សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ករណី​បញ្ឈប់​ការផ្សាយ​កម្មវិធី​ស្រ៊ី​ស្ព្រីង នៅលើ​ស្ថានីយ៍​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣​ចាំ​មើល​ថា​តើ​ក្រសួង​ព័ត៌មាន ឬ​វិទ្យុ ABC?

​ករណី​បញ្ឈប់​ការផ្សាយ​កម្មវិធី​ស្រ៊ី​ស្ព្រីង នៅលើ​ស្ថានីយ៍​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣​ចាំ​មើល​ថា​តើ​ក្រសួង​ព័ត៌មាន ឬ​វិទ្យុ ABC?

​ភ្នំពេញ ៖​ថ្ងៃទី​២៤ មករា គេ​មិន​ទាន់​ឮ​ប្រតិកម្ម​ពី​លោក សេង ប៊ុន​វេ ង​ហៅ​អាចារ្យ​អេ​ម្ចាស់​ស្ថា​នី​វិទ្យុ​AC​ទេ តែ​កញ្ញា​ស៊ី​ខេ ដែលជា​អ្នក​ផ្លោះ​តុ បាន​សុំទោស ហើយ​បាន​ពន្យល់​ថា​កម្មវិធី​គេ​តម្រូវ​ចឹង​មក​ក្រុម​ការងារ​វិទ្យុ​អេ​ប៊ី​ស៊ីបាន​ប្រតិកម្ម​ស្ងាត់ៗ ដោយ​បិទ​ព​ណិ​បៃតង​ហ្វេ​សប៊ុក​ផែ​ក​ABC Cambodia family​ដែល​ទទួលបាន​ការចូល​មើល​និង​ឡា​ចក​ម្មិន​ជា​ច្រើន​។​

​ប្រតិកម្ម​នេះ​បាន​កើតឡើង​ក្រោយពី​លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ សម្រេច​ចេញ​លិខិត​មួយ​ចុះ​ថ្ងៃ​ទី​២៤​មករា​បញ្ឈប់ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣​មិន​ឲ្យ​សហកា​រជួល​ម៉ោង​ការផ្សាយ​របស់​វិទ្យុ ABC កម្ពុជា​របស់​លោក​អាចារ្យ A នៅ​ពេល​ព្រឹកៗ​សំអាងថា កម្មវិធី​របស់​វិទ្យុ ABC នោះ ខ្វះ​សីលធម៌ និង​ធ្វើឲ្យប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ពិធីករ ពិធី​ការិនី​ផ្សេងទៀត ។​

​សូមបញ្ជាក់​ថា​ស្ថានីយ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣ រាជធានី​ភ្នំពេញ បាន​ជួល​ម៉ោង​ផ្សាយ​ឲ្យ​វិទ្យុ ABC ដែល​មាន​លោក​សេង​ប៊ុន​វែង​ហៅ​អាចារ្យ A ជា​ប្រធាន​ផ្សាយ​កម្មវិធី​អេ​ប៊ី​ស៊ីស្រ៊ី​ស្ព្រីង​(ABC 3 Spring)​រយៈពេល​៣​ម៉ោង​ក្នុង​មួយ​ព្រឹក​។ ប៉ុន្តែ​បន្ទាប់ពី​ដំណើរការ​ផ្សាយ​កម្មវិធី​នេះ មួយ​រយៈពេល​ខ្លី​កន្លងមក បាន​កើតមាន​ប្រតិកម្ម​ពី​សំណាក់​មហាជន​ជាច្រើន ដោយ​ធ្វើ​ការរិះគន់​ទៅលើ​ពិធីករ ពិធីការ​នី នៃ​កម្មវិធី​ចម្រុះ ABC 3 Spring ដែល​បាន​ប្រព្រឹត្តិ​នូវ​អំពើ​ពុំ​គួរ​គប្បី​(​បា​ហ្គាយ​) ដោយ​សម្តែង​កាយវិការ​មិន​សមរម្យ ការប្រើ​ពាក្យ​សម្តី​ខ្វះ​សីលធម៌ វិជ្ជាជីវៈ​ជា​អ្នកសារព័ត៌មាន និង​បាន​ប្រមាថមើលងាយ​អ្នក​ស្តាប់ ក៏ដូចជា​ទូរទស្សនិកជន ក្នុងពេល​កំពុង​បំពេញ​ភារកិច្ច​របស់​ខ្លួន​។​

