សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ទា​ហ៊ាន​កាង​បទល្មើស​នេសាទ​ប្តឹង​អ្នកកាសែត​ដែល​ជួយ​អនុវត្ត​បទបញ្ជារ​បង្ក្រាប​ថា​បរហារ​កេរ្តិ៍​?

​ទា​ហ៊ាន​កាង​បទល្មើស​នេសាទ​ប្តឹង​អ្នកកាសែត​ដែល​ជួយ​អនុវត្ត​បទបញ្ជារ​បង្ក្រាប​ថា​បរហារ​កេរ្តិ៍​?

ខេត្ត​ពោធិសាត់​៖ ចាងហ្វាង​ការផ្សាយ គេហទំព័រ​សារព័ត៍មាន បេះដូង​រាស្ត្រ ត្រូវបាន​មន្ត្រី​យោធា​ម្នាក់​ឈ្មោះ​លឿង សា​រាត់ (​ហៅ​ថា​ន់​) ដែល​គេ​ស្គាល់​ថា​ជា​អ្នក រត់ការ​បទល្មើស​នេសាទ​ទូក​អូស​អួន​និង​អូស​យ៉ាំង​កាវ ប្តឹង​ទៅ​កាន់​តុលាការ ខេត្ត​ពោធិសាត់ ។ ការប្តឹងផ្តង់​នេះ​បាន​កើតឡើង​ក្រោយ​គេហទំព័រ​សារព័ត៌មាន បេះដូង​រាស្ត្រ ដោយ​បាន​ចុះផ្សាយ​ព័ត៌មាន ស្តីពី​ការបង្ក្រាប​បទល្មើស​នេសាទ​ក្នុង​អាណាចក្រ​ខេត្តពោធិសាត់ ដែល​ក្នុងនោះ​បាន​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ឈ្មោះ​ថា​ន់​ដែល​គេ​ស្គាល់​ថា​ជា​ឈ្មួញ​រត់​ការបង្កើត​ឲ្យមាន​បទ​ល្មើស ។

​ករណីនេះ ក្រោយ​ពី​អ្នកសារព័ត៌មាន​បេះដូង​រាស្ត្រ បាន​រាយការណ៍​ជូន លោក​ម៉ៅ​ធនិន្ន​អភិបាលខេត្ត​ពោធិសាត់ អំពី​ករណី​បទល្មើស​ទូក​នេសាទ​អូស​អួន​និង​អូស​យ៉ាំង​កាវ​ចំនួន​៣៥​វង់​ចេញ​ធ្វើ​សកម្មភាព​ក្នុង​បឹង​ទន្លេសាប មក លោក​អភិបាលខេត្ត​ពោធិសាត់​ក៏ បាន​បញ្ជា​ឲ្យ មន្ត្រី​ជំនាញ​ប​ចុះង្ក្រាបប​ទ​ល្មើស​ទូក​យាំង​កាវ និង​ទូក​អ៊ួន​ទាំងនោះ​។ ជាក់ស្តែង​នៅ​ល្ងាច​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៧ មន្ត្រី​ជំនាញ​ក៏​បាន​ចុះ​បង្ក្រាប​ដោយ​ចាប់​បាន​ទូក​អូស​អួន​ចំនួន​៥​គ្រឿង​របស់​ជនជាតិ​វៀតណាម ពិតប្រាកដ មែន​។

​ចំណែក​ទូក​នេសាទ​ចំនួន​៣០​គ្រឿង​ផ្សេងទៀត​បាន​គេចខ្លួន​បាត់​អស់ មិន​ហ៊ាន​ចេញ​ធ្វើ​សកម្មភាព បន្ត​ទៀត​ហើយ​លោក​អភិបាលខេត្ត បាន​បញ្ជា​អោយ​មន្ត្រីជលផល ឃ្លាំ​មើល​សកម្មភាព​បទល្មើស​នេះ​ជា​បន្ត​រហូត​។

​ករណី​នេះ​បាន​ធ្វើ​ឲ្យ​ចាយ​លុយ​អ្នករត់​ការណ៍ ទូក​អ៊ួនរ​បស់​ជនជាតិ​វៀតណាម ឈ្មោះ លឿង សារ៉ាត់​(​ហៅ​ថា​ន់​)​បាត់បង់​ប្រយោជន៍​ពី​បទល្មើស​នេសាទ​ខាងលើ​ក៏​បាន​ប្រើប្រាស់​ការ​គំរាម​តាម​ផ្លូវច្បាប់​ក្នុង​គោលបំណង​បំបាក់ស្មារតី​អ្នក​សារព័ត៍មាន មិន​ឲ្យ​សសេរ​ចុះ​ផ្សាយ​រឿង​ពិត​តទៅទៀត ដែល​ខ្លួន​ជា​មន្ត្រី​យោធា​បាន​ប្រព្រឹត និង​នៅ​ពីក្រោយ​ខ្នង​បទល្មើស​នេសាទ​ខាងលើ​។​ជនជាតិ​វៀតណាម ឈ្មោះ លឿង សារ៉ាត់​(​ហៅ​ថា​ន់​)​បាន​ដាក់ពាក្យ​ប្តឹង​ចាងហ្វាង​ការផ្សាយ​កាសែត (​បេះដូង​រាស្ត្រ​) ទៅកាន់​តុលាការ ខេត្ត​ពោធិសាត់ (​ដោយ​ចោទប្រកាន់ ថា​បាន​ចុះ​ផ្សាយ​ព័ត៍មាន លើ​បណ្តាញ​ទំនាក់ទំនង​សង្គម ស​សេរ​ពាក្យ​មួ​ល​បង្ខួច​បង្កាច់ បំផ្លើស​ការពិត ទំលាក់កំហុស ដែល​ធ្វើអោយ​ប៉ះពាល់ កិត្តិយស និង​អង្គភាព​របស់​គាត់​)​។​ផ្ទុយទៅវិញ​ប់តាម​ការសង្កេត​ប្រសិន​បើ​រឿង​ប្រព្រឹត្ត​បទល្មើស​នេសាទ​មិន​ពិត​មែន​នោះ​ម្លេះ​មន្ត្រីជលផល ក៍​មិន​អាច​ចាប់​ទូក​ប្រព្រឹត្ត​បទល្មើស​បាន​ដែរ​។

ប្រជាពលរដ្ឋ បាន​បង្ហើប​ថា ឈ្មោះ លឿង សាវ៉ាត ហៅ​ថា​ន់ ធ្វើ​ទា​ហ៊ាន ខេត្ត​ពោ​ធ៌សាត់​នេះមាន ឈ្មោះ​ដើម (​ង្វឿង យាំង​ថា​ន់​) ហៅ​ក្រៅ​អា​ថា​ន់ ។​ដោយសារ​តែ​រកស៊ី​រត់​ការ​បទល្មើស​នេសាទ ក្នុង​ខេត្ត​ពោធិសាត់​ជាច្រើន​ឆ្នាំ​កន្លងមក​បាន​កាក់កប ពេល​មាន​លុយកាក់​ច្រើន​ក៏​បាន​ទិញ​ឈ្មោះ ធ្វើ​ជា​ទា​ហ៊ាន​ផ្នែក​ឌឺ​បេ​យោធា​សឹក​រង​ខេត្ត ហើយ​នៅតែ​បន្ត​ជា​អ្នក​រត់ការ​ទូក​យ៉ាំង​កាវ និង​អ៊ួន និង​ឆ្នុក ក្នុង​ខេត្ត​ពោធិសាត់ ដដែល​ជនជាតិ​វៀតណាម​ម្នាក់​នេះ​មាន​ទំនាក់​យ៉ាង​ល្អ​ណាស់ ជាមួយ​មន្ត្រី​សមត្ថកិច្ច​មួយចំនួន​ក្នុង​ខេត្ត​ពិសេស​ជំនា​ជលផល​នេះឯង​។ ។​ទូក​នេសាទ​ខុសច្បាប់​ទាំងនោះ​បាន​ចេញ​ធ្វើ​សកម្មភាព​ក្នុង​ភូមិសាស្ដ្រ​ទឹកដី​ចំនួន​៣​ស្រុក គឺ​(​ស្រុក កណ្តៀង​/​ស្រុក​ក្រគរ /​ស្រុក​បាកាន​) ដោយ​គ្មាន​អ្នក​ណា​ហ៊ាន​ក្អក​ឡើយនា​ពេលកន្លងមក​។

