សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រម្មណីយដ្ឋាន​ទឹកជួរ​កាំ​ពី ត្រៀម​ខ្លួន​ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​មកលេង​កំសាន្ត ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​

រម្មណីយដ្ឋាន​ទឹកជួរ​កាំ​ពី ត្រៀម​ខ្លួន​ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​មកលេង​កំសាន្ត ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​

ក្រចេះ ៖ តាមរយៈ​ការយកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​រាជរដ្ឋាភិបាល និង​ការអភិវឌ្ឍ​រីកចំរើន​ផ្នែក​សក្ដានុពល​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត អាជ្ញាធរ​ខេត្ត​ក្រចេះ រំពឹងថា ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អត្តរ​ជាតិ ចូល​មក​សម្រាក​លេង​កំសាន្ត ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​ឆ្នាំនេះ មាន​ការកើនឡើង​ជាង​ឆ្នាំមុនៗ ។

​នេះ​បើ​តាម​ការលើកឡើង​របស់លោក ខណ្ឌ ចំណាន អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុម​ប្រចាំការ​គណៈកម្មការ​អភិរក្ស​នឹង​អភិវឌ្ឍន៍​តំបន់​ទេសចរ​សត្វ​ផ្សោត​ទន្លេមេគង្គ​ក្រចេះ ។​

​លោក បាន​បន្ត​ឲ្យដឹងថា សក្ដានុពល​ទេសចរណ៍​ខេត្ត​ក្រចេះ គឺមាន​តំបន់​ទេសចរ​អន្លង់​សត្វ​ផ្សោត និង​ទឹក​ជួរ​កាំ​ពី ក្នុងនោះ​តំបន់​អន្លង់​សត្វ​ផ្សោត មាន​ដល់​ទៅ ៩​កន្លែង ហើយ​អន្លង់​ផ្សោត​ធំជាងគេ​នឹង​មាន​ផ្សោត​រស់នៅ​ច្រើនជាងគេ គឺ​អន្លង​ផ្សោត​កាំ​ពី ដែល​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​គ្រប់​រដូវ ជាពិសេស​អន្តរជាតិ ។​

​លោក បានបញ្ជាក់​ថា ភ្ញៀវ​ដែល​មក​ទស្សនា​សត្វ​ផ្សោត អាច​ទស្សនា​បាន​ដោយ​រីករាយ ដោយ​ជិៈ​ទូកលេង​នៅលើផ្ទៃ​ទឹក​ទន្លេមេគង្គ ផ្ដិតរូប​សត្វ​ផ្សោត និង​គយគន់​ទេសភាព​ស្រស់ស្អាត​ប្លែក​ភ្នែក ។

​លោក ឈ្នាង លន់ តំណាង​សហគមន៍​ទូក​ទេសចរណ៍ បានឲ្យដឹងថា តម្លៃ​ដឹក​ជូន​ភ្ញៀវ​ទស្សនា​សត្វ​ផ្សោត គឺ​នៅ​ថេរ មិន​ថា​ថ្ងៃបុណ្យ ឬ​ថ្ងៃ​ធម្មតា​ឡើយ បើ​ភ្ញៀវ​ជាតិ​ចាប់ពី​៥​នាក់​ឡើង ៤​ម៉ឺន​ក្នុង​មួយ​ម៉ោង ហើយ​បើ​ភ្ញៀវ​អន្តរជាតិ​វិញ បើ​ពីរ​នាក់ ម្នាក់ ៩​ដុល្លា​ក្នុង​១​ម៉ោង បើ​ចាប់​ពី ៥​នាក់​ឡើង ម្នាក់ ៧​ដុល្លា​ក្នុង ១​ម៉ោង ។​

