សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការរៀបចំ​កសាង ផែនការ​ត្រៀម​បំរុង​និង ឆ្លើយតប​គ្រោះភ័យ នៃ​គ្រោះ​មហន្តរាយ ក្រុង ស្រុក​

បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការរៀបចំ​កសាង ផែនការ​ត្រៀម​បំរុង​និង ឆ្លើយតប​គ្រោះភ័យ នៃ​គ្រោះ​មហន្តរាយ ក្រុង ស្រុក​

ការប្រែប្រួល​អាកាសធាតុ ដែល​ត្រូវបាន​រំពឹងទុក​ថា​មាន​ការកើនឡើង​ជា​បន្ត​បន្ទាប់​នោះ គឺ​បង្ក​ឱ្យមាន​គ្រោះមហន្តរាយ ធម្មជាតិ​កាន់តែ​ច្រើនឡើងៗ បន្ត​ជ​ហ​ឥទ្ធិ​ផល​កាន់តែខ្លាំង​ទៅលើ​ជីវិត​មនុស្ស​សត្វ និង​ធម្មជាតិ​នៅលើ​ភពផែនដី បាន​នាំឱ្យ​ស្ត្រី និង កុមារ​ក្លាយជា​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ​។ នេះ​ជា​ប្រសាសន៍​ឯកឧត្តម បណ្ឌិត ប៊ុត គិមស៊ាន អភិបាលរង នៃ​គណៈ​អភិបាល ខេត្ត​បាត់ដំបង ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការរៀបចំ កសាង​ផែនការ​ត្រៀម​បំរុង និង​ឆ្លើយតប​គ្រោះ​ភ័យ នៃ​គ្រោះ មហន្តរាយ ក្រុង ស្រុក ដែល​រៀបចំ​ដោយ​គណកម្មាធិការ​គ្រប់គ្រង គ្រោះមហន្តរាយ​ខេត្ត កាលពី​ថ្ងៃ​ទី​០២ ខែតុលា នៅ​សាលា ខេត្ត​បាត​ដំបង​។​

​​ឯកឧត្តម​បាន​បន្តទៀតថាៈ នៅ​ប្រទេស​កម្ពុជា គ្រោះមហន្តរាយ​បាន​កើតឡើង​ជា​បន្តបន្ទាប់​ចាប់ពី​ឆ្នាំ​២០០៩​មក បាន ជម្រុញឱ្យមាន​កិច្ចខិតខំ​ប្រឹងប្រែង​កាន់តែ​ខ្លាំង​ថែម​ទៀត ដើម្បី​ពង្រឹង​ការគ្រប់គ្រង​គ្រោះមហន្តរាយ ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ ក្រោម​ជាតិ​។​គណ​គ្របគ្រង គ្រោះមហន្តរាយ​បាន​ចាត់ទុកថា ការត្រៀម​បំរុង និង​ឆ្លើយតប​គ្រោះភ័យ​នៃ​គ្រោះមហន្តរាយ គឺជា ការងារ​អាទិភាព​មួយ ក្នុង​ចំណោម​ការងារ​អទិភាព​ជាច្រើន​ទៀត ព្រោះ​មុខសញ្ញា​គ្រោះ​ត្រូវបាន​កត់សំគាល់ថា មាន​ការកើនឡើង ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។ ដើម្បី​ត្រៀម​បំរុង និង​ឆ្លើយតប​គ្រោះមហន្តរាយ​នានា ដែល​អាច​និង​កើតឡើង​ជា​យថាហេតុ នា​ឆ្នាំ​២០១៤ នេះ​ក៏​ដូចជា​នៅ​បណ្តា​ឆ្នាំ​ខាង​មុខ រដ្ឋបាល​ខេត្ត​បាត់ដំបង ត្រូវ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ សម្រាប់​អនុវត្ត​កម្មវិធី​ត្រៀម​បំរុង និង ឆ្លើយតប​គ្រោះភ័យ នៃ​គ្រោះ​មហន្តរាយ​ក្នុង​ខេត្ត​មានៈ ជំនន់​ទឹក​ទន្លេសាប ជំនន់​ទឹកភ្លៀង គ្រោះរាំងស្ងួត ខ្យល់ព្យុះ និង​អគ្គីភ័យ​។ ផែនការ​ត្រៀម​បំរុង និង​ឆ្លើយតប​គ្រោះ​ភ័យ នៃ​គ្រោះ​មហន្តរាយ​នេះ​មាន​គោលបំណង​លើក​កំពស់​ប្រសិទ្ធិភាព នៃ​កិច្ច​អន្តរាគមន៍ ដើម្បី​ឆ្លើយតប​ទៅ​នឹង​សេចក្តី ត្រូវការ​ចាំបាច់​របស់​ប្រជាជន​ដែល​ប្រឈម និង​គ្រោះថ្នាក់ ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ សត្វព្វាហនៈ ជីវិត​មនុស្ស​សេដ្ឋកិច្ចសង្គម ហេ​ដ្ឋា​រចនា​សង្គម និង​បរិស្ថាន​ជាដើម​។​

​​ឯកឧត្តម​សង្ឃឹមថា​ឆ្លង​តាម​វគ្គ​បណ្តុះបណ្តាល​នេះ យើង​និង​ទទួលបាន​នូវ​ចំណេះដឹង​កាន់តែ​ស៊ីជម្រៅ ស្តី​ពី​ការកសាង ​ផែនការ​ត្រៀម​បំរុង និង​ឆ្លើយតប​គ្រោះ​ភ័យ នៃ​គ្រោះ​មហន្តរាយ​ក្រុង ស្រុក ហើយ​រួមចំណែក​ផ្តល់​ព័ត​មាន​គ្រប់​ជ្រុងជ្រោយ ជូន​​លេខាធិការដ្ឋាន​គ្រប់គ្រង គ្រោះមហន្តរាយ​ខេត្ត ដើម្បី​រៀបចំ​កសាង​ផែនការ​បំរុង និង​ឆ្លើយតប​គ្រោះ​ភ័យ នៃ​គ្រោះ​មហន្តរាយ ​ខេត្ត ដាក់​ជូន​ថ្នាក់ដឹកនាំ​ខេត្ត ពិនិត្យ​អនុម័ត និង​ប្រកាស​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ បាន​ទាន់ពេលវេលា​ ៕

2014_10_02d (1) 2014_10_02d (2) 2014_10_02d (3) 2014_10_02d

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី