សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ទា​ហ៊ាន​សឹក​រង និង​ប៉ូលិស​០៤​រូប​ត្រូវ ត្រូវ​ពលរដ្ឋ ចោទថា ប្លន់​ឈើ​ក្រញួ​ង ពួកគាត់​!

​ទា​ហ៊ាន​សឹក​រង និង​ប៉ូលិស​០៤​រូប​ត្រូវ ត្រូវ​ពលរដ្ឋ ចោទថា ប្លន់​ឈើ​ក្រញួ​ង ពួកគាត់​!

ឧត្តមានជ័យ ៖ មិនមែន​ជា​លើក​ទី​០១​ទេ ដែល​ទា​ហ៊ាន​និង​ប៉ូលិស គម្រាម​វ៉ៃ​ធ្វើបាប ប្រជាជន​ក្រីក្រ​ល្ងិត​ល្ងួ​ង់ នៅ​ភូមិ​ដងទង់​សង្កាត់​កូន​ក្រៀល ក្រុង​សំរោង​ខេត្ត​ឧត្ដរ​មាន​ជយ័​។​

ករណី​នេះ​មាន​ប្រពល​រដ្ឋ​០៧ នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន ឲ្យដឹង​នៅ​ថ្ងៃ​ទី​១២​ខែ​មករា តាម​ទរ​សព្ទ័​ថា​៖​កាលពី ថ្ងៃ​សុក្រ​ទី​០៦​ខែ​មករា​ពួកគាត់ មាន​គ្នា​០៧​នាក់ ស្ពាយ​ឈើ​ក្រញួ​ង​៥១​ដុំ​មនា​ទម្ងន់ ជាង​៤០០​គី​ឡូ មុខ​ឈើ ០៩ ហ៊ុន ០១​តឹង​០១​តឹក​០២​ហ៊ុន បណ្តោយ​០១​ម៉ែត្រ ឫ​០១​ម៉ែត្រ​០២​តឹក ចុះ​ពីលើ​ភ្នំ​ជិត​មក​ដល់​បន្ទាយ​ចាស់​ចំណុច​លាក់​១០ ម៉ោង​ប្រហែល ០៧​យុ​ប​។​

​មេក្រុម​ពួកគាត់​បាន ទូរ​សព្ទ័​ទៅ ថៅកែ​ឈ្មោះ​មាស​ចាន់ មានទួនាទី​មេបញ្ជាការរង លេខ គ ០៧​ចំណុះ​សឹក​រង ស្រុក​អន្លង់វែង​សុំ​យោបល​ថា​ត្រូវ​យក​ទៅ​ណា​។ ពេលនោះ​លោក​មាស​ចាន់ ប្រាប់​ថា​យក​ឈើ​ទៅ​បន្ទាយ​ហើយ​ប្រាប់​គេ​ថា ឈើ​មេ​ចាន់​ទៅបាន​ហើយ​។ ភ្លាមៗ​នោះ​ដែរ​ក៏​ស្រាប់តែ​លេចមុខ​ឈ្មោះ​ភន​ផន ត្រូវជា​កូន​លោក ភោក​ភន​មេបញ្ជាកា​យោធា លេខ គ ០៧​យក​កាំភ្លើង​មក​ភ្ជង់ ហើយ​ស្រែគ​ម្រាម​ឲ្យ​យក​ឈើ​ចូល​បន្ទាយ​។ ប្រជាពលរដ្ឋ​ស្រែក​ថា ម៉េច​ចាំបាច់​យក​កាំភ្លើង​មក​ធ្វើ​ដូច​ឆ្នេះ​?​។

​ឈ្មោះ​ផន​ឆ្លើយ​និយាយ​ស្ដាប់​គ្នា​មិន​បាន​ចង់​ឲ្យ​ផ្ទះអាវុធ​?​។​ដោយសារ ពួកគាត់​មាន​តែ​ឈើ​នៅ​ខ្នង​និង​ខ្លាច​គេ គម្រាម​ក៏​សុខចិត្ត ស្ពាយ​ឈើ​ដើរ​តាម​យកទៅដាក់​ក្នុង បន្ទាយ​តាម​បញ្ជារ​ឈ្មោះ​ភន​ផន​ទៅ​។ ភ្លាមៗ​នោះ​ដែរ​គាត់​បាន​ឃើញ ថៅកែ​ចាន់ ឫ​មេ​ចាន់​យក​ឡាន មួយ​បាំង​កន្លះ លេខ ខ ម ដឹកឈើ​ពួ​គាត់ ទៅ​បាត់​សូន្យ​។ ពួក​គាត់​បញ្ជាក់​ថា​៖ ឈ្មោះ​ផានិត កូនចៅ​លោក​ចាន់​មិន​ណ​យ​ឡើយ ជើង​ខ្លាំង​គំរាម មាន​ទៀត​គឺ ឈ្មោះ​រដ្ឋា ជា​មន្ត្រីប៉ូលិស ប៉ុស្តឹ​នៅ​ជិតគ្នា លាក់​១០ ជា​ថៅកែ​ឫ​មេ​ឈ្មួយ ទិញ​ឈើ​ក្រញួ​ងជាង​បី​ឆ្នាំ​មកហើយ​នោះ បាន​ឲ្យប្រាក់​អ្នកឡើង​កាប់​ឈើ​ខ្ចីប្រាក់ ចំនួន​៤០​មឺ​នរៀល ដោយ​សន្យា​យក​មក​លក់​ឲ្យគេ​។ តែ​ចៃដន្យ នៅ​ជុំពាក់ យូ​ថ្ងៃ ឈ្មោះ​រដ្ឋា​ហៅ​គាត់​ទៅ​ប៉ុស្តឹ ។

