សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ទណ្ឌិត​គ្រឿងញៀន​២​នាក់​និង​ស្ត្រី​១​នាក់​ត្រូវ​អនុរក្ស​ពន្ធនាគា​ឃាត់ខ្លួន​ប្រគល់​នគរបាល​ប្រឆាំង​គ្រឿងញៀន

ទណ្ឌិត​គ្រឿងញៀន​២​នាក់​និង​ស្ត្រី​១​នាក់​ត្រូវ​អនុរក្ស​ពន្ធនាគា​ឃាត់ខ្លួន​ប្រគល់​នគរបាល​ប្រឆាំង​គ្រឿងញៀន

ក្រចេះ ៖ កម្លាំង​នគរបាល​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ បញ្ជូន​ទណ្ឌិត​ចំនួន​២​នាក់ ដែល​កំពុង​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​រួម និង​ស្ត្រី​១​នាក់​ទៀត ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៧ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូ​គ្រឿងញៀន កាលពី​ថ្ងៃ​ទី​២២ ខែ​មករា​នេះ នៅ​កន្លែង​សួរសុខទុក្ខ​អ្នកទោស​មុខ​ពន្ធនាគារ ហើយ​ត្រូវ​មន្ត្រី​ពន្ធនាគារ​ចាប់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​។​ ក្រោយ​ពី​ជនសង្ស័យ​ទាំង​៣​នាក់​នេះ  បាន​រួមគំនិត​គ្នា ធ្វើ​សកម្មភាព​ចែកចាយ​ថ្នាំញៀន ទ្រង់ទ្រាយ​ធំ​នៅក្នុង​ពន្ឋនាគារ​ខេត្ត​ក្រចេះ ។​

​កណី​ចាប់​បង្ក្រាប ការជួញដូរ​ថ្នាំញៀន​នៅក្នុង​ពន្ឋនាគារ​ខេត្ត​ក្រចេះ ពី​សំណាក់​កម្លាំង​សមត្ថកិច្ច  ត្រូវបាន​គេ​និយាយថា គឺ​មិន​មេន​ជា​លើ់ក​ទី​មួយ​នោះ​ទេ កន្លង​មក​ការចាប់​បង្ក្រាប​នេះ គឺ​បាន​ធ្វើឡើង​ជា​បន្តបន្ទាប់ ។

​នគរបាល​បានឲ្យដឹងថា ការចុះ​បង្ក្រាប​ករណី​ជួញដូរ​ថ្នាំញៀន​នៅក្នុង​ពន្ឋនាគារ របស់​អនុរក្យ​ពន្ធនាគា គឺ​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២២ ខែ​មករា ក្នុងនោះ សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ក្នុងនោះ​មាន​ទណ្ឌិត​ដែល​កំពុង​អនុវត្ត​ទោស​ចំនួន​២​នាក់  ដកហូត​គ្រឿងញៀន​ប្រភេទ​ម្ស៉ៅ​ក្រាម​ពណ៌​សរ​(​ម៉ា​ទឹកកក​)១​កញ្ចប់​ធំ រួម​និង​សម្ភារៈ​សម្រាប់​វិច​ខ្ចប់​សំរាប់​ចែកចាយ​មួយចំនួន​ទៀត ។​

​ជនសង្ស័យ​ទាំង​៣​នាក់​នោះ ១​ឈ្មោះ តោ សុខ​ហ៊រ ហៅ​ទូច ភេទ​ស្រី​អាយុ​៥០​ឆ្នាំ ជា​មន្ត្រី​ពេទ្យ​ខេត្ត មាន​ទីលំនៅ​ភូមិ​ស្រែ​ស្តៅ សង្កាត់​អូរ​ឬ​ស្សី​ក្រុង​ក្រចេះ ទី​២​ឈ្មោះ ភូ​ន សុភា​រ័ត្ន  អាយុ​២៧​ឆ្នាំ ជា​ទណ្ឌិត​គ្រឿងញៀន និង​ទី​៣​ឈ្មោះ ផេង វីរៈ អាយុ​២៦​ឆ្នាំ ជា​ពិរុទ្ឋជន​គ្រឿងញៀន ជន​ទាំង​ពីរ​នាក់ សព្វថ្ងៃ​កំពុងតែ​អនុវត្ត​ទោស​ជាប់ចោទ​ករណី​ជួញដូរ​គ្រឿងញៀន និង​កំពុង​អនុវត្ត​ទោស​ទោស តែ​ត្រូវបាន​ឃាត់ខ្លួន​សារ​ជា​ថ្មី​ទៀត លើ​ករណី​ជួញដូរ​គ្រឿងញៀន​ក្នុង​ពន្ឋនាគារ​។​