​អ្នកស្រី ឈាង ណា​លីន ជា​អ្នកលក់​វត្ថុ​អនុស្សាវរីយ៍ បានឲ្យ​ដឹង​ដែរថា បច្ចុប្បន្ន​ការលក់ដូរ​វត្ថុ​អនុស្សាវរីយ៍​ដាច់​ជាង​ពីមុន ដោយ​ភ្ញៀវ​ជាតិ​ងាក​មក​មាន​ការចាប់អារម្មណ៍​ច្រើន ថែមទាំង​មាន​ភ្ញៀង​នៅតាម​បណ្ដារ​ខេត្ត​នានា​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា កម្មង់​ឲ្យធ្វើ​ជា​ច្រើន​ថែម​ទៀតផ​ង ចំពោះ​តម្លៃ​វិញ​នោះ លក់​ក្នុង​តម្លៃ​សមរម្យ​ជូន​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ។

​ដោយឡែក សម្រាប់​ផ្នែក​សេវាកម្ម​ម្ហូបអាហារ​នៅរ​ម្មណី​យដ្ឋា​ន​ទឹកជួរ​កាំ​ពី​ឯណោះ​វិញ ក៏​មិន​មាន​ការប្រែប្រួល​អំពី​តម្លៃ​ផងដែរ គឺ​លក់​ក្នុងតម្លៃ​ធម្មតា​ដូចគ្នា ។​

​ជាង​នោះ​ទៅទៀត ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ នឹង​ទទួលបាន​ភាពសប្បាយ​រីករាយ​ទាំង​ផ្លូវកាយ ចិត្ត និង​អារម្មណ៍ ជាមួយនឹង​ការសម្រាកលំហែរ​កាយ​លើ​ផ្ទះទឹក ស្ដាប់​សូរសម្លេង​ទឹក​ហូរ ចុះ​ងួតទឹកដ៏​ត្រជាក់ ញ៉ាំ​អាហារ​ឆ្ងាញ់​ពិសារ មាន​តម្លៃ​សមរម្យ ជា​លក្ខណៈ​ជួបជុំ​ញាតិមិត្ត ក្រុមគ្រួសារ បងប្អូន មិត្តភក្ដិ ។​

​លោក អភិបាលរង​ខេត្ត បាន​បញ្ជាក់បន្ថែម​ថា គណៈកម្មការ​អភិរក្ស នឹង​អភិវឌ្ឍន៍​តំបន់​ទេសចរ ក៏​បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​ផងដែរ អំពី សុវត្ថិភាព​ភ្ញៀវទេសចរ អនាម័យ តម្លៃ​សេវាកម្ម​ផ្សេងៗ អោយ​លក់​ក្នុង​តម្លៃ​សមរម្យ​ជូន​ភ្ញៀវទេសចរ ។​

​ទាក់ទិន​នឹង​កំណើន​ភ្ញៀវ​ទេសចរ ដែល​មក​លេង​កំសាន្ត​នៅ​ទឹក​ជួរ​កាំ​ពី ក៏ដូចជា​អន្លង់​ផ្សោត​កាំ​ពី លោក សៀន គិន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ក្រចេះ បានឲ្យដឹងថា បញ្ហា​ការ​បំពង់​សំឡេង​លឺ​ខ្លាំង បញ្ហា​កង្វះ​អនាម័យ ការបោះ​ចោរ​កាកសំណល់​ផ្សេងៗ ដូចជា វត្ថុ​រឹង រាវ ផ្លា​ស្ទីច និង​ក្រដាស់​វេច​ខ្ចប់​ជាដើម គឺ​ជា​ហេតុ​ដែល​បង្ករ​ឲ្យមាន​ផលប៉ះពាល់​ការរំខាន​ដល់​បញ្ហា​សុខភាព សុវត្ថិភាព និង​ការរស់នៅ​របស់​សត្វ​ផ្សោត​នៅ​ក្នុង​អន្លង់​កាំ​ពី​ផងដែរ ៕

 

Filed in: ទេសចរណ៍, ព័ត៌មានជាតិ, ពីនេះពីនោះ