សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តំបន់​ព្រៃ​អភិរក្ស​កីឡាប្រ​ម៉ាញ់​រាប់រយ​ហិតា​ត្រូវ​ក្រុម​ឈ្មួញ​ឈូសឆាយ​យក​ដី​ធ្វើ​កម្មសិទ្ធិ​សមត្ថកិច្ច​ឆ្លើយ​ដាក់គ្នា​!

​តំបន់​ព្រៃ​អភិរក្ស​កីឡាប្រ​ម៉ាញ់​រាប់រយ​ហិតា​ត្រូវ​ក្រុម​ឈ្មួញ​ឈូសឆាយ​យក​ដី​ធ្វើ​កម្មសិទ្ធិ​សមត្ថកិច្ច​ឆ្លើយ​ដាក់គ្នា​!

ខេត្ត​រតនគិរី ៖ បើទោះជា​រាជរដ្ឋាភិបាល​បង្កើត​គ​ណ​កម្ម​ការ​ថា្នក់​ជាតិ បង្ក្រាប ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​យ៉ាងណាក៏ដោយ ការកាប់បំផ្លាញ​ព្រៃឈើ​និង​ឈូសឆាយ កាប់​ទន្ទ្រាន​យក​ដី​ធ្វើ​កម្ម​សិទ្ធ​នៅ​តំបន់ហាមឃាត់​មួយចំនួន នៅតែ​មាន​ក្រុម​ឈ្មួញ​ធ្វើ ដដែល​ជា​ដដែល​។

​ជាក់ស្តែង​ដីព្រៃ​នៅតាម​បណ្ដោយ​មាត់​អូរ​តាង​លើ នៅ​ខាងលើ​អូរ​ចិន្តៃ ស្ថិតក្នុង​ភូមិ តា​កុក​ព្នង ឃុំ​បរខាំ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី កាលពី​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៧ គេ​ឃើញ ផ្ទៃ​ដី​រាប់​រយ​ហិតា មាន​ទិដ្ឋភាព​ជា​សណ្ឋាន​ឈូសឆាយ​ពង្រៀប ព្រៃ និង​ផ្ទៃ​ដី ក្នុង​គោលបំណង​យក​ធ្វើ​ជា​កម្ម​សិទ្ធ​។ នៅ​ចំណុច​នោះដែរ គេ​សង្កេតឃើញ មាន​កម្មករ​ជា​ច្រើន ធ្វើ​ជម្រក​ស្នាក់​នៅ​បណ្ណោះអាសន្ត នៅ​តាម​មាត់​អូរ និង​មាន​ការសាងសង់​លំនៅដ្ឋាន រួមជាមួយ​និង​មធ្យោបាយ​រថយន្ត​និង​ម៉ូតូ សម្រាប់​បំរើការ​ក្នុង​ទីតាំង​នោះ​ផង​ដែរ​។​

​សកម្មភាព​មមាញឹក​ល្មើស​ច្បាប់​ខាងលើ​នេះ លោក ឡេង យុ​គ នាយ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​បរ​កែវ​និយាយ​ផ្ទេរ​ការទទួលខុសត្រូវ​ថា​៖ ចំណុច​ខាងលើ​នេះ ក្រោម​ការគ្រប់គ្រង​របស់​បរិស្ថាន ដែល​គេ​ហៅថា តំបន់​អភិរក្ស​កីឡាប្រ​ម៉ាញ់ ហើយ​បើ​ចង់ដឹង​ច្បាស់​សុំ​សួរ​ទៅ​ខាង​បរិស្ថាន​ទៅ​។ លោក ផុន ខេមរិន្ទ ប្រធាន​មន្ទីរ​បរិស្ថាន អ្នក​សា​ព័ត៌មាន​យើង មិនអាច​សុំ​ការបំភ្លឺ​ណាមួយ​បានទេ ដោយ​ទូរស័ព្ទ​ចូល​មិនមាន​អ្នកទទួល បើ​ទោះ​ជា​អ្នកសារព័ត៌មាន​យើង ព្យាយាម​សុំ​ជួប​នៅ​មន្ទីរ បរិស្ថាន​ខេត្ត​ក៏​ខាង​រដ្ឋបាល ប្រាប់ថា លោក​មិន​នៅ​ដែរ​។​

​អភិបាលរង​ខេត្ត​រតនគិរី លោក យឹម ផែន ទទួលបន្ទុក​ព្រៃឈើ​ថា លោក​មិន​បានដឹង​ទេ ពីព្រោះ​លោក​មក​ភ្នំពេញ​ប៉ុន្មាន​ថ្ងៃ​ហើយ បើ​ចង់ដឹង​ឲ្យបាន​ច្បាស់ សុំ​សួរ​ទៅ​អាជ្ញាធរ​ស្រុក ពីព្រោះ​គេ​នៅ​ជិត​ជាង​????​។  ដោយឡែក​លោក ម៉ា វិចិត្រ អភិបាលស្រុក​អូរយ៉ាដាវ បានឲ្យដឹងថា បញ្ហា​ខាងលើ​នេះ លោក​មិន​បានដឹង ដោយ ខាង​ភូមិ ឃុំ មិន​បាន​រាយការណ៍ ករណី​ខាងលើ ល្ងាច​នេះ​លោក​និង​កោះប្រជុំ បង្កើត​គណកម្មការ​ថ្នាក់ស្រុក ដើម្បី​ចុះ​ទៅ​ត្រួត​ពិន​ត្យ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០១៧ នេះ​។​

​គួរបញ្ជាក់​ថា តំបន់​ព្រៃ​ធម្មជាតិ​ដ៏​ស្រស់ត្រកាល ដែល​គួរឲ្យ​សោកស្ដាយ នៅ​ណុ​ច​ខាងលើ គេ​សង្កេតឃើញថា កំពុង​រង​នូវ​ការ កាប់​បំផ្លាញ​យ៉ាង​រង្គៀល ជាច្រើន​កន្លែង ដែល​ការណ៍​នេះ បាន​ធ្វើឲ្យ​គេ​មាន​ការព្រួយ​បារ​ម្មណ៍​កាន់តែ​ខ្លាំងឡើងៗ ថា​អាច​និង​មាន សកម្មភាព​ឈូសឆាយ និង​កាប់​បំផ្លាញ​ព្រៃឈើ​កាន់តែ​ធ្ងន់ធ្ងរ​៕

 

land keila promanh (1) land keila promanh (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់