សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ពលរដ្ឋ​ជិត​១០០​នាក់​លើកគ្នា​មក​រំដោះ​គោយន្ត​កន្ត្រៃ​បី​គ្រឿង​នៅ​ស្រុក​សំបូរ​

ពលរដ្ឋ​ជិត​១០០​នាក់​លើកគ្នា​មក​រំដោះ​គោយន្ត​កន្ត្រៃ​បី​គ្រឿង​នៅ​ស្រុក​សំបូរ​

​ក្រចេះ ៖ ប្រជាពលរដ្ឋ​នៅ​ឃុំ​រលួស ស្រុក​សំបូរ ខេត្ត​ក្រចេះ ប្រមាណ​ជិត​១០០​នាក់​បាន​លើកគ្នា​មក​ដោះ​គោយន្ត​កន្ត្រៃ​បី​គ្រឿង នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ អូរ​គ្រៀង ស្រុក​សំបូរ ខេត្ត​ក្រចេះ កាលពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៧ ដែល​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​សង្កាត់រ​សួ​ល ឃាត់​ទុក​កាល​យប់​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៧​។​

​លោក សេង ស៊ី​ចាន់​ដា​រុន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង បានឲ្យដឹងថា គោយន្ត​កន្ត្រៃ​ចំនួន​៣​គ្រឿង ដឹក​ឈើប្រណិត​ប្រភេទ​ធ្នង់​ដែល​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាប់​យក​ទៅ​ផ្ញើ​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង កាលពី​យប់​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៧​នេះ ស្រាប់តែ​នៅ​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០១៧ នេះ​មាន ប្រជា​ពល​ជិត​១០០​នាក់ ជិះ​ម៉ូតូ​មក​ឈប់​នៅ​មុខ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង ហើយ​នាំគ្នា​ចូលទៅ​ក្នុង​សង្កាត់​រុញ​រថយន្ដ​ម៉ាក​តា​កូម៉ា​ចេញ ហើយ​រំដោះ​យក​គោយន្ត​កន្ត្រៃ​ចំនួន​បី​គ្រឿង​ទៅ​ដោយ​សុ​វត្តិភាព​។​

​លោក​បាន​បន្តទៀតថា ករណី​ប្រជាពលរដ្ឋ​បាន​ទៅ​រំដោះ​វត្ថុតាង ដោយ​មិន​គោរព​ច្បាប់​ទំលាប់​នោះ លោក​កំពុង​កសាង​សុំ​រឿង​ប​ញ្ថ្នូ​ន​ទៅ​ថ្នាក់លើ​របស់​លោក​ដើម្បី​ចាត់ការ​បន្ត​។​

​សូមបញ្ជាក់​ថា សំរាប់​ខេត្តក្រចេះ ករណី​ប្រជាពលរដ្ឋ​ទៅ​រំដោះ​វត្ថុតាង​ក្រោ​ពី​សមត្ថកិច្ច​បង្គ្រាប​បាន​នោះ​ជា​ច្រើនលើក​ហើយ ៕

 

IMG-20170123-WA0007

IMG-20170123-WA0009

Filed in: ព័ត៌មានជាតិ