​លិខិត​របស់​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែល​ផ្ញើ​ជូន​លោក ខាំ​ពូន កែវ​មុណី​អគ្គនាយក​ស្ថានីយ​វិទ្យុ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣ រាជធានី​ភ្នំពេញ​បាន​លើកឡើង​ថា​៖ កន្លងមក ក្រសួង​ព័ត៌មាន​បាន​ឯកភាព​អនុញ្ញាតឲ្យ​លោក​ខាំ​ពូន កែវ​មុណី ធ្វើ​កិច្ច​សហការ​ជាមួយ​ស្ថានីយ​វិទ្យុ ABC កម្ពុជា FM 107.50MHz ក្នុង​ការផលិត​កម្មវិធី​ចម្រុះ ដើម្បី​ធ្វើ​ការផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣ រាជធានី​ភ្នំពេញ រយៈពេល​៣​ម៉ោង​ក្នុង​មួយថ្ងៃ ដោយ​ចាប់ពី​ម៉ោង​៦ ដល់​ម៉ោង​៩ ព្រឹក​។

​ប៉ុន្តែ​បន្ទាប់ពី​ស្ថានីយ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣ រាជធានី​ភ្នំពេញ បាន​ដំណើរការ​ផ្សាយ​កម្មវិធី​នេះ មួយ​រយៈពេល​ខ្លី​កន្លងមក បាន​កើតមាន​ប្រតិកម្ម​ពី​សំណាក់​មហាជន​ជាច្រើន​ធ្វើ​ការរិះគន់ ទៅលើ​ពិធីករ ពិធីការ​នី កម្មវិធី​ចម្រុះ ABC 3 Spring ដែល​បាន​ប្រព្រឹត្ត​នូវ​អំពើ​ពុំ​គួរ​គប្បី ដោយ​សម្តែង​កាយវិការ​មិន​សមរម្យ ការប្រើ​ពាក្យ​សម្តី​ខ្វះ​សីលធម៌ វិជ្ជាជីវៈ​ជា​អ្នកសារព័ត៌មាន និង​បាន​ប្រមាថ​មើល ងាយ​អ្នក​ស្តាប់ ក៏ដូចជា​ទូរទស្សនិកជន ក្នុងពេល កំពុង​បំពេញ​ភារកិច្ច​របស់​ខ្លួន ដែល​ធ្វើឲ្យប៉ះពាល់ ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ពិធីករ ពិធី​ការិនី​ផ្សេងទៀត​។

​តាម​លោក ខៀវ កាញារីទ្ធ បញ្ជាក់ថា “​ដើម្បី​បញ្ចប់​នូវ​ប្រតិកម្ម​ពី​សំណាក់​មហាជន និង​ភាព​អសកម្ម​ទាំងឡាយ ដែល​បាន​កើតឡើង​ជា​បន្តបន្ទាប់​មកនេះ ក្រសួង​ព័ត៌មាន​តម្រូវ​ឲ្យ​ឯកឧត្តម បញ្ឈប់​កិច្ចសហការ​ផលិតកម្ម​វិធី​ផ្សាយ​រវាង​ស្ថានីយ​វិទ្យុ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣ រាជធានី​ភ្នំពេញ ជាមួយ​ស្ថានីយ​វិទ្យុ ABC កម្ពុជា FM107.50MHZ ជាបន្ទាន់​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។

​សូមបញ្ជាក់​ថា​កន្លងមក​វិទ្យុ​អេ​ប៊ី​ស៊ី​ដែល​បាន​ប្រើរថយន្ត​គ្មាន​ឯកសា​គ្រប់គ្រាន់​ទៅធ្វើ​សកម្មភាព​ហើយ​ក៏​ត្រូវ​បាន​មន្ទីរ​សុខាភិបាល​ចាប់​ឃាត់ទុក​។​ពេល​នោះ​វិទ្យុ​អេ​ប៊ីស៊ី​បាន​ធ្វើ​យុទ្ធនាកា​រវាយ​លុក​ទៅលើ​មន្ទី​សុខាភិបាល​ទទួលបាន​ជោគជ័យ​រហូត​លោក​ប្រធាម​ន្ទីរ​ដែល​គេ​ដឹងថា​ជា​មនុស្ស​ស្និទ្ធ​ជាមួយ​លោក​រដ្ឋមន្ត្រី​ក្រ​សួងុ​ស​ខា​ភិបាល​ម៉ម​ប៊ុនហេង​ត្រូវបាន​គេ​ដក​ពី​តំណែង​។

