សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បង្ក្រាប​បទល្មើស​នេសាទ​ចាប់​បាន​ទូក​អ៊ួ​នយួន​ចំនួន​០៥ គ្រឿង បាន​៣​ថ្ងៃ ត្រូវបាន​គេ​ដោះលែង​បាត់​សមត្តកិច្ច​អន់ចិត្ត​!

​បង្ក្រាប​បទល្មើស​នេសាទ​ចាប់​បាន​ទូក​អ៊ួ​នយួន​ចំនួន​០៥ គ្រឿង បាន​៣​ថ្ងៃ ត្រូវបាន​គេ​ដោះលែង​បាត់​សមត្តកិច្ច​អន់ចិត្ត​!

ខេត្ត​ពោធិ៍សាត់ ៖ ក្រោយពី​មាន​សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ​កាលពី​ថ្ងៃ​ទី​១៧ ខែ​មករា អភិបាលខេត្ត​បាន ដាក់បទបញ្ជា​ទៅកាន់​មន្ត្រី​ជំនាញ​សហកា​រណ៍​និង​កងរាជអាវុធហត្ថ​ខេត្ត ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ដោយ​ចាប់​បាន​ទូក​អួន​របស់​ជនជាតិ​វៀតណាម​ចំនួន​៥​ទូក និង​បន្ត​ចាប់​ចំនួន​៣០​ទូក​ទៀត​ដែល​បាន​លប​លួច​ធ្វើ​សកម្មភាព ក្នុងស្រុក​ចំនួន​៣ ខេត្ត​ពោធិសាត់ «​ស្រុក​បាកាន ស្រុក​ក្រគរ និង​ស្រុក​កណ្តៀង​»​។​

​នៅ​ល្ងាច​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០១៧ នេះ​ទូក​អូន​ចំនួន​៥​ទូក​របស់​ជនជាតិ​យួន​ដែល​សមត្ថកិច្ច​ចាប់បាន​នោះ​ត្រូវបាន​គេ​បង្ហើប​ប្រាប់ថា ខាង​សមត្ថកិច្ច​ជំនាញ​ជលផល​បាន​រៀបចំ​ឯកសារ ដោះ​លែងឲ្យ​មាន​សេរីភាព​វិញ​ឡើង​វិញ​ហើយ​នៅ​ល្ងាច​ថ្ងៃ​នោះ​ដោយសារ​មាន​អ្នក​អន្តរាគមន៍​ពី​អ្នកមានអំណាច ឲ្យមាន​ការសម្របសម្រួ​ល​ធ្វើការ​ផាកពិន័យ រួច​ដោះ​លែង ដើម្បី​កុំ​ឲ្យ​បែក​រឿងរ៉ាវ រហូត​ឈានដល់​ចាប់​ទូក​៣០​គ្រឿង​ទៀត​ដែល​កំពុង​ធ្វើ​សកម្មភាព​។

​សេចក្តីរាយការណ៍​បានអោយដឹង​ថា​ទូក​អ៊ួន​១​គ្រឿង​ត្រូវ​ចំណាយលុយ​ដោះលែង​៤​លាន​រៀល​។​ក្នុងនោះ​ទូក​អ៊ួន​ដែល​ត្រូវ​ដោះ​លែង​មាន​ចំនួន​៣​ទូក​។​

​ប្រភព​ពី​ក្រុម​មន្ត្រី​កងរាជអាវុធហត្ថ​ចូលរួម​បង្ក្រាប​ទូក​អួន​ខាងលើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ឲ្យដឹងថា​:​ពួក​គាត់​ខំប្រឹង​ចុះ​ទៅ​បង្ក្រាប​ទាំង​កណ្ដាល​ថ្ងៃ​ក្ដៅ ម្យ៉ាង​មាន​ទឹក​លលក​ធំៗ​ពិបាក​ក្នុង​ការបង្ក្រាប​ណាស់ ពេល​ដឹង​ថា​: ទូក​អ៊ួន​ត្រូវ​មន្ត្រី​ជលផល​ដោះលែង ពួក​លោក​មាន​អារ​ម្មរណ៍​មិន​សប្បាយចិត្ត​!! -​ផ្ទុយទៅវិញ​នៅ​ខេត្ត​កំពង់ឆ្នាំង សមត្ថកិច្ច​ចាប់អ៊ួន​ជាង​១០​ទូក​គេ​មិន​ដោះលែង ទើប​អាច​លុបបំបាត់​បទល្មើស​ទាំងនោះ​បាន​។

​ពាក់ព័ន្ធ​និង​ករណី​ខាងលើ​នៅ​ថ្ងៃទី ២០ មករា​ឆ្នាំ​២០១៧​នេះ លោក​ភុន​.​សុ​វណ្ណា នាយ​សង្កាត់​ជលផល​ស្រុក​កណ្ដៀង បាន​ប្រាប់​តាម​ទូរ​សព្ទ័​អោយដឹងថា​ការដោះលែង​ទូល​អួន​ខាងលើ​ដោយ​មាន​បទបញ្ជារ​ពី​ថ្នាក់លើ​ដោយ​ធ្វើ​ការពិន័យ​អន្តរកាល​តាមច្បាប់​ស្ដីពី​ជលផល​និង​បាន​ធ្វើ​កិច្ចសន្យា​បញ្ឈប់​មិនអោយ​ធ្វើ​សកម្មភាព​នេសាទ​បន្តទៀត ។ ប៉​ន្តែ​ទោះ​យ៉ាងណាខាង​ថ្នាក់ដឹកនាំ​រងៗ​ក្នុង​ខណ្ឌ​និង​មន្ត្រីជលផល​ខេត្តពោធិ៍សាត់​មួយចំនួន​បាន​សដែង​នូវ​ការ​មិន​ពេញចិត្ត​ចំពោះ​លោក​នាយខ័​ណ្ឌ​ដែល​ពេល​មាន​ករណី​ចុះបង្ក្រាប​ថ្នាក់លើ​បញ្ជា​ពួកគេ ដល់​ពេល​ដោះលែង​មិន​ផ្ដល​ព័ត៌មាន​អោយ​ពួកគេ​ដឹង​នោ​ទេ​សង្ស័យ​ពាក់ព័ន្ធ​អំពើពុករលួយ​។​ម្យ៉ាងវិញទៀត​វា​បាន​ផ្ទុយ​និង​បទបញ្ជា​របស់​សម្ដេច​ក្រ​ឡា​ហោម​ស ខេង​ផងដែរ ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់