតែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រក​វិធី​តាមដាន​តិច​មើល​! ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់