​ការពិត​ជោកជ័យ​របស់​វិទ្យុ​អេ​ប៊ី​ស៊ីគឺ​ដោយសារអតី​ប្រធានម​ន្ទីរ​សុខាភិបាល​ប្រព្រឹត្ត​ខុស​ដែរ​គឺ​ចាប់​ឡាន​អេ​ប៊ី​ស៊ីទុក​តាមរបៀប​សង​សឹក​ដោយ​សារ​វិទ្យុ​នេះ​វា​ប្រហា​រលើ​ឆ្មប​ម្នាក់​ដែល​ប្រព្រឹត្ត​ខុស​តែ​ជា​មនុស្ស​របស់​លោក​ប្រធាន​មន្ទីរ​កាន់ជើង​។​ក្រៅពី​នោះ​លោក​អតីប្រធាន​មន្ទីរចាស់​ពុករលួយ​និង​បក្ខពួក​និយម​ដោយសារតែ​អាង​រដ្ឋមន្ត្រី​ចឹង​វា​បាន​ដឹង​ដល់​សម្តេច​តេជោ​ទៅ​។

​ឥឡូវ​ករណី​កម្មវិធី​អេ​ប៊ីស៊ី​ស្ព្រីង​ដែល​ត្រូវបាន​រដ្ឋមន្ត្រី​ក្រសួ​ង​ព​តិមាន​ហាម​មិនឲ្យ​ទូរទស្សន៍ប៉ុស្ត​លេខ​៣​ជួល​ម៉ោង​ឲ្យ​នេះ​វា​នឹង​មាន​អ្វី​កើតឡើង​?​។​ព្រោះ​ថា​កម្មវិធី​អេ​ប៊ី​ស៊ីស្រ៊ី​ស្ព្រីង​របស់​វិទ្យុ​អេ​ប៊ី​ស៊ី​និង​ហ្វេ​សប៊ុក​អេ​ប៊ី​ស៊ីខែ​បូ​ឌៀ​ហ្វា​មិលី​(ABC Cambodia family)​នេះ​បាននិងកំពុង​ធ្វើ​យុទ្ធនាការ​វាយប្រហា​រ​វិទ្យុ​អាស៊ី​សេរី​ដែល​កម្មវិធី​នេះ​ចាត់ទុកថា​ជា​វិទ្យុ​ប្រតិកិរិយា​ព្រោះ​បំផុស​ឲ្យ​អាមេរិក​ទារបំណុល​ពី​ខ្មែរ​។​បើ​គិត​ទៅ​មាន​ប្រយោជន៍​ខ្លាំង​គួ​សមដែរ​។

​តើកូ​ដ្ឋ​កម្ម​ដែល​វិទ្យុ​អេ​ប៊ី​ស៊ី​ធ្វើ​ដោយ​ឈប់​ធ្វើ​សកម្មភាព​វាយប្រហារ​វិទ្យុ​អាស៊ីសេរី​ដែល​ជា​វិទ្យុ​វា​ប្រហារ​រដ្ឋាភិបាល​នោះ​វា​អាច​នឹង​ធ្វើឲ្យ​សម្តេច​តេជោ​មិន​សប្បាយ​ចិត្តអ​ត់​?​។​ចឹង​បើ​ពិនិត្យ​ឲ្យដល់​តិច​ទៅ​បំរាម​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​ព​តិមាន​នឹង​ទទួល​ផល​បែបណា​?​។​ព្រោះ​វា​គឺជា​ការ​ការដាក់ទុន​ធំ​មួយ​ដែល​មិន​អាច​នឹកស្មាន​ដល់​ប្រសិនបើ​ទង្វើ​របស់​លោក​រដ្ឋមន្ត្រី​ចំពោះ​ក្រុម​ការងារ​អាចារ្យ​អេ​មិនបាន​ឆ្លង​នាយករដ្ឋមន្ត្រី​?​។

 

Filed in: ព័ត៌មានជាតិ