សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​ញាណ​ឆូយ​រំលោភ​ដី​ដាំដំឡូង​នៅ​ភូមិ​រនាម​ឃុំ​ទំរីង​

​លោក​ញាណ​ឆូយ​រំលោភ​ដី​ដាំដំឡូង​នៅ​ភូមិ​រនាម​ឃុំ​ទំរីង​

ខេត្ត​កំពង់ធំ ៖ លោក ញាណ ឆូយ​អាង ខ្លូន​មាន​លុយ​មាន​អំណាច ព្រោះ​មេ​ភូមិ​មេឃុំ​អត់​ហ៊ាន​ក្អក​ជាមួយ​រង​ការ​ចោទថា​៖​លួច​ដាំដំឡូង​លើ​ដី​ចំការ​ប្រជាពលរដ្ឋ ។ ជនរងគ្រោះ​មានឈ្មោះ​លោកស្រី ឆែម រា​នី មាន​ដីចំការ​មួយ​កន្លែង​នៅ​ចំណុច​អូរ​គោល​នៅក្នុង​ភូមិ​រនាម​ឃុំ​ទំរីង​ស្រុក​សណ្ដាន់​ខេត្ត​កំពង់ធំ​។​ដី​ប្រមាណ​ប្រាំ​ហិកតា​ត្រូវបាន​ជន​ខិលខូច​ឈ្មោះ​ញាណ​ឆូយ បាន​មក​បំពាន​លួច​ដាំដំឡូង​ដោយ​គ្មាន​ការអនុញ្ញាត​ពីម្ជា​ស់​ដី​ចំការ​នោះ​ឡើយ​។​

​លោកស្រី ឆែម រា​នី បាន​និយាយ​ប្រាប់​ឲ្យដឹងថា ដីចំការ​ចំនួន​៥​ហិកតា​នេះ​ប្ដី​លោកស្រី​ជា​នាក់​ហៅ​គូ​យន្ត​មក​ភ្ជួរ​លើ​ដី​ចំការ​ដើម្បី​ដាំ​ដំឡូង ។ ថ្លៃ​ភ្ជួរដីចំការ​នោះ​សរុប​ទាំង​អស់​មួយ​លាន​រៀល​រង់ចាំ​ដល់​ខែ​ដាំ​ដំឡូង​។

​ស្រាប់តែ​ក្រោយមក​មាន​ប្រជាពលរដ្ឋ​នៅ​ជិត​ដីចំការ​ខាងលើ​នោះ​បាន​ទូរស័ព្ទ​ប្រាប់​ថា​មានឈ្មោះ ញាណ ឆូយ នេះ​មក​ដាំដំឡូង​លើ​ដី​លោក​ស្រី​ពេល​នោះ​លោកស្រី​និង​ប្ដី​មក​ដល់​ចំការ​ក៏​ឃើញ​គេ​ដាំ​រួច​ហើយ​មែន ។​

​លោកស្រី​បាន​បន្ត​ឲ្យដឹងទៀតថា នៅពេល​ដែល​លោកស្រី​បានដឹង​ថា​ឈ្មោះ​ញាណ​ឆូយ​លួច​ដាំដំឡូង​នៅ​ក្នុង​ចំការ​របស់​លោកស្រី​រូប​លោក​ស្រី​ក៏​ហៅ​ឈ្មោះ​ញាណ​ឆូយ​នេះ​ចូលខ្លូន​មក​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​។ តែ​ចាប់​តាំងពី​ខែ​០៦ មក​រហូតមកទល់​ពេលនេះ មិន​ចូល​ខ្លូន​ដោះស្រាយ​នោះទេ​។

​គួរ​រំលឹក​ផងដែរ​ថា​៖​បើ​តាម​ប្រជាពលរដ្ឋ​ជិតខាង​បានឲ្យដឹង​ថា​ឈ្មោះ​ញាណ​ឆូយ​នេះ​គាត់​ធ្លាប់មាន​ប្រវត្តិ​រំលោភ​យក​ដី​រដ្ឋ​ថ្វើក​ម្ម​សិទ្ធិ​ផងដែរ ។ សារព័តិមាន​យើង​មិនអាច​ទាក់ទង​សុំ​ការ​ពន្យល់​ពី​លោក​ញាន​ឆូយ​ចំពោះ​ការចោទប្រកាន់ខា​ង​លើ​នេះ​បានទេ ។ សង្ឃឹមថា​នឹង​ទទួល​ការបំភ្លឺ​ពី​ករណី​នេះ​មិន​ខាន ៕

 

tho chhoy (1) tho chhoy (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់