សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អាជីវករ​ផ្សារ​បាន​លុង​មានប្រតិកម្ម​ទៅ​លើ​ក្រុមហ៊ុន​គីម​ជ្រា​បញ្ហាសំរាម​គរ​ចោលមុខ​ផ្សារ​ក្រុង​បាន​លុង​

អាជីវករ​ផ្សារ​បាន​លុង​មានប្រតិកម្ម​ទៅ​លើ​ក្រុមហ៊ុន​គីម​ជ្រា​បញ្ហាសំរាម​គរ​ចោលមុខ​ផ្សារ​ក្រុង​បាន​លុង​

ខេត្ត​រតនគិរី​៖ គំនរ​សំរាម​គរ​ដូច​ភ្នំ​នៅមុខ​ផ្សារ​បាន​លុង​ត្រូវ​អាជីវករ​រិះគន់​យ៉ាងខ្លាំង​ទៅលើ​ក្រុម​ហ៑ុន​គីម​ជ្រា​ដែល​មាន​លោក​ជា គួង​ទទួលខុសត្រូវ​មិនបា​ន​ប្រមូលយក​ទៅ​ទីលាន​ចាកសំរាម​នោះឡើយ​។  គំនរ​សំរាម ទាំងនេះ​ត្រូវ​ក្រុម​អ្នក​សារព័ត៌ មាន​យើង ប្រទះ​ឃើញ​គរ​ចោល​នៅមុខ​ផ្សារ​ឈាង​ខាងលិច​បេនឡាន ណែនណាន់​តាន់តាប់​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០១៧ នៅត្រង់​ចំណុច​មុខ​ផ្សារ​បាន​លុង​ស្ថិតក្នុង​ភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង បាន​លុង​។​

​អាជីវករ​មួយក្រុម​កើតទុក្ខ​ពុំ​សុខចិត្ត​លើក​ប៉ា​ដា​ម្នាក់​មួយ​ជួបជុំគ្នា​នៅមុខ​សាលាក្រុង ដើម្បី​សុំ​អន្តរាគមន៍​ពី​លោក​អភិបាលក្រុង និង អាជ្ញាធ័រ​ពាក់ព័ន្ធ ទីមួយ សុំ​បញ្ឈប់​លោក ជា គួង អោយ​ដឹក​ជញ្ជូន​សំរាម​ចេញ ពី​ក្នុង​និង​ក្រៅ​ផ្សា​។​ ទី​ពីរ​ប្រគល់​ការប្រមូល​សំរាម​ទៅ​ទីលាន​ចាកសំរាម​មក​អោយ​មក​ក្រុម​ហ៑ុន ហេង​ដា​រ៉ា ទទួលខុសត្រូវ​វិញ​ជាបន្ទាន់​។​ ​ពីព្រោះ ក្រុមហ៊ុន​លោក ជា គួង មិន​បាន​យកចិត្តទុកដាក់​គោរព​ទៅតាម​គោលការណ៍ និង​សៀវភៅ​បន្ទុក  ដែល​ក្រុម​ហ៑ុន​ហេង​ដា​រ៉ា បាន​បង់​ក្នុង​១​ខែ នៃ​ទឹកប្រាក់​ចំនួន​បួន​លាន​ប៉ែតសិប​មុឺន​រៀលគ​ត់ ជា​ប្រចាំ​មិន​ដែល​អាក់ខាន ដោយ​មាន​ទាំង​កន្ទុយ​ប័ណ្ណ​(​វិក័យប័ត្រ​)​ថែមទៀត​ផង​។​

តែ​ផ្ទុយទៅវិញ  លោក​ជា គួង  បែរ​ជា​ទុក​សំរាម​ចោល​បី ទៅ​បួន​ថ្ងៃ​ឯណោះ​មិន​ដឹកជញ្ជូន​ទៅ​ចាកចោល​នៅ​ទីលាន​ចាកសំរាម​នោះឡើយ​។ ទុក​អោយ​សំរាម​ស្អុយរលួយ ជះក្លិន​អា​សោធ ពេញ​ផ្សារ​បាន​លុង  ធ្វើអោយប៉ះពាល់  សុខភាព​ប្រជា​ពលរដ្ធ  និង​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ ហើយ​ក៍មាន​ការរិះគន់​ពី​សំណាក់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​ចូល​មក​ទស្សា​នាកំ​សាន្ត ក្នុង​ខេត្ត​នេះ​ផង​ដែរ ។​

​លោក ជាម  សុផាត គណះកម្មការ គ្រប់គ្រង​ផ្សា​បាន​លុង បានអោយដឹងថា សំណូមពរ អោយ​បញ្ឈប់​ក្រុមហ៊ុន ជា គួង​ក្នុង​ការប្រមូល​សំរាម​ចេញពី​ផ្សា​បន្ត​ទៀត​ទៅ​ពីព្រោះ លោក ជា គួង មិនបាន  គោរព​តាម  សៀវភៅ​បន្ទុក​នោះឡើយ ។ លោក​បន្តថា រាល់​ការប្រមូល​សំរាម​ពី​ក្នុង​ផ្សារ មក​គរ​ទុក​នេះ គឺជា​កម្មករ​របស់​លោក សំរាប់​អោយ​ក្រុម​ហ៑ុន​លោក ជា គួង​ប្រមូល​ចេញ​ជា​រៀងរាល់ថ្ងៃ​។

​តែ​ផ្ទុយទៅវិញ ក្រុមហ៊ុន​លោក ជា គួង មិន​បាន​គោរព​តាម​គោលការណ៍​របស់​ក្រុមហ៊ុន​នោះ​ឡើយ ។

​លុះ​មកដល់​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៧   ក្រុមហ៊ុន គីម ជ្រា ក៏៏​បាន​អោយ​បុគ្គ​លឹក​របស់ខ្លួន​ប្រមូល​សំរាម​ដែល​ស្អុយរលួយ​យកមក​ចាក់​លើ​ផ្លូវ​សាធារណ​: នៅមុខ​ផ្សារ​បាន​លុង ហើយ​ក៏​អោយ​បុគ្គ​លឹក​របស់ខ្លួន​ជាច្រើន​នាក់​មក​តវ៉ា​ទៀមទារ​លុយ​ដែល​ក្រុមហ៊ុន ហេង ដា​រ៉ា ពុំ​ដែល​ជំពាក់​នោះ​សោះ ហើយ​ក៏​ចោទថា ក្រុមហ៊ុន​ហេង​ដា​រ៉ា​ជំពាក់​លុយ​ប្រមូល​សំរាម​របស់​គាត់​ទៅ​វិញ​។​

​លោក​ឧកញ៉ា សា លាង​បាន​បញ្ចាក់​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ផង​ដែរ​ថា លោក​ពុំ​ដែល​ជំពាក់​លុយ ក្រុមហ៊ុន គីម  ជ្រា នោះទេ  ព្រោះ​នៅក្នុង​សៀវភៅ​បន្ទុក ក្រុមហ៊ុន​របស់​លោក បាន​ចំណាយ​ទៅលើ ការប្រមូល​សំរាម ក្នុង​និង​ក្រៅ​បរិវេណ​ផ្សារ​និង​បោសសំអាត​អោយ​ស្អាត​ចំនួន​បី​លាន​ប្រាំ​សែន​រៀល​គត់​ជា​រៀងរាល់ខែ ។​

ប៉ុន្តែ​ក្រុមហ៊ុន​គីម ជ្រា មិន​បាន​ប្រមូល​សំរាម ក្នុង​និង​ក្រៅ​បរិវេណ​ផ្សារ ឬ​សំអាត​នោះទេ ទើប​លោក​ដក​ប្រាក់​ចំនួន​ប្រាំ​សែន​រៀល​វិញ មក​ជួល​អោយ​កម្មករ​សំរាប់​ប្រមូល និង​សំអាត​ក្នុង​និង​ក្រៅ​បរិវេណ​ផ្សារ ដោយ​ចំណាយ​អស់ មួយ​លាន​ប្រាំបី​សែន​រៀល​។​

​បើ​គិត​ទៅ​ក្រុម​ហុ៑ន គីម ជ្រា​នៅ​ជំពាក់​ក្រុម​ហុ៑ន​ហេង​ដា​រ៉ា​ក្នុង​ទឹកប្រាក់​ចំនួន​មួយ​លាន​បី​សែន​រៀល​(1300000​រៀល​)​ឯណោះ​។​

​ក្នុង​ព្រឹក​ថ្ងៃ​ដដែល​នេះដែរ  គេ​ក៍​ឃើញ​វត្តមាន​អាជ្ញាធ័រ​មូល​ដ្ធា​ន​កងកម្លាំងប្រដាប់អាវុ​ធ ដែល​ដឹកនាំ​ដោយ លោក  ផន សុ​ផៃ  នាយការិយាល័យ​សណ្តាប់​ធ្នាប់​នៃ​ស្នងការដ្ធាន​នគរបា​ល​ខេត្តរតនគិរី បាន​ចុះ​ទៅ​សម្របសម្រួល​និង​ធ្វើ​ចរាចរណ៍ កុំអោយ​មាន​ការធ្វើ​អំពើ​ហិង្សា  និង​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណ​: លោក​បន្តថា ការសម្របសម្រួល​នេះ​លុះត្រាតែ​មាន បញ្ជា​ពី​អាជ្ញាធ័រ ខេត្ត​ទើប​អាច​ទប់ស្កាត់បាន ។​

​គួរ​បញ្ចាក់​ផងដែរ​ថា អ្នកវិនិយោគ​ផ្សារ និង ក្រុម​ហ៑ុន គីម ជ្រា វិវាទ​គ្នា​ក្លាយ ជា​ជំងឺ​ដ៏​រាំ​រ៉ៃ​ជា​យូរ​ឆ្នាំ​មកហើយ ជាពិសេស លោក​ជា គួង  អោយ​បុគ្គ​លឹក​របស់ខ្លួន ដើរ​យក ផាស៊ី ពី​អាជីវករ​លក់ដូរ​ក្នុង​ផ្សា​ជា​រៀងរាល់ថ្ងៃ​ផ្ទុយ​ពី​សៀវភៅ​បន្ទុក ធ្វើ​អោយ​អាជ្ញាធ័រខេត្ត ឈឺ​ក្បាល​ដោយសារ លោក ជា គួង ៕​

 

market-banlung-(2) market-banlung-(3) market-banlung-(4) market-banlung-(1)

Filed in: ព័ត៌មានជាតិ