សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រថយន្ត​ហ៊ីយ៉ាន់ដាយ​បុក​រថយន្ត​កែឆ្នៃ​បណ្តាលឲ​មនុស្ស​ស្លាប់​៣​នាក់​នៅ​កន្លែង​នឹង​របួសធ្ងន់​២​នាក់​នៅ​ស្រុក​ចិត្រ​បុរី​

រថយន្ត​ហ៊ីយ៉ាន់ដាយ​បុក​រថយន្ត​កែឆ្នៃ​បណ្តាលឲ​មនុស្ស​ស្លាប់​៣​នាក់​នៅ​កន្លែង​នឹង​របួសធ្ងន់​២​នាក់​នៅ​ស្រុក​ចិត្រ​បុរី​

ក្រចេះ ៖ រថយន្ត​ហ៊ីយ៉ាន់ដាយ និង​រថយន្ត​កែឆ្នៃ បើកបរ​ក្នុង​ទិស​ស្របគ្នា បាន​បង្ក​គ្រោះថ្នាក់​ចរាចរ​បុក​យ៉ាង​ពេញទំហឹង បណ្តាល​មនុស្ស​ស្លាប់​៣​នាក់​ភ្លាមៗ និង​របួសធ្ងន់​២​នាក់​នៅ​តាម​ដង​ផ្លូវជាតិ​លេខ​៧ ត្រង់​ចំនុច​បែក​ចាន​ភូមិ​ចង្ក្រង់​ឃុំ​ចង្ក្រង់​ស្រុក​ចិត្ត​បុរី​ចេត្ត​ក្រចេះ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦​ខែ​មករា​ឆ្នាំ​២០១៧ ។​

​លោក ចាន់ ធី នាយ​ផ្នែក​ចរាចរណ៏​ស្រុក​ចិត្របុ​រីរ​បានឲ​ដឹងថា​ជនរងគ្រោះ​១៖ ឈ្មោះ​អ៊ីុត ទូច ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត​ហ៊ីយ៉ាន់ដាយ​(​ស្លាប់​) មាន​ទីលំនៅ​ក្ប​ចំភាគ ឃុំ​ជ​ញ្ចើម ស្រុក​ត្បូង ឃ្មុំ​ខេត្ត​ត្បូងឃ្មុំ ។ ២៖ ឈ្មោះ យ៉េម កូឡាប ភេទ​ស្រី អាយុ​៣១​ឆ្នាំ ត្រូវជា​ប្រពន្ធ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា​៣៖​ទូច ថា​រិន ភេទ​ប្រុស​អាយុ ៨​ឆ្នាំ​ត្រូវជា​កូន របួសធ្ងន់​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ក្រចេះ ។

​លោក​បាន​បន្តទៀតថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្តាលមកពី​អ្នកបើកបរ​រថយន្ត​ហ៊ីយ៉ាន់ដាយ​បើក​បុក​រថយន្ត​កែឆ្នៃ​ជិះ​ស្រប​ទិស​គ្នា​បណ្តាល​មនុស្ស​ស្លាប់​៣​នាក់​នឹង​របួសធ្ងន់​២​នាក់​រួច​ក៏​បញ្ចូន​ជនរងគ្រោៈ​មក​សង្គ្រោះ​នៅ​មន្ទីពេទ្យបង្អែក​ខេត្ត​ក្រចេះ​ភ្លាមៗ​នោះដែរ​។ ចំណែក​ភាគី​ខាង​រថយន្ត​កែឆ្នៃ​អ្នកបើកបរ ៤ ៖​ឈ្មោះ ឈាង រិទ្ធ ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ (​ស្លាប់​) មាន​ទីលំនៅ​ភូមិ​ក្រឡា ឃុំ​អំបិល​ស្រុក​កំពុងសៀម​ខេត្ត​កំពុងចាម ៥៖​ឈ្មោះ ឌុ​ច ធូ​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ព្រៃ​កុម្ម ឃុំ​ចា​រ្យ្រ ក្នុងស្រុក​ដូន​កែវ ខេត្តតាកែវ ជា​អ្នករួមតំណើរ​ជាមួយ​(​ស្លាប់​) ។ បន្ទាប់​នោះ កម្លាំង​នគរបាល​ស្រុក​ចិត្រ​បុរី​បាន​ស្ទូច​យក​រថយន្ត​ហ៊ីយ៉ាន់ដាយ នឹង​រថយន្ត​កែឆ្នៃ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចិត្រ​បុរី​ដើម្បី​ចាត់ការ​បន្ត​ចំនែក​សាកសព​សមត្ថកិច្ច​បានប្រគល់ឲ​ក្រុមគ្រួសារ​នៃ​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

 

IMG-20170116-WA0042 IMG-20170116-WA0043 IMG-20170116-WA0039 IMG-20170116-WA0040

Filed in: គ្រោះថ្នាក់ចរាចរណ៍