សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រថយន្ត​សាំ​យុង​ដឹកឈើ​ខុស​ច្បាប់​របស់​ឈ្មួញ​លាក់​មុខ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​

រថយន្ត​សាំ​យុង​ដឹកឈើ​ខុស​ច្បាប់​របស់​ឈ្មួញ​លាក់​មុខ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​

ខេត្ត​រតនគិរី​ ៖ ​ឈើប្រណិត​ប្រភេទ​ធ្នង់ ពេញ​១​រថយន្ត​សាំង​យុង ត្រូវ​បាន​បង្ក្រាប​ដោយ​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ស្នងការ​ខេត្ត សហការណ៍​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រឈើ​ស្រុក​វើន​សៃនិង កម្លាំង​កង​រាជ​អាវ​ធ​ហត្ថ​ស្រុក​វើន​សៃ​ផង​ទៀត​។

​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ឲ្យដឹងថា កិច្ចសហការណ៍​បង្ក្រាប​ឈើ​ប្រណិត​ខុសច្បាប់​នេះ គឺ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​៩.៤៥​នាទី​ព្រឹក ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០១៧​នេះ​។ ល​កោ​បានបញ្ជាក់​ថា នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច កម្លាំង​មេព្រៃ​ស្រុក​វើន​សៃ និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​វើន​សៃ បាន​ស្ទាក់​ចាប់​រថយន្ត​សាំ​យុង ពាក់​ស្លាក​លេខ ភ្នំពេញ 2U.1080  ពណ៌​សំបក​ឪឡឹក នៅ​ចំណុច​ភូមិ​វង ឃុំ​កា​ចូន ស្រុក​វើន​សៃ ខេត្ត​រតនគិរី ខណៈពេល​ដែល​មាន​សេចក្តីរាយការណ៍​ថា រថយន្ត​នោះ​មាន​ដឹកឈើ​ប្រណីត​ខុសច្បាប់​។ យោងតាម​សេចក្ដីរាយការណ៍​ពី​ក្រុម​សមត្ថកិច្ច​បានឲ្យដឹងថា ខណៈពេល​មាន​ការបង្ក្រាប អ្នកបើកបរ​រថយន្ត បាន​ចុះ​រត់គេចខ្លួន នៅ​មុនពេល​មាន​ការណ៍​បង្ក្រាប​នោះ ដែល​ធ្វើអោយ​សមត្ថកិច្ច​បាត់​អត្តសញ្ញាណ​។​

​ប៉ុន្តែ បើ​តាម​ប្រភព​ខ្លះ​និយាយថា រថយន្ត 2U.1080  នេះ តែងតែ​រកស៊ី​ដឹក​ឈើ​ពី​ស្រុក​វើន​សៃ​ទៅ​វៀតណាម​បែបនេះ​យូរ​មក​ហើយ ដែល​អ្នកខ្លះ​បង្ហើប​ថា ម្ចាស់​រថយន្ត​នេះ​មានឈ្មោះ ចិត្ត ។​

​គេ​កំពុង​សង្ស័យថា ឈ្មោះ ចិត្ត ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ​នេះ ទំនង​មាន​ខ្នងបង្អែក ទើប​ហ៊ាន​ដឹក​ឈើប្រណិត ឆ្លងកាត់​រដ្ឋបាល​ស្រុក​អូរ​ជុំ ដែល​មាន​លោក ជា កុណា​រ៉ា ជា​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​អូរ​ជុំ បាន​ដោយ​រលូន​បែបនេះ​។​

​ព័ត៌មាន​ពី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ បានឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​១៦ ខែ​មករា នេះ​ថា ឈើ​ដែល​បង្ក្រាប​នៅក្នុង​រថយន្ត​សាំ​យុង​ខាងលើ​មាន​ចំនួន​១២២​សន្លឹក ស្មើរ​និង ២៧៥៨​គីឡូក្រាម ដែល​ស្មើ​និង​២.២០៦៤ ម៉ែត្រ​ត្រីគុណ ជា​ឈើប្រណិត ប្រភេទ​ធ្នង់​សុទ្ធ​។​

​លោក ជា កុណា​រ៉ា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​អូរ​ជុំ ក្រុម​អ្នក​យក​ព័ត៌មាន​មិន​អាច​ស្វែងរក​ការបំភ្លឺ ជុំវិញ​ចំណោទ​ថា រថយន្ត​ដឹកឈើ​នេះ តែង​បាន​ដឹកឈើ​ឆ្លងកាត់​ក្នុង​ដែន​គ្រង​របស់លោក បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ​៕

 

chab wood 0716a (2) chab wood 0716a (3) chab wood 0716a (1)

Filed in: ព័ត៌មានជាតិ