សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ពលរដ្ឋ​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ផ្ទុះ​ការ​តវា​២​ថ្ងៃ​ជាប់ៗ​គ្នា​សុំ​សម្ដេច​តេជោ​និង​សម្ដេច​កិត្តិ​ព្រឹត​បណ្ឌិត​ជួយ​ផ្ដល់​ដី​សាងសង់លំ​នៅ​ដ្ឋា​ន​ថ្មី​ព្រោះ​គ្មាន​លុយ​ទិញ​នៅលើ​ទីតាំង​ថ្មី​

​ពលរដ្ឋ​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ផ្ទុះ​ការ​តវា​២​ថ្ងៃ​ជាប់ៗ​គ្នា​សុំ​សម្ដេច​តេជោ​និង​សម្ដេច​កិត្តិ​ព្រឹត​បណ្ឌិត​ជួយ​ផ្ដល់​ដី​សាងសង់លំ​នៅ​ដ្ឋា​ន​ថ្មី​ព្រោះ​គ្មាន​លុយ​ទិញ​នៅលើ​ទីតាំង​ថ្មី​

​កំពង់ឆ្នាំង ៖ កាលពី​វេលា​រសៀល​ថ្ងៃទី​២៣ មករា​២០១៧​នេះ ប្រជាពលរដ្ឋ នៅ​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​ខេត្ត​កំពង់ឆ្នាំង​ចំនួន​២១០ គ្រួសារ​ស្មើនឹង ២៥២​នាក់ បាន​លើកគ្នា​មក​តវា នៅមុខ​អធិការដ្ឋាន​នគ​បាល ក្រុង​កំពង់ឆ្នាំង ក្នុង​គោលបំណង  សុំឲ្យ អាជ្ញាធរខេត្ត ជួយ​ដោះស្រាយ ឲ្យបាន​ត្រឹមត្រូវ ក្នុងការ​បន្លាស់​ទី​មកកាន់​ទីតាំង​ថ្មី ដោយសារ​ទីតាំង​ចាស់​នៅ​តាម​ច្រាំងទន្លេរ​ផ្សា​ក្រោម​ដែល​ពលរដ្ឋ​រស់​កន្លង​មក អាជ្ញាធរ​ខេត្ត​ត្រូវ​យក​ធ្វើការ​អភិវឌ្ឍន៍ តំបន់​នោះ​អោយ​ក្លាយជា​តំបន់​ទេសចរណ៍ ។

​ពលរដ្ឋ​បា​លើកឡើង​បញ្ជាក់ថា ការផ្លាស់ប្តូរ​លំនៅដ្ឋាន​នេះ អាជ្ញាធរ​ក្រុង​ខេត្ត មិន​គួរ​អោយ​ពួកគាត់​ទៅ​ទិញ​ដី​ថ្មី​ដើម្បី​សាងសង់​លំនៅដ្ឋាន​ថ្មី​នោះ​ទេ​ព្រោះ​អាជ្ញាធរ បាន​ដកហូត​យក​ដី​របស់​ពួក​គាត់​យក​ទៅ​ធ្វើ​ការអភិវឌ្ឍ​ន៍​តំបន់​ទេសចរណ៍​ហើយ​នោះ គួរណា​តែ​ផ្ដល់​ដី​អោយ​ពួកគាត់​បាន​សាងសង់​លំនៅដ្ឋាន​រស់នៅ​អោយបាន​សមរម្យ​វិញ​(​ដោះដូរ​) ម្យ៉ាង​ទៀត​អាជ្ញាធរ បាន​សន្យា​ជួយ​ចេញថ្លៃ​រុះរើ​ផ្ទះ តាម​ទំហំ​ផ្ទះ​ធំ​និង​តូច ចាប់ពី​៤០០ ដុល្លារ រហូតដល់​១៣០០ ដុល្លារ ចំពោះ​ដី​ដែល​ប្រជាពលរដ្ឋ​ត្រូវ​ទៅ​រស់នៅ​ថ្មី​នោះ​អាជ្ញារ​បាន​តម្រូវអោយ​ប្រជាពលរដ្ឋ គឺ​ត្រូវ​ទិញ​ដោយ​បាន​អោយ​ប្រជាពលរដ្ឋ​បង់​រំ​លោះ រយៈពេល​៣​ឆ្នាំ ក្នុងតម្លៃ​៣៤០០​ដុល្លារ ក្នុង​១​ប្លង់​ផ្ទះល្វែង​(៥​ម៉ គុណ​២០​ម៉​)​ហើយ​កន្លែង​ថ្មី​នេះ​មាន​ចំងាយ​១២០០​ម៉ែត្រ​ពី​ច្រាំងទន្លេរ​ដែល​ជា​ទីតាំង​ចាស់​។

​ពលរដ្ឋ​បញ្ជាក់​ផងដែរ​ថា​ក្នុង​ការផ្លាស់ប្តូរ​លំនៅដ្ឋាន​ទៅកាន់​ទីតាំង​ថ្មី​នេះ ប្រជាពលរដ្ឋ​មានការ​សប្បាយចិត្ត ដោយ​ទទួលបាន​ដី​សាងសង់​លំនៅដ្ឋាន​ថ្មី ដែល​មិន​ប្រឈម​និង​គ្រោះថ្នាក់ ប៉ុន្តែ​ពួកគាត់​មិន​មាន​លុយ​ទិញ​ដី​បង់​រំ​លោះ​នោះឡើយ ដូច្នេះហើយ​បានជា​ប្រជាពលរដ្ឋ​ទាំងនោះ សំណូមពរ​ចំពោះ​សម្តេច តេ​ជោ ហ៊ុន សែន​និង​សម្ដេច​កិត្តិ​ព្រឹត​បណ្ឌិត​ជួយ​អន្តរាគម​ន៍​ឬ​ជួយ​ឧបត្ថម​នូវ ថវិការ​សម្រាប់​ទិញ​ដី​បង់​រំ​លោះ​នោះ ប្រជាពលរដ្ឋ​ទាំងនោះ​មិន​ប្រឆាំង​និង​ការអភិវឌ្ឍន៍​របស់​ខេត្ត​ទេ តែ​សូមឲ្យ​ជួយ​ដោះស្រាយ​ឲ្យបាន​ត្រឹមត្រូវ ៕

 

Filed in: ព័ត៌មានជាតិ