​ពេល​ទៅ​ដល់​ក៏​ស្រាប់តែ​ស្ទុះ​ទៅ យក​ដំបង​ឈើ ស៊ីម៉ាក់​លាបថ្នាំ វ៉ៃ​ចំ​ដៃ មួយ​ដំបង និង​ខ្នង​មួយ ដំបង​មាន​ស្នាម​រហូត​មក​ដល់​សព្វ​ថ្ងៃ​។​ពួកគាត់​ដែល​ជា​ប្រជាជន​ក្រីក្រ​ចាញបោក​ឈ្មួញ​ឈើ​ក្រញូង​ដែល​ជា​សមត្តកិច្ច​បាន បន្តថា អស់លោក​មាន​ឈ្មោះ​ខាងលើនេះ គ្មាន​ចិត្ត​ជា​មនុស្ស​ទេ ហេតុតែ​ក្រ រក​អង្ករច្រ​ឆ្នាំង​មិន បាន​ទើប​ប្រថុយ​ឡើងទៅ​កាប់​ឈើ​ក្នុង​ដី​ថៃ បើទោះជា​ដឹងថា​មានតែ ស្លាប់​និង​រស់ ត្រូវ​ថៃ​ដេញ​បាញ់​នោះ​តែ​ពេល​បាន​ឈើ​មក លោក​ទាំង​០៤ ទិញ​ថោក បើ​លក់​ឲ្យ​ពួកគេ បាន​ប្រាក់ ៣០​មឺ​ន ឫ​៤០​មឺ​នរៀល​ក្នុង​ម្នាក់​។

​បើ​លក់​គេ​ផ្សេង ៧០​មឺ​ន ឫ​៨០​មឺ​ន តែ​ពេល​គេ​ខឹង​ចាប់យក មិន​ឲ្យប្រាក់ ។ ពួកគាត់ ទទួលស្គាល់​កំហុស ចង​ចាប់ ចាប់​ទៅ យក​ឈើ​ជួន​រដ្ឋ ថត​ចុះ​ការ​សែត ទូ​រទស្ស​ន៏ ស្រេច​តែ​ចិត្ត ។ តែ​នេះ​អត់​ទេ​ចាប់​ឈើ​យក​ខ្លួន​ឯង បើ​ចិត្ត សឿង​ចាប់​ឲ្យអស់ កុំ​ចាប់​បងប្អួន​គាត់ កូនចៅ​លោក ចាន់ និង លោក រដ្ឋា ពី​ក្រុម ជិត​២០​អ្នក កាប់​ឈើ​មក​លក់​ឲ្យ រាល់ថ្ងៃ​។

​ជុំវិញ​សេចក្តី​រា​យក​រណ៍រប​សើ​ប្រជាពលរដ្ឋ​នេះ អ្នកសារព័ត៌មាន​បាន​សួរ​លោក ភន ផន តាម​ទូរ​សព្ទ័ ។​ពេល​សួរថា​កាលពី​ថ្ងៃ​ទី​០៦​មករា ហេតុ​អី​បានជា​លោក យក​កាំភ្លើង​ភ្ជួ​ង់​យក​ឈើ អ្នកស្រុក​? លោក​ផន​ឆ្លើយ​ថា​ឲ្យ​សួរ​មេ​ចាន់​គេ​ទៅ​(​ស៊ិក​)​។  អ្នកសារព័ត៌មាន​យើង​បាន​ទូរ​សព្ទ​ចូល​លោក​ចាន់​នៅ ម៉ោង​០២ ៤១​នាទី​តែ​ខ​ល​ចូល​តែ​មិន​លើក​។ ខ​ល​មួយ​ដង​ទៀត​មិនអាច​ទាក់ទង​បាន​ទេ​។ អ្នកសារព័ត៌មាន ខ​ល​ចូល​លោក​ភោក ភន លោក​ឆ្លើយ​ថា ឈើ​ចាប់​ហើយ​បញ្ជូន​ឲ្យ​មេ សួ​មេ​ទៅ​។

​អ្នកសារព័ត៌មាន​ខ​ល​សួរ ឯកឧត្ដម តុ​ន​ញៀន មេបញ្ជាការ​ប្រត្តិបត្តិការ​សឹក​រង​ខេត្ត តែ​ទូរ​សព្ទ​ពីរដង មិន​លើក​ទទួល​។​ករណី​បោកប្រាស់​ប្លន់​ឈើ​អ្នស្រុក​នេះ​លោក​ស្រីណា​រ៉េ​ន​ប្រធាន សមាគម​ន៏​អាដហុក ឧត្ដរមានជ័យ ឲ្យដឹងថា ពួកគាត់​អ្នកក្រគួ​តែ​ចាប់ហើយ អប់រុំ​ដើម្បី​ឲ្យដឹង​ពី​គ្រោះថ្នាក់​។ ឈើ​ដែល​ចាប់ បញ្ជូ​ឲ្យ​ជូន​ឲ្យ​ជំនាញ ហើយ​។​បើ​ដូច​សេចក្ដីរាយការន៍​ខាងលើ ពី​អ្នក​ឡើងទៅ​លោកស្រី​ណា​រ៉េ​ន​បញ្ជាក់ថា​៖​វា​ចូល​បទ​ប្លន់ ប្រដាប់​អាវុធ​ហើយ​!​។

 

pm yorluy pm yorluy

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់