​ប្រភព​បាន​ឱ្យដឹងថា កាលពី​ថ្ងៃ​ទី​២២​ខែ​មករា ស្ត្រី​ជាប់​សង្ស័យ​ឈ្មោះ តោ សុខ​ហ៊រ ហៅ​ទូច បាន​យក​គ្រឿងញៀន​១​កញ្ចប់​ធំ រួម​និង​ថង់​ថ្លា​ស្ទីក​សំរាប់​រំលែក​ចែកចាយ លាក់​នៅក្នុង​ប្រអប់​ទឹកដោះគោ ចូលទៅ​ក្នុង​ពន្ឋនាគារ ដើម្បី​ប្រគល់​ឱ្យ​ទណ្ឌិត​ទាំង​២​នាក់​ខាងលើ​នេះ សំរាប់​លក់​នៅ​ក្នុង​ពន្ឋនាគារ ។​

​យោងតាម​ចំលើយសារភាព​របស់​ទណ្ឌិ​តទាំង​២​នាក់ បាន​ប្រាប់​សមត្ថកិច្ច​ថា ពួកគេ​ទាំង​២ នាក់ បាន​រៀប​គំរោងការ​នាំយក​គ្រឿងញៀន​ចូល​មក​លក់​នៅ​ក្នុង​ពន្ឋនាគារ ដោយ​ឈ្មោះ ផេង វីរៈ ជា​អ្នក​ទាក់ទង​ទិញ​ថ្នាំញៀន ចំណែក​ឈ្មោះ ភូ​ន សុភា​រ័ត្ន ជា​អ្នក​រៀប​គំរោង​លួចលាក់​នាំ​គ្រឿងញៀន​ចូល​ក្នុង​ពន្ឋនាគារ តាមរយៈ​ម្តាយ​របស់​គេ ឈ្មោះ តោ សុខ​ហ៊រ ។​

​ពាក់ព័ន្ឋ​និង​ករណី​ចាប់​បង្ក្រាប​គ្រឿង​ញៀន​នៅក្នុង​ពន្ឋនាគារ​លោក ខ្វា​សារ៉ន នាយក​ពន្ធនាគា​ខេត្ត​ក្រចេះ​បាន​បញ្ជាក់​ឲ្យដឹងថា ករណី​ខាងលើ​នេះ គឺ​ម្ដាយ​ទៅសួរសុខទុក្ខ​កូន​និង​មាន​ឥ​វ៉ាន​ផ្ញើ ហើយ​មន្ត្រី​របស់​លោក​បាន ឆែកឆេ​ឥ​វ៉ាន​ទាំងនោះ រកឃើញ​គ្រឿង​១​កញ្ចប់​ធំ​លាក់ ក្នុង​ប្រអប់​ទឹកដោះគោ ហើយ​លោក​បាន​បញ្ជា​មន្ត្រី​របស់លោក​ឃាត់ខ្លួន រួម​នឹង​វត្ថុតាង​ប្រគាល់​ឲ្យ​នគរបាល​ប្រឆាំង​គ្រឿងញៀន ហើយ​ការបង្ក្រាប​គ្រឿងញៀន ពី​សំណាក់​មន្ត្រី​របស់​លោក​ប្រគល់​ឲ្យ​ការិយាលយ័​ជំនាញ​នោះ មិនមែន​លើក​ទី​១​ទេ ពី​ពេល​មុន​ធ្លាក់​មាន​ករណី​បោះ​គ្រឿងញៀន ចូល​ពន្ធនាគាឲ្យ​អ្នកទោស​មន្ត្រី​លោក​ឃាត់​ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ​ដែរ ៕

Filed in: គ្រឿងញៀន, ព័ត៌មានជាតិ