​សម្តេច​តេជោ​ហ៊ុន សែន បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ទី​១៤ មករា ក្នុង​ពិធី​ជួបជុំ​បងប្អូន​អ្នក​សារ​ព័ត​មាន​ប្រមាណ​ជា​១​ពាន់​នាក់​ថា សិទ្ធ​អ្នក​សារព័ត៍មាន មាន​តួនាទី​ឆ្លុះបញ្ចាំង ជា​កញ្ចក់​ឆ្លុះបញ្ចាំង​នៃ​បញ្ហា​ដែល​វា​កើតមានឡើង​។ កញ្ចក់​នោះ​មិនត្រូវ​ជា​កញ្ចក់​ឆ្លុះ​ទៅ​ឃើញ​មនុស្ស​ធាត់​ពេក ឫ​ស្គម​ពេក ទាប​ពេក ឫ​ខ្ពស់​ពេក​នោះ​ទេ ត្រូវ​ឲ្យ​ពិត​ដើ​តួរ​ជា​អ្នក​សារព័ត៍មាន ដើម្បី​រួមចំណែក​កសាង​សង្គម បើ​មិន​ដូច្នោះ តើ​ឲ្យ​មេដឹកនាំ វិនិច្ឆ័យ បែបណា បើ​រឿង​ស ទៅ​ជា​ខ្មៅ !!​ខ្មៅ​ទៅ​ជាស​??? សម្ដេច​បាន​ផ្ដាំ​ថា​សូម​កុំ​ធ្វើ​ការដោះដូរ រវាង​ផលប្រយោជន៍​លុយកាក់ និង​ការ​បំបិទ​ព័ត៍មាន ។

​សារព័ត៍មាន ដែល​ដោះដូរ​លុយកាក់ មិន​អាច​បម្រើ​សង្គម​បានទេ វា​កាន់តែ​ជម្រុញ​សង្គម​ឲ្យ​ប្រព្រិត្ត​អំពើ​ពុករលួយ​ថែម​ទៀត​។​សម្តេច​តេជោ​បញ្ជាក់ថាកា​សែ​ត​បើ ផ្សាយ​ព័ត៍មាន ពិត កុំ​ខ្លាច​គេ​ប្តឹង​។ សារព័ត៍មាន ដែល​ដោះដូរ​និង​ផលប្រយោជន៍​លុយកាក់ មិន​អាច​បម្រើ​សង្គម​បានទេ វា​កាន់តែ​ជម្រុញ​សង្គម​ឲ្យ​ប្រព្រិត្ត​អំពើ​ពុករលួយ​ថែម​ទៀត​។ សម្ដេច​បាន​បញ្ជាក់ថា​៖​បើ​ចុះ​ផ្សាយ​ព័ត៍មាន ថ្លោះ​ធ្លោយ ដោយសារ​មាន​ការតវ៉ា ក្នុងការ​ស​សេរ​ផ្សាយ​កុំ​ខ្លាច​ស​សេរ​កែតម្រូវ​ឲ្យគេ​។

​ការ​ប្ដឺង​ពី​ចោទ​បទ​បរិហាកេរ្ត៍​ដោយ​ការស​រ​សេរ​ព័ត៌មាន​ខុស​ការ​ពិត​នោះ​មិនមែន​ជា​បទ​ព្រហ្មទ័ណ្ឌ​នោះ​ទេ សាមីខ្លួន​មាន​សឹទ្ធ​តវ៉ា​សុំ​អោយ​គេ​សរសេរ​កែ​តម្រូវអោយ​ខ្លួន​វិញ​។

​សារព័ត៌មាន​យើង សង្ឃឹមថា​តុលាការ​នឹង​ព្រះរាជអាជ្ញា​ខេត្ត​ពោធិសាត់ នឹង​ធ្វើការ​ពិនិត្យ​ថ្លឹងថ្លែង​វិន្និច្ឆ័យ​និង​ផ្តល់​ភាព​យុត្តិធម៍​ក្នុង​រឿងក្ដី​នេះ​ដើម្បី​ជួយ​សង្គម​ជាតិ​កុំឲ្យ​ឈ្មួញ​ខឹលខូច​បំផ្លាញ​ជា​មិន​ខាន​! ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់