សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បើក​យុទ្ឋ​ការប្រឆាំង​គ្រឿងញៀន​១៥​ថ្ងៃ បង្ក្រាបបាន​១១​ករណី ឃាត់ខ្លួន​មនុស្ស​១៥​នាក់​

បើក​យុទ្ឋ​ការប្រឆាំង​គ្រឿងញៀន​១៥​ថ្ងៃ បង្ក្រាបបាន​១១​ករណី ឃាត់ខ្លួន​មនុស្ស​១៥​នាក់​

​ខេត្ត​ក្រចេះ ៖ ជន​គ្រឿងញៀន​ប្រុស​-​ស្រី​ចំនួន​១៥​នាក់​ត្រូវ​ឃាត់ខ្លួន រួម​ទាំង​គ្រឿង ញៀន​ទំងន់​ជាង​១០០​ក្រាម គឺ​ត្រូវ​ចាប់​រឹបអូស​ក្នុង​កិច្ច​ប្រតិ​ប​ត្ត​ការស្រាវជ្រាវ​បង្ក្រាប​រយះ ពេល​ពេល​១៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​បើក​យុទ្ឋនាការ​ប្រឆាំង​គ្រឿងញៀន​គិត​ចាប់ពី​ថ្ងៃ ទី​១​មករា ពី​កម្លាំង​នគរបាល​ខេត្ត​ក្រចេះ​។ នេះ​បើ​យោងតាម​របាយការណ៍​ដែល​បង្ហាញ​ដោយ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​។​

​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​លោក​វរសេនីយ៍ទោ គង់ ស៊ីដន បានឲ្យ ដឹង​ទៀត​ថា យុទ្ឋនាការ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កម្លាំ​នគរបាល​ការិយា​ល័យ និង​កម្លាំង​នគរ បាល​ស្រុក​តាម​មូលដ្ឋាន បាន​ប្រើប្រាស់​វិធានការ​ស្រាវជ្រាវ​បង្ក្រាប​លើ​មុខសញ្ញា​ជួញដូរ រក្សាទុក​និង​ប្រើប្រាស់ គ្រឿងញៀន​បាន​ចំនួន​១១​ករណី ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​១​ដល់ ថ្ងៃទី​១៥ ខែ​មករា នេះ​។​

​ការបញ្ជាក់​របស់លោក​វរសេនីយ៍ទោ គង់ ស៊ីដន នាយការិយាល័យ​ប្រឆាំង​គ្រឿង ញៀន​ខេត្ត ឲ្យដឹង​បែប​នេះ​បាន​ធ្វើឡើង ក្នុង​គ្រា​ដែល​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង គ្រឿងញៀន ក្រោម​ការដឹកនាំ​របស់​លោក សោ វុទ្ឋី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត នៅ​ថ្ងៃ​ទី​១៥ ខែ​មករា បាន​ចុះ​ធ្វើ​កោសល្យវិច្ច័យ​លើ​គ្រឿងញៀន​ទំងន់​១០០​ក្រាម ដែល​នគរ បាល​ស្ទាក់ចាប់​រឹបអូស ពី​ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ម្នាក់ ដែល​បាន​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​គ្រឿងញៀន តាម​រថយន្ត​សាំ​យ៉ុង​មួយគ្រឿង​កាលពី​យប់ ថ្ងៃទី​១៣ មករា នៅក្នុង​សង្កាត់​ក្រគរ ក្រុង​ក្រចេះ​។​

​បើ​តាម​ការបញ្ជាក់​ពី​លោក​វរសេនីយ៍ទោ គង់ ស៊ីដន នាយការិយាល័យ​ប្រឆាំង​គ្រឿង ញៀន​ខេត្ត​រាល់​ករណី​ដែល​នគរបាល​បាន​បើ​ប្រតិ​ប​ត្ត​ការបង្ក្រាប​នោះ​រួមមាន ករណី​ជួញដូរ គ្រឿងញៀន​ចំនួន​៨​ករណី ឃាត់ខ្លួន​មនុស្ស​១០​នាក់ ស្រី្ត​ជនជាតិ​វៀតណាម​ម្នាក់ ករណី រក្សាទុក​១​ករណី ឃាត់ខ្លួន​មនុស្ស​១​នាក់ ករណី​ប្រើប្រាស់​២​ករណី​ឃាត់ខ្លួន​មនុស្ស​៣​នាក់ ។ រាល់​ករណី​ដែល​បាន​បង្ក្រាប​ខាងលើ កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​បាន​កសាង សំណុំរឿង និង​ចាត់​បញ្ជូន​ខ្លួន​ទាំង​វត្ថុតាង និង​ជនល្មើស​ទៅ​តុលារ​ដើម្បី​បន្ត​ចំណាត់ការ រួចរាល់​អស់​ទៅហើយ​ដែរ​។​

​ជុំវិញ​យុទ្ឋនាការ​នេះ លោក​វរសេនីយ៍ឯក គង់ វណ្ណរឹ​ទ្ឋ ស្នងការរង​កណ្តាល​ប្រឆាំង​បទ ល្មើស បានបញ្ជាក់​ថា អនុវត្តតាម​ទិសដៅ​របស់​រាជ​រដ្ឋភិបាល​កម្លាំង​នគរបាល​ជំនាញ​ក្រោម ការចង្អុលបង្ហាញ​និង​បញ្ជា​ដាក់​ផែនការ​ពី​លោក​ឧត្តមសេនីយ៍លន់ សុផាត ស្នងការ​នគរ បាល​ខេត្ត គឺ​នគរបាល​នៅតែ​បន្ត​នីតិវិធី​ស៊ើបអង្កេត​ស្រាវជ្រាវ​បង្ក្រាប​លើ​មុខសញ្ញា​គ្រឿង ញៀន​ដែល​នៅ​សេសសល់​បន្តទៀតឲ្យ​មាន​ប្រសិទ្ឋភាព ៕

 

IMG-20170116-WA0034 IMG-20170116-WA0031 IMG-20170116-WA0035

Filed in: គ្រឿងញៀន