សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សមត្ថកិច្ច ចាប់​បាន​ចោរលួច​ម៉ូតូ ២​នាក់ ឆែកឆេរ​រក​ឃើញ​ម៉ូតូ ៦​គ្រឿង នៅ​ឃុំ​ជ្រោយ​បន្ទាយ​

សមត្ថកិច្ច ចាប់​បាន​ចោរលួច​ម៉ូតូ ២​នាក់ ឆែកឆេរ​រក​ឃើញ​ម៉ូតូ ៦​គ្រឿង នៅ​ឃុំ​ជ្រោយ​បន្ទាយ​

ក្រចេះ ៖ ពលរដ្ឋ​ឃុំ​ជ្រោយ​បន្ទាយ ផ្អើល​ភ្លុក​ទឹក​ភ្លុក​ដី​នាំគ្នា​ចោមរោម​មុខ​ប៉ុស្ដិ៍ នគរបាល​រដ្ឋបាល​ជ្រោយ​បន្ទាយ គ្រា​ដែល​ក្រុមចោរ​លួច​ម៉ូតូ​ពីរ​នាក់ ត្រូវ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចាប់ខ្លួន ។​

​លោក​អនុសេនីយ៍ទោ អេង ហឿន មេ​ប៉ុស្តិ៍​ជ្រោយ​បន្ទាយ បានឲ្យដឹងថា ករណី​ចុះបង្ក្រាប​ក្រុមចោរ​លួច​ម៉ូតូ​នេះ ធ្វើឡើង​បន្ទាប់​ពី​សមត្ថកិច្ច​ប្រទះ​ឃើញ​ក្រុម​ចោរ ២​នាក់ កំពុង​ជិៈ​ម៉ូតូ​មុខសញ្ញា​ដែល​បាត់ ក៏​ដេញ​តាម​ចាប់ប្រផាក់​ប្រភេញ​តែម្តង ពេលនោះ​ក្រុមចោរ​ក៏​ផ្ដួល​ម៉ូតូ​រត់​គេចខ្លួន​បាត់ ។​

​លោក​បាន​បន្តថា ដោយ​មាន​ការយកចិត្ត​ទុក​បញ្ជារ ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍​ស្នងការ​ខេត្ត លន់ សា​ផាត និង​លោក​អធិការ​ស្រុក​ព្រែក​ប្រសព្វ កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍នគរបាល​បាល​រដ្ឋបាល​ជ្រោយ​បន្ទាយ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ ស្នាក់ការ ៧០៦ និង​កម្លាំងយោធា ប្រចាំការ​នៅ​ជ្រោយ​បន្ទាយ រួម​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ បាន​ប្រតិបត្តិ​ការណ៍ ចាប់​ចោរ​លួច​ម៉ូតូ​បាន​ចំនួន ២​នាក់ ដល់​ទីតាំង​កន្លែង​លាក់ខ្លួន និង​ស្ដុក​ទុក​វត្ថុតាង ព្រមទាំង​ឆែកឆេរ​រកឃើញ​វត្ថុតាង ម៉ូតូ ចំនួន ៦​គ្រឿង និង​ឧបកណ៍​សម្រាប់​ធ្វើសក​ម្ម​ភាពលួច​មួយចំនួន នៅ​ចំណុច បុស​ផ្អាវ ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ ។​

​ជនសង្ស័យ​ម្នាក់ ឈ្មោះ នល់ ម៉េង ស្រុង អាយុ ៤៤​ឆ្នាំ និង​បក្ខពួក​ម្នាក់​ទៀត​ឈ្មោះ លី លេខ អាយុ ៣៧​ឆ្នាំ ជនសង្ស័យ​ទាំង​នាក់ មាន​ទីលំនៅ​ភូមិ​តា​អុង ឃុំ​តា​អុង ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​ជាមួយគ្នា ។​

​លោក​បន្ត​ឲ្យដឹង​ទៀតថា សមត្ថកិច្ច បាន​ប្រើ​រយៈពេល​ជិត​៥​ម៉ោង ពី​ម៉ោង​១០:៤៥​នាទី​ព្រឹក​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០១៧ រហូតដល់​វេលា​ម៉ោង ៣:៥០​នាទី​ល្ងាច​ថ្ងៃ​ដដែល ទើប​ឈាន​ដល់​ការចាប់ខ្លួន​ជន​សងស្ស័យ​ទាំង​ពីរ​នាក់​ខាងលើ ។ បច្ចុប្បន្ន ជនសង្ស័យ​ទាំង​ពីរ​នាក់ ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល ជ្រោយ​បន្ទាយ ដើម្បី​កសាង​សំនុំរឿង បញ្ជូន​ខ្លួន​បន្ត​ទៅកាន់​ស្នងការ​នគរបាល​ខេត្ត ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ។​

​ប្រភព​ពី​ប្រជាពលរដ្ឋ បានឲ្យដឹងថា កន្លងមក​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​ជ្រោយ​បន្ទាយ តែងតែ​បាត់​ទ្រព្យ​របស់​ជា​ញឹក​ញ៉ាប់ ដូចជា សត្វ​គោ ក្របី និង​ម៉ូតូ​ជាដើម ។ ហើយ​ពេលនេះ សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ជ្រោយ​បន្ទាយ បង្ក្រាប​ចាប់បាន​ចោរលួច​ម៉ូតូ ២​នាក់​នេះ ពួកគាត់​ពិតជា​មាន​ចិត្ត​សប្បាយរីករាយ​សាទរ​យ៉ាង​ខ្លាំង ហើយ​ប្រជាពលរដ្ឋ ក៏​សុំណូមពរ​ឲ្យ​សមត្ថកិច្ច​បន្ត​ជួយ​ការពារ ស្វែងរក​មុខសញ្ញា​ក្រុម​ចោរ និង​បង្ក្រាប​ជា​បន្ត ដើម្បី​យក​មក​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់ ៕

 

IMG-20170119-WA0036 IMG-20170119-WA0035 IMG-20170119-WA0031 IMG-20170119-WA0032 IMG-20170119-WA0033 IMG-20170119-WA0034

Filed in: សន្តិសុខសង្គម