សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

នគរបាល​ស្រុក​សំបូរ ចាប់ខ្លួន​ប្រធាន​មណ្ឌល​សុខភាព​អូរ​គ្រៀង​ពី​បទ​ប្រើ​អំពើហឹង្សារ​លើស្រី​ស្នេហ៍ និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​

នគរបាល​ស្រុក​សំបូរ ចាប់ខ្លួន​ប្រធាន​មណ្ឌល​សុខភាព​អូរ​គ្រៀង​ពី​បទ​ប្រើ​អំពើហឹង្សារ​លើស្រី​ស្នេហ៍ និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​

​ខេត្ត​ក្រចេះ ៖ កម្លាំង​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​សំបូរ សម្រេច​ចាប់ខ្លួន​លោកគ្រូ​ពេទ្យ និង​ជា​ប្រធាន​មណ្ឌល​សុខភាព​អូរ​គ្រៀង បន្ទាប់ពី​មាន​ការផ្ទុះ​រឿងអាស្រូវ​ជា​លើកចុងក្រោយ ជាមួយ​អឌិត​ស្រី​កំណាន់ រហូត​ឈាន​នាង​មក​ប្តឹង​នគរបាល​ថា ការពិត​លោក​គ្រូពេទ្យ​រូបនេះ មាន​លាក់​អាវុធ​វែង​-​ខ្លី​ខុសច្បាប់ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៏បង្ក​ហិង្សា​ធ្ងន់ធ្ងរ​ទៅ​លើ​រូបនាង ដោយ​បាន​វាយ​ធ្វើបាប និង​ដោះយក​គ្រឿងអលង្ការ​ពី​ខ្លួន​នាង ក្រោយពី​បាន​បើក​រថយន្ត​សាមុយ​ពេទ្យ​បំបុក​នាង​ពេល​កំពុង​ជិះ​ម៉ូតូ​ជាមួយ​មនុស្ស​ប្រុស​ម្នាក់​ផ្សេងទៀត ដោយសារតែ​ភ្លើង​ប្រចណ្ឌ​នោះ ។​

​អធិការរង​នគរបាល​ស្រុក​សំបូរ លោក​វរសេនីយ៍ត្រី​ណ​យ ស៊ី​ថាច បានឱ្យដឹងថា ការចាប់ខ្លួន​លោក​គ្រូពេទ្យ​ឈ្មោះ​សឹម ចាន់​វាសនា ហៅ​ពេទ្យ​មឿន អាយុ​៤៧​ឆ្នាំ មាន​មុខងារ​ជា​ប្រធាន​មណ្ឌល​សុខភាព​អូរ​គ្រៀង រស់នៅ​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ គឺ​បាន​ធ្វើឡើង​ទៅ​តាម​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​របស់​លោក​ធុច បញ្ចៈ​សន្តិភាព ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត ហើយ​នគរបាល​ក៏​បាន​ចុះ​អនុវត្ត កាលពី​រសៀល​ថ្ងៃ​ទី​៣១ មករា នេះ ស្ថិត​នៅ​មណ្ឌល​សុខភាព ។​

​គួរបញ្ជាក់​ថា ជនជាប់ចោទ​ជា​គ្រូពេទ្យ និង​ជា​ប្រធាន​មណ្ឌល​សុខភាព ត្រូវ​បាន​រង​ការ​ចោទ​ពី​នារី​ម្នាក់​ឈ្មោះ​ម៉ុច ស្រី​ដា អាយុ​២២​ឆ្នាំ រស់នៅ​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ដែល​អះអាង​នាង ជា​អតីត​គួស្នេហ៍​កំណាត់ចិត្ត​របស់​លោក​គ្រូពេទ្យ​រូបនេះ និង​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​រយៈពេល​ជាង​៧​ឆ្នាំ​មកហើយ ។​នាង​ក៏​បាន​សុំ​បែក​គ្នា​ជាមួយ​និង​លោកគ្រូ​ពេទ្យ​រូបនេះ ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ថ្ងៃ​មុន​ថ្ងៃ​កើតហេតុ ដោយ​ហេតុផល​ថា​លោកគ្រូ​ពេទ្យ​នេះ មាន​ប្រពន្ធ​កូន ទើប​នាង​មិន​អាច​រួម​រស់នៅ​ជាមួយគ្នា​បាន​យូរអង្វែង ។​

​បើ​តាម​ការ​សម្រង់​បណ្តឹង ក៏​ដូចជា​ការបញ្ជាក់​ពី​លោក​វរសេនីយ៍ឯក កង វណ្ណី នាយ ការិល័​យ​កណ្តាល​យុត្តិធម៌​បាន​ឲ្យ​ដឹងថា ជនជាប់ចោទ បាន​ខឹង​ជាមួយ​នារី​រងគ្រោះ ដែល​សុំ​បែក​គ្នា និង​បាន​បើកឡាន​ស៊ី​រ៉ែ​ន​ជា​ឡាន​សាមុយ​សម្រាប់​សង្គ្រោះ​របស់​មណ្ឌល​សុខភាព បើ​កបំ​បុក និង​កៀ​រលើ​នារី​រងគ្រោះ កាលពី​យប់​ថ្ងៃ​ទី​២៥ មករា កន្លងមក នៅលើ​ផ្លូវ​ជាតិ​មួយ​កន្លែង ក្នុង​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ នៅពេល​នាង​កំពុង​តែ​ជិះ​ម៉ូតូ​ជាមួយ​និង​មិត្ត​ភក្កិ​ប្រុស​ម្នាក់​។​

​ក្នុង​ហេតុការណ៍​បើករថយន្ត​កៀរ និង​បំបុក​ម៉ូតូ​របស់​នារី​រងគ្រោះ ដែល​កំពុង​តែ​ជិះ​ឌុប​គ្នា ជាមួយ​និង​មិត្តភក្តិ​ប្រុស​ម្នាក់ បណ្តាលឲ្យ​ដួល និង​រងរបួស​រួចមក លោកគ្រូ​ពេទ្យ​ជាប់ចោទ ក៏​បាន​ចុះ​ពី​លើ​រថយន្ត​សាមុយ មក​ទះកំផ្លៀង​លើ​មិត្តភក្តិ​របស់​នាង​ជា​ច្រើន​កំផ្លៀង និង​បាន​គំរាម​មិន​ឱ​បុរស​រូប​នោះ​មក​ទំនាក់ទំនង​ជា​មួយ​រូប​នាង ដែល​ជា​សង្សារ​របស់​គេ ព្រមទាំង​គំរាម​មិន​ឲ្យ​យក​រឿង​នេះ​ទៅ​ប្រាប់​គេឯង​ឲ្យដឹង​នោះទេ ។​

​ក្រៅ​ពី​ការ​ទះកំផ្លៀង​លើ​បុរស​រូប​នោះ​រួចមក លោកគ្រូ​ពេទ្យ​រូបនេះ ក៏​បាន​វាយ​ទៅ​លើ​រូប​នាង និង​ចាប់​អូស​នៅ​និង​លើ​ថ្នល់ ព្រមទាំង​បាន​ដោះ​យក​គ្រឿងអលង្ការ​មាន​ខ្សែ ដៃ និង​ខ្សែ​.​ក ពី​លើ​ខ្លួន​របស់​នាង​រួច​ក៏​បាន​ចាប់​អូស​នាង​ឡើង​រថយន្ត​សាមុយ និង​បាន​បើក​យក​នាង​មក​ទម្លាក់ចោល​នៅ​ខាង​មុខ​ផ្ទះ​។​

​លើសពីនេះទៅទៀត បើតាម​បណ្តឹង​របស់​នារី​រងគ្រោះ​បាន​ប្តឹង​មក​នគរបាល​ថា លោកគ្រូ​ពេទ្យ​ជាប់ចោទ​រូប​នេះ មាន​លាក់​នូវ​អាវុធ​ខុសច្បាប់​ចំនួន​២​ដើម ក្នុងនោះ​មាន​អាវុធខ្លី មួ​យ​ដើម​និង​អាវុធ​ធន់​អាការ​មួ​យ​ដើម​ទៀត​ផង​ដែរ ។ ដោយសារតែ​នាង​ដឹងថា លោក គ្រូពេទ្យ​ជាប់ចោទ មាន​ចរិត​កោងកាច និង​មាន​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ដោយ​បារម្ភ​ពី​សុខ​សុវត្ថិភាព​លើ​រូបនាង ក៏ដូចជា​ក្រុមគ្រួសារ​របស់​នាង ទើប​នាង​មក​ដាក់​ពាក្យបណ្តឹង​មក​នគរបាល​។​

​ជុំវិញ​ហេតុការណ៍​នេះ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត លោក​ឈ្នាង សុវត្ថា ធ្លាប់​បាន​បញ្ជាក់ថា លោក​នឹង​មាន​វិធានការ​តាម​នីតិវិធី​របស់​ក្រសួង ប្រសិនបើ​រក​ឃើញ​ថា មន្ត្រី​ពេទ្យ​រូបនេះ បាន​ប្រើ​អក​ប្ប​រិយា​មិន​គប្បី​ទៅលើ​ពលរដ្ឋ ពោល​គឺ​យក​រថយន្ត​សង្គ្រោះ ពលរដ្ឋ​ទៅ​បង្ក​របួស​ដល់​ពលរដ្ឋ​ទៅ​វិញ​នោះ ។​

​ចំនែក​ការចោទប្រកាន់​ថា គ្រូពេទ្យ​នេះ​មាន​ចេតនា​ប៉ុនប៉ង​មនុស្សឃាត ឬក៏​លាក់ទុក​អាវុធ​ខុសច្បាប់ លោក​ទុក​ភារកិច្ច​នេះ ឲ្យទៅ​ខាង​នគរបាល​ជា​អ្នក​ស្រាវជ្រាវ​លើ​វិធានការ​។ បញ្ជាក់​ឲ្យដឹង​បន្ថែម​ពី​លោក​វរសេនី​យ៍​ឯក កង វណ្ណី នាយ​ការិយ​ល័យ​កណ្តាល​ព្រហ្មទណ្ឌ បានឲ្យដឹងថា ក្រោយ​ការចាប់ខ្លួន​គ្រូពេទ្យ​ជាប់ចោទ ត្រូវបាន​នាំ​ខ្លួន​មក​អធិការនគរបាល​ស្រុក ដើម្បី​ធ្វើ​ការសាកសួរ​តាម​នីតិវិធី ។ ចំពោះ​អាវុធ​វែង​ខ្លី ដែល​ចោទថា លោកគ្រូ​ពេទ្យ​នេះ មាន​លាក់​សម្រាប់​ប្រើ​ខុសច្បាប់​នោះ គឺ​នគរបាល​កំពុងតែ​ស្រាវជ្រាវ​រុករក ៕

 

Filed in: ព័ត៌មានជាតិ