សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សមត្ថកិច្ច​ចាប់ខ្លួន​បុរស​ម្នាក់​ដែល​បាន​បង្ក​របួស​ស្នាម​លើ​ភាគី​ជម្លោះ​

សមត្ថកិច្ច​ចាប់ខ្លួន​បុរស​ម្នាក់​ដែល​បាន​បង្ក​របួស​ស្នាម​លើ​ភាគី​ជម្លោះ​

ក្រចេះ ៖ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្នួល​បាន​ទទួល​បណ្តឹង​រាយ​ការណ៏​ពី​ឈ្មោះ វឹន ភាន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​គ្រង  ឃុំ​ស្នួល ថា កាលពី​យប់​ថ្ងៃ​ទី​១៥​ខែ​មករា​ឆ្នាំ​២០១៧​នៅ​ចំណុច​ស្រែ​ពោន​ក្រសាំង ភូមិ​គ្រង ឃុំ​ស្នួល ស្រុក​ស្នួល​ខេត្ត​ក្រចេះ​។

​បណ្តឹង​ថា​ករណី​ហឹង្សារ​ដោយចេត​មាន​ស្ថាន​ទម្ងន់ ទោស បង្ករ​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ជី ប៉ុន ហៅ ចេក ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​រស់នៅ​ភូមិ​ដូន​មារ​ឃុំ​ស្វាយ​ជ្រះ​បាន​យក​កាំ​ភ្លៀវ​(​រាង​ដូច​ស្នា​)​មក​បាញ់​លើ​ប្តី​របស់​ខ្លួន​ឈ្មោះ​ទឹម​ធឿន​ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​មាន​ទីលំនៅ​ចំណុចកើតហេតុ​បណ្តាលអោយ​រងរបួស​ក្រោម​ក្លៀក​ខាងឆ្វេង​និង​កាប់​ថែម​មួយ​កាំបិត​ត្រូវ​ចំ​ពី​លើ​ក្បាល​បណ្ដាល​អោយ​រងរបួស​ជា​ទម្ងន់​ហើយ​ត្រូវ​សាច់ញាតិ​បញ្ជូនមក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្នួល​។​

​ប្រភព​ព័ត៌មាន​បានឲ្យដឹង​ថា​នៅ​ថ្ងៃ​ទី​១៦​ខែ​មករា​ឆ្នាំ​២០១៧​កម្លាំង​ជំនាញ​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្នួល​បាន​ចុះ​ដល់​កន្លែងកើតហេតុ​បើក​ការស៊ើបអង្កេត​ស្រាវជ្រាវ​រក​មុខសញ្ញា​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ជី ប៉ុន ហៅ ចេក ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ដូន​មារ ឃុំ​ស្វាយ​ជ្រះ យក​មក​អធិការ​ដើម្បី​ធ្វើការ​សាកសួរ​យក​ចម្លើយ​។

​ក្រោយពេល​សួរចម្លើយ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ខ្លួន​ពិតជា​បាន​វ៉ៃ​ជនរងគ្រោះ នឹង​ព្រនង់​បណ្តាលអោយ​បែកក្បាល​ប្រាកដ​មែន ។​ប៉ុន្តែ​ខ្លួន​មិន​បាន​យក​កាំ​ភ្លៀវ​ទៅ​បាញ់​ជនរងគ្រោះ​ទេ ព្រោះ​កាំ​ភ្លៀវ​នោះ​គឺជា​របស់​ជនរងគ្រោះ​ដែល​កាន់​យក​មក​បម្រុង​បាញ់​មកលើ​ខ្លួន ។​

​ប៉ុន្តែ​ខ្លួន​ប្រតាយប្រតប​ដណ្តើម​បាន និង​ស្ទុះ​យក​ព្រនង់​ដែល​នៅ​ក្បែរ​ខ្លួន​វ៉ៃ​ទៅលើ​ក្បាល​ជនរងគ្រោះ​ប៉ុណ្ណោះ ។ រឿងរ៉ាវ​មូលហេតុ​មកពី​ផឹកស៊ី​ស្រវឹង ទាស់​ពាក្យសម្តី​គ្នា​ទើប​បង្ករ​ហេតុ​នេះ​កើត​ទ្បើង ។ បច្ចុប្បន្ន​ជនសង្ស័យ ឈ្មោះ ជី​ប៉ុន ហៅ ចេក ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

 

IMG-20170118-WA0009 (2) IMG-20170118-WA0008 IMG-20170118-WA00010

Filed in: សន្តិសុខសង្គម