សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អគ្គិ​ភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​នៅ​ស្រុក​ឆ្លូង​

​អគ្គិ​ភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​នៅ​ស្រុក​ឆ្លូង​

ក្រចេះ ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដោយ​អគ្គី​ភយ័​ឆាប់ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៧ ស្ថិតនៅ​ភូមិ​ព្រែក​សំរោង ខ្សាច់​អណ្ដែត ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ។​

​លោក ហេង សុថា អភិបាល​ស្រុក​ឆ្លូង​បានឲ្យដឹងថា ហេតុការណ៍​នេះ​បាន​កើត​ឡើង​តាំងពី​ម៉ោងជាង​១២ រហូតមក​ទល់​មោង​ជិត​៣​រសៀល ទើប​រលត់​អណ្ដាត់ភ្លើង​តែ​មិន​ទាន់​រលត់​ទាំងស្រុង​នោះ​ទេ ហើយ​ខណៈ​ពេល​នេះ សមត្ថកិច្ច​កំពុង​បាញ់​ទឹក​ពន្លត់​បន្ដទៀត​ដោយ​ប្រើ​ទឹក​អស់​ជាង​១០​ឡាន​ហើយ ។​

លោក​អភិបាលស្រុក​បន្ត​ទៀត​ថា ផ្ទះ​ពលរដ្ឋ​ដែល​រងគ្រោះ​អគ្គី​ភយ័​នោះ មាន​ចំនួន​៣​ផ្ទះ​ខូច​ខាត់​ទាំងស្រុង ហើយ​បណ្ដាល​មកពីរ​ផ្ទុះ​សេ​ខ្សែភ្លើង​ចេញ​ពី​ផ្ទះ​កណ្ដាល ហើយ​បាន​ឆេះ​រាលដាល​ដល់​ផ្ទះ​សងខាង​ទៀត តែ​មិន​ទាន់​ដឹង​ខូចខាត​ទ្រព្យ​សម្បិត្ត​អស់​អ្វី​ខ្លះ​នោះ​ទេ ហើយ​ពេលនេះ ភ្លើង​បាន​រលត់​អណ្ដាតភ្លើង​ហើយ តែ​នៅ​រងើកភ្លើង​ក្រហម​ឆ្អៅ ហើយ​សមត្ថកិច្ច​កំពុង​បាញ់​ទឹក​ដើម្បី​ឲ្យ​រលត់​ទាំងស្រុង ហើយ​ឡាន​បាញ់​ទឹក​មាន​ចំនួន​បី​គ្រឿង​ឡាន​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ​២​គ្រឿង និង​រថយន្ដ​អធិការ​ស្រុក​ឆ្លូង​ចំនួន​១​គ្រឿង ៕​

 

IMG-20170115-WA0144 IMG-20170115-WA0146

Filed in: សន្តិសុខសង្គម