សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សន្និបាត​គណកម្មាធិកា​រ​មូលដ្ឋាន សហគម​មន្ត្រីរាជការ​ស៊ីវិល​ក្រសួងមហាផ្ទៃ​ខេត្ត​បាត់ដំបង​

សន្និបាត​គណកម្មាធិកា​រ​មូលដ្ឋាន សហគម​មន្ត្រីរាជការ​ស៊ីវិល​ក្រសួងមហាផ្ទៃ​ខេត្ត​បាត់ដំបង​

លោក​វិស្វករ ងួន រនតៈ អភិបាលខេត្ត​ស្តីទី នៃ​គណ​អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ ក្នុង​កម្មវិធី​បើក​សន្និបាត គណកម្មាធិការ​មូលដ្ឋាន សហគមន៍​មន្ត្រីរាជការ​ក្រសួងមហាផ្ទៃ នៅ​សាលាខេត្ត​បាត់ដំបង អាណត្តិ​ទី​២ កាលពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ដោយ​បញ្ជាក់​ថា ក្នុងនាម​អាជ្ងាធរខេត្ត សូម​សំដែង​ការអបអរសាទរ និង​ចូលរួម​គាំទ្រ​យ៉ាង​ពេញ​ទំ​ហ៊ឹ​ង ដល់​អង្គសន្និបាត​ នាពេលនេះ​ ។​

​លោក​វិស្វករ អភិបាលខេត្ត​ស្តីទី​បាន​បញ្ជាក់ទៀតថា ការរៀបចំ​សន្និបាត​នេះ ធ្វើឡើង​ស្រប​តាម​សេចក្តីជូនដំណឹង លេខ ០០២ ស​,​ជ​,​ណ​,​ឈ​,​ម​,​រ​,​ស​,​ម​,​ផ ចុះ​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៤ របស់​គណកម្មាធិការ​កណ្តាល សមាគម​មន្ត្រីរាជការ ស៊ីវិល ក្រសួង​មហាផ្ទៃ​ស្តីពី​ការរៀបចំ សន្និបាត សាខា​គណកម្មាធិការ​មូលដ្ឋាន សមាគម​មន្ត្រីរាជការ​ស៊ីវិល ក្រសួងមហាផ្ទៃ នៅ​ទីស្តីការក្រសួង សាលា​រាជធានី​ខេត្ត​ទាំង ២៤ ដែល​តម្រូវ​គណកម្មាធិកា​រ​មូលដ្ឋាន ស​មាគ​មន្ត្រីរាជការ​ស៊ីវិល​ក្រសួងមហាផ្ទៃ នៅតាម​សាខា​នី​មួយៗ​នៃ​រាជធានី​ខេត្ត រៀបចំ​ធ្វើ​សន្និបាត​ក្នុង​ចន្លោះ​ចាប់ពី​ថ្ងៃ​ទី ០១ ខែ​សីហា រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៤ ។​

​ដើម្បី​ស្រប​តាម​លក្ខន្តិកៈ របស់​សមាគម​មន្ត្រីរាជការ​ស៊ីវិល​ក្រសួងមហាផ្ទៃ ដែល​បាន​កំណត់ និង​ស្របពេល​ដែល គណកម្មាធិការ​មូលដ្ឋាន​សាខា​សមាគម មន្ត្រីរាជការ​ស៊ីវិល​ក្រសួងមហាផ្ទៃ នៅ​សាលាខេត្ត​បាត់ដំបង​អាណត្តិ​ទី​២ ដែល​បាន​ខិតខំ បំពេញ​តួនាទី ភារកិច្ច​របស់​ខ្លួន​កន្លងមក ស្រប​តាម​លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង​ក៏ដូចជា​ការណែនាំ  និង​លិខិត​បទដ្ឋាន​នានា របស់ គណកម្មាធិការ​កណ្តាល​សមាគម មន្ត្រីរាជការ​ស៊ីវិល​ក្រសួងមហាផ្ទៃ ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ លើក​ពី​ផលប្រយោជន៍ ដ៏ ឧត្តុងុឧត្តម ជូន​សមាជិក​សកម្ម របស់​សមាគម​ដែល​បាន​ទទួលមរណៈភាព និង​គ្រួសារ​សមាជិក​សកម្ម ដែល​បាន​មរណៈ​ផងដែរ​។
​ខ្ញុំ​ជឿជាក់​ថា​សមាជិក​សន្និបាត និង​ចូលរួម​ផ្តល់​គំនិត យោបល់​ទស្សនៈ​ល្អៗ ក្នុង​ការពិភាក្សា​ឱ្យបាន​ផុលផុស ដើម្បី​ឆ្លុះ​បញ្ចាំ លើ របាយការណ៍​បូកសរុប​លទ្ធផល​ការងារ របស់​គណកម្មាធិការ​មូលដ្ឋាន សាខា​សមាគម​មន្ត្រីរាជការ​ស៊ីវិល​ក្រសួងមហាផ្ទៃ នៅ ខេត្ត​បាត់ដំបង ក្នុង​អាណត្តិ​ទី​២ និង​លើក​ទិសដៅ អនុវត្ត​បន្ត​អាណត្តិ​ទី​៣ ពិសេស​ប្រមូល​គំនិតល្អៗ​សម្រាប់​ដាក់​ជូន​មហាសន្និបាត ៕

 

2014_10_01d1 (2) 2014_10_01d1 2014_10_01d